មូលហេតុទាំងអស់នេះ ធ្វើឱ្យ OPPO F7 ដាក់លក់ភ្លាម កក្រើកទីផ្សារលក់ទូរស័ព្ទនៅកម្ពុជាភ្លាម !
សន្ទុះនៃការលក់ OPPO F7 នៅក្នុងថ្ងៃបើកលក់ដំបូងកាលពីថ្ងៃទី ២៨ ខែមេសា មកនេះមានសន្ទុះយ៉ាងខ្លាំងខ្លាពោល គឺអតិថិជនចំនួនរាប់ពាន់នាក់បានមកចាំទទួល និង ចាំទិញនៅតាមបណ្តារហាងទូរស័ព្ទដៃទាំងក្នុងទីក្រុងភ្នំពេញ និង តាមខេត្តនានា ។ អ្នកខ្លះមកតាំងពីព្រឹកព្រលឹមឈរចាំហាងបើកទ្វារ អ្នកខ្លះទៀតមកឈរតម្រង់ជួរគ្នាដើម្បីចាំធ្វើការជាវទូរស័ព្ទ ការធ្វើបែបនេះក៏ដោយសារពួកគាត់ចង់ឆាប់បានកាន់ប្រើនូវម៉ូដែលដ៏ថ្មីសន្លាងមួយនេះ ។
ជាក់ស្តែងយើងក៏បានធ្វើការសម្ភាសផ្ទាល់ដល់អតិថិជនដែលបានទៅជាវម៉ូដែលថ្មីរបស់ OPPO ផងដែរ ។ លោក សំណាង ដែលជាអ្នករស់នៅក្នុងទីក្រុងភ្នំពេញ បាននិយាយថា លោកខំមកតាំងពីព្រលឹមម៉ោង 7:30 ព្រឹកដើម្បីរង់ចាំជាវម៉ូដែលថ្មីនេះ ព្រោះប្រពន្ធរបស់លោកស្រលាញ់ និង ចង់បាន OPPO F7 នេះមកប្រើតាំងពីថ្ងៃដែលគាត់មើលកម្មវិធីសម្ពោធរបស់វាម្លេះ ដូច្នេះលោកត្រូវតែទិញវាឲ្យបានដើម្បីធ្វើជាកាដូ surprise ប្រពន្ធលោក ។
ឯអ្នកនាង ហ៊ុយ ដែលជាប្រជាជនរស់នៅជាយក្រុងភ្នំពេញ បាននិយាយថា ថ្ងៃនេះនាង និង មិត្តភក្តិពីរនាក់ទៀត បានមកចាំទិញទូរស័ព្ទ OPPO F7 ព្រោះលឺល្បីថា ទូរស័ព្ទស៊េរីថ្មីនេះថតរូបបានស្អាត និង មានលក្ខណៈពិសេសច្រើន រីឯតម្លៃក៏សមរម្យ ជាពិសេសគឺគាត់ចង់ប្រើវាដូច Idol ក្នុងដួងចិត្តរបស់គាត់ដែរ ហើយគាត់ក៏បានប្រាប់ថា គាត់លក់ទូរស័ព្ទស៊េរីចាស់របស់គាត់ដើម្បីដូរមកប្រើម៉ូដែលថ្មីនេះ ។
បើប្រៀបធៀបទៅនឹងការលក់របស់ OPPO F5 ម្ចាស់ហាងនានាបាននិយាយថា OPPO F7 គឺលក់ដាច់ខ្លាំងណាស់ គឺថាលក់ដាច់ខ្លាំងតាំងពីថ្ងៃចេញដំបូងតែម្តង ។ ត្រឹមតែមួយថ្ងៃសោះមានហាងជាច្រើនដែល OPPO F7 ត្រូវបានដាច់ស្តុក ដែលនេះធ្វើឲ្យពួកគាត់មានការបារម្ភព្រោះឥវ៉ាន់មិនគ្រប់ជូនភ្ញៀវហើយក៏កំពុងតែធ្វើការកុម្ម៉ង់បន្ថែមពីខាងក្រុមហ៊ុនទៀតផង ។
ចំណុចពិសេសៗជាច្រើនដែលធ្វើឲ្យអតិថិជនបាក់ទឹកបាក់ដីទៅជាវ OPPO F7 នោះក៏ព្រោះតែកាមេរ៉ាដ៏ធំរបស់វាមានទំហំរហូតដល់ 25MP បូករួមជាមួយបច្ចេកវិទ្យា AI Beauty2.0 ដែលធ្វើឱ្យការថតរូបស្រស់ស្អាត ។ លើសពីនេះទៅទៀត ការរចនារូបរាងរបស់វាក៏មិនធម្មតាដែរ ព្រោះវាបានទាក់ចិត្តអតិថិជនជាច្រើនឲ្យចាប់អារម្មណ៍ បន្ថែមមកជាមួយពណ៌ដ៏ស្រស់ស្អាតដូចជា ពណ៌ខ្មៅ (Diamond Black) ពណ៌ក្រហម (Solar Red) ពណ៌ទឹកប្រាក់ (Moonlight Silver) ។
ដោយឡែកកម្លាំងម៉ាស៊ីនរបស់វាវិញគឺមាន Ram4GB+ ROM64GB និង មានកម្លាំងថ្មធំរហូតដល់ 3400mAh ។ OPPO F7 Ram 4GB ដែលកំពុងតែធ្វើចរាចរណ៍ក្នុងទីផ្សារប្រទេសកម្ពុជានាពេលេនេះមានតម្លៃត្រឹមតែ 329$ ប៉ុណ្ណោះ រីឯ OPPO F7 (128GB) វិញនឹងមកដល់ទីផ្សារប្រទេសកម្ពុជានៅក្នុងខែឧសភានេះជាមួយនឹងតម្លៃ 429$ ៕ តើនរណាខ្លះបាន OPPO F7 នៅក្នុងដៃហើយ ?