ស្រក់ទឹកភ្នែក! «គុណពុកម៉ែ» ពីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ចេញមិញនេះ បង្កប់អត្ថន័យជ្រៅ ចាក់ចំបេះដូងកូនៗ (វីដេអូ)
វីដេអូបទចម្រៀងថ្មី «គុណពុកម៉ែ» ដែលបង្កប់នូវអត្ថន័យអប់រំដ៏ជ្រាលជ្រៅពីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ទើបនឹងចេញជាផ្លូវការក្តៅៗពីផលិតកម្មហង្សមាស បាន និង កំពុងឆក់ទឹកភ្នែកប្រិយមិត្តមិនតិចទេឲ្យស្លុងអារម្មណ៍រំជួលចិត្តជាមួយបទចម្រៀងមួយបទនេះ ។
រៀបរាប់ពីគុណព្រះរស់ត្រូវចំរដូវបុណ្យភ្ជុំ ដាស់រំឭកកូនៗគ្រប់រូបឲ្យមានកត្តញូចំពោះអ្នកមានគុណ ជាក់ស្តែងតាមរយៈការសម្តែងនៅក្នុង MV ថ្មីនេះពិតជាដក់ជាប់អារម្មណ៍ខ្លាំង ។ អ្វីដែលរឹតតែជាចំណាប់អារម្មណ៍ពិសេសមួយទៀតនោះគឺឃើញវត្តមានរបស់កំពូលតារាចម្រៀងសំឡេងស្រទន់ សុគន្ធ នីសា រួមសម្តែងក្នុងបទចម្រៀងមួយបទនេះផងដែរ ។
ចង់ដឹងថាបទចម្រៀងដ៏មានអត្ថន័យរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និង ការសម្តែងរួមគ្នាជាលើកដំបូងជាមួយអ្នកនាង សុគន្ធ នីសា ប្លែកអារម្មណ៍កម្រិតណានោះ សូមប្រិយមិត្តទស្សនា និង ស្តាប់កម្សាន្តទាំងអស់គ្នា ៖