សំណាងម៉្លេះ! គ្រាន់តែទូទាត់ប្រាក់កម្ចីរបស់អម្រឹតតាមរយៈវីង ឈ្នះបានម៉ូតូថ្មីសន្លាងភ្លាម
អ្នកស្រី អ៊ុង សេង មកពីស្រុកកោះអណ្តែត ខេត្តតាកែវ បានក្លាយជាអតិថិជនដំបូងគេ ដែលមានសំណាងឈ្នះម៉ូតូ Hongda Dream ស៊េរី 2020 មួយគ្រឿង ពីធនាគារឯកទេស វីង និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត។
អ្នកស្រីបានធ្វើការទូទាត់ប្រាក់កម្ចីរបស់អម្រឹតតាមរយៈ ភ្នាក់ងារវីង ដូចសព្វមួយដង ហើយកាលពីដើមខែកុម្ភៈកន្លងទៅនេះ អ្នកស្រីបានទទួលដំណឹងអំពីការឈ្នះរង្វាន់នេះពីធនាគារឯកទេសវីង។ អ្នកស្រីបាននិយាយទាំងត្រេកអរថា៖«កាលពីពេលមុនខ្ញុំបង់រំលស់ប្រាក់កម្ចីអម្រឹតម្តងៗ ខ្ញុំត្រូវចំណាយពេលធ្វើដំណើរជិតបីម៉ោង។ តែឥឡូវខ្ញុំចំណាយពេលត្រឹមតែ៥នាទីខ្ញុំអាចបង់ប្រាក់កម្ចីអម្រឹតតាមរយៈភ្នាក់ងារវីង នៅជិតផ្ទះរបស់ខ្ញុំបានយ៉ាងស្រួល បើនិយាយទៅ វាស្រួលហើយរហ័សទាន់ចិត្តនិងតម្លៃសមរម្យទៀត»។
វីង និង អម្រឹត មិនត្រឹមតែចែករង្វាន់ម៉ូតូរាល់ខែប៉ុណ្ណោះទេ ថែមទាំងផ្តល់ជូនទឹកប្រាក់ ១ លានរៀលចំនួន ២ រង្វាន់ជារៀងរាល់សប្តាហ៍ ចំពោះរាល់អតិថិជនដែលបង់ប្រាក់កម្ចីអម្រឹតតាមរយៈវីង ។
គួរបញ្ជាក់ផងដែរថា អតិថិជនរបស់វីង និងអម្រឹត ក៏អាចធ្វើការផ្ទេរប្រាក់ ពីគណនីអម្រឹតទៅគណនីវីង ឬពីគណនីវីងទៅគណនីអម្រឹត តាមរយៈកម្មវិធីស្មាតហ្វូនវីង ឬ USSD *989# ។ លើសពីនេះទៀត អតិថិជនរបស់អម្រឹតក៏អាចដាក់ប្រាក់ទៅក្នុងគណនីអម្រឹតរបស់ពួកគេកាន់តែងាយស្រួលដោយគ្រាន់តែទៅកាន់ភ្នាក់ងារវីងជាង ៧៥០០ កន្លែង នៅទូទាំងប្រទេស ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ ០២៣ ៩៩៩ ៩៨៩ ។