កូនប្រសាអ្នកមាន បើកឆាកសប្តាហ៍ដំបូងស្រូបការគាំទ្រមិនធម្មតា ជាពិសេសមួយឈុតនេះឆក់អារម្មណ៍ខ្លាំង (វីដេអូ)
ប៉ុស្តិ៍ទូរទស្សន៍ដ៏ពេញនិយម ហង្សមាស HDTV នៅតែបន្តឈរជួរមុខគេក្នុងការបម្រើអារម្មណ៍ ទស្សនិកគ្រប់វ័យ ជាមួយនឹងការផលិតកម្មវិធីទូរទស្សន៍ល្បីៗយ៉ាងមានគុណភាព ការប្រគំតន្រ្តីប្រចាំ សប្តាហ៍យ៉ាងសម្បូរបែប កម្មវិធីព័ត៌មានដ៏មានប្រជាប្រិយភាព និងកម្មវិធីផ្សេងៗទៀតជាច្រើន។ ហើយអ្វីដែលកាន់តែពិសេសនោះគឺស្ថានីយ៍ទូរទស្សន៍លំដាប់លេខមួយនេះ កំពុងតែសាងកេរ្ត៍ឈ្មោះឲ្យវិស័យភាពយន្តភាគខ្មែរកាន់តែល្បីរន្ទឺមានការទទួលស្គាល់ពីមហាជននូវគុណភាព ផលិតបានយ៉ាងល្អមិនចាញ់កុនភាគបរទេសឡើយ។
ជាក់ស្តែងដោយមានការគាំទ្រយ៉ាងគគ្រឹគគគ្រេងសម្រាប់រឿងភាគខ្មែររបស់ប៉ុស្តិ៍ហង្សមាស នៅដើម ឆ្នាំ 2020 នេះមានការបន្ថែមម៉ោងចាក់ផ្សាយថ្មី ជាមួយនឹងការបន្ថែមចំនួនរឿងភាគថ្មីមួយទៀត ផងដែរ។ នៅរៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 7 -8 យប់ លោកអ្នកនឹងបានទស្សនារឿងភាគថ្មីមួយ ទៀតរបស់ហង្សមាសគឺរឿង កូនប្រសាអ្នកមាន ដែលបានចាក់ផ្សាយចំនួន 3ភាគ រួចមកហើយក្នុង សប្តាហ៍នេះ។ រឿងភាគខ្មែរថ្មីរបស់ហង្សមាសមួយនេះអូសទាញការគាំទ្របានយ៉ាងសន្ធឹកតាំងពី សប្តាហ៍ដំបូងតែម្តង គ្រប់ការបញ្ចេញមិតិរបស់ទស្សនិកជននៅលើបណ្តាញសង្គមហ្វេសប៊ុកគឺសុទ្ធ តែសរសើរពីគុណភាពរឿងនេះថាមើលហើយជក់ចិត្តបន្តចង់តាមដានតែម្តង។
ជាពិសេសគឺឈុតមួយក្នុងភាគដំបូងដែលឆក់យកអារម្មណ៍អ្នកគាំទ្រឲ្យស្លុងតាមសាច់រឿងមិនស្ទើរទេដែល នាងផា សម្តែងដោយកញ្ញា ដួង ម៉ានិច សុខចិត្តខាំមាត់ខ្ទប់មុខយំម្នាក់ឯងដោយ រុញឲ្យអ្នកបម្រើឈ្មោះនាង គីន ដែលសម្តែងដោយអ្នកនាង ស្រីលាភ ទៅរួមគ្រែមួយរាត្រីជាមួយស្វាមីសំណព្វ ចិត្តដែលសម្តែងដោយលោក ឈឹម សក្កដា ព្រោះតែចង់ឲ្យអ្នកបម្រើមានកូនឲ្យជារបស់ខ្លួនដើម្បីកុំឲ្យ ម្តាយក្មេកបង្ខំប្តីឲ្យយកប្រពន្ធទី២ ។
ពិតជាមិនសរសើរមិនបានមែន ចេញសាច់រឿងប៉ុណ្ណោះធ្វើឲ្យអ្នកទស្សនាអន្ទះសាររង់ចាំភាគបន្ត ស្ទើរមិនបានទៅហើយ។ កុំភ្លេចណា! រឿង កូនប្រសាអ្នកមាន មានចាក់បញ្ចាំងជូនទស្សនារៀងរាល់ ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 7 ដល់ម៉ោង 8 យប់នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ៕
សូមទស្សនាវីដេអូខាងក្រោម៖