មន្ទីរពេទ្យ ផ្យាថៃ 2 (Phyathai 2) ផ្តល់ប្រម៉ូសិនពិសេសជូនប្រជាជនកម្ពុជា ជាមួយកញ្ចប់ពិនិត្យសុខភាព ១ ថែម ១ ចាប់ពីថ្ងៃ…
ភ្នំពេញ៖ សុខភាពល្អមានតម្លៃណាស់សម្រាប់មនុស្សគ្រប់រូប ហេតុដូច្នេះហើយការធ្វើតេស្តពិនិត្យសុខភាពទៀងទាត់គឺជារឿងមួយដែលចាំបាច់ ដើម្បីដឹងអំពីស្ថានភាពសុខភាពរបស់ខ្លួន និង អាចរកឃើញនូវរោគសញ្ញាផ្សេងៗនៃជំងឺក្នុងការព្យាបាលទប់ស្កាត់មុនពេលដែលវិវត្តន៍ទៅរកស្ថានភាពកាន់តែធ្ងន់ធ្ងរ ។ បច្ចុប្បន្នមនុស្សភាគច្រើនងាយប្រឈមនឹងជំងឺធ្ងន់ធ្ងរមួយចំនួនដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និង ជំងឺមហារីកថ្លើមជាដើម ។
ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជាក្នុងការទទួលបាននូវការធ្វើតេស្តពិនិត្យសុខភាពលក្ខណៈស្តង់ដារ និង ជាក់លាក់ពេលនេះមន្ទីរពេទ្យ ផ្យាថៃ 2 ( Phythai 2 Hospital) ដែលជាមន្ទីរពេទ្យលំដាប់ថ្នាក់អន្តរជាតិប្រចាំនៅប្រទេសថៃ មានគ្រូពេទ្យជំនាញឯកទេស គ្រប់ផ្នែកបានផ្តល់ជូននូវកម្មវិធីប្រូម៉ូសិនពិសេសសម្រាប់ការទិញកព្ចាប់ពិនិត្យសុខភាព ១ ថែម ១ ចាប់តាំងពីថ្ងៃទី ១ ខែមីនា ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៨ ។
កាលពីដើមខែមេសាកន្លងទៅនេះ មន្ទីរពេទ្យ ផ្យាថៃ 2 បានរៀបចំកម្មវិធីពិព័រណ៍សុខភាព “Health Caravan” នៅប្រទេសកម្ពុជាក្រោមប្រធានបទជំងឺទឹកនោមផ្អែម ដែលនៅក្នុងពិព័រណ៍នោះមានការផ្តល់ជូនការស្កេនពិនិត្យជំងឺទឹកនោមផ្អែមដោយឥតគិតថ្លៃ និង ការពិភាក្សាជាមួយគ្រូពេទ្យជំនាញមកពីមន្ទីរពេទ្យ ផ្យាថៃ 2 ផ្ទាល់ផងដែរ ។
មន្ទីរពេទ្យ ផ្យាថៃ 2 គឺជាមន្ទីរពេទ្យឯកទេសខាងផ្នែកជំងឺទឹកនោមផ្អែមដែលត្រូវបានគេទទួលស្គាល់ ហើយកោតសរសើរលើសេវាកម្ម 24/7 និង ការយកចិត្តទុកដាក់យ៉ាងកក់ក្តៅលើអ្នកជំងឺពីសំណាក់បុគ្គលិក និង គ្រូពេទ្យជំនាញគ្រប់ផ្នែក ។
កាន់តែពិសេសជាងនេះទៅទៀត មន្ទីរពេទ្យ ផ្យាថៃ 2 មានផ្តល់សេវាកម្មសម្រាប់អ្នកជំងឺអន្តរជាតិដែលអាចជួយសម្រួលដល់ភ្ញៀវបរទេស ខាងផ្នែកផ្តល់ព័ត៌មាន ការណាត់ជួបវេជ្ជបណ្ឌិតតាមឯកទេសនីមួយៗ សេវាកម្មបកប្រែភាសាផ្សេងៗ និង ការធ្វើដំណើរដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវបរទេសទាំងអស់ ដែលមានបំណងមកពិនិត្យសុខភាព ឬសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនេះផ្ទាល់ផងដែរ ។
នៅពេលនេះ មន្ទីរពេទ្យ ផ្យាថៃ 2 មានភ្នាក់ងារផ្តល់ព័ត៌មាន និង ជួយសម្រួលដល់អតិថិជនប្រចាំនៅប្រទេសកម្ពុជាហើយ ។ ប្រញាប់ឡើង ការផ្តល់ជូនពិសេសនេះមានកំណត់ ! ទិញកញ្ចប់ពិនិត្យសុខភាព ១ ថែម ១ ! ៕
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ និង ហ្វេសប៊ុករបស់មន្ទីរពេទ្យ ផ្យាថៃ 2 ៖
គេហទំព័រ ៖ http://phyathai2international.com/
ហ្វេសប៊ុក៖ https://www.facebook.com/Phyathai2cambodia/
អ៊ីមែល៖ onestop@phyathai.com
ទូរស័ព្ទទំនាក់ទំនងផ្នែកភាសាខ្មែរ ៖ +668 5482 6767