ចង់ដឹងទេ អ្នកឈ្នះ 5 លានរៀលពីស្រាបៀរ អង្គរ គេយកទៅធ្វើអ្វី?
អ្នកឈ្នះប្រាក់លានច្រើនមែនទែន ឈ្នះលុយសុទ្ធ 5 លានរៀលពីកម្មវិធី ជល់ម៉ោ ឈ្នះម៉ោ របស់ស្រាបៀរ អង្គរ! គិតមកត្រឹមថ្ងៃនេះ អតិថិជនមហាសំណាងឈ្នះលុយសុទ្ធ 5 លានរៀលមានចំនួនសរុប 37 រូប នៅទូទាំងប្រទេសមានរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ។
សូមអបអរសាទរដល់អតិថិជនដែលបានឈ្នះរង្វាន់ទាំងអស់។ អតិថិជនមហាសំណាងឈ្នះលុយសុទ្ធ 5 លានរៀលឈ្មោះ យ៉ាត់ ស្រីវី រស់នៅ រាជធានីភ្នំពេញបាននរៀបរាប់ឲ្យដឹងថា៖ «ថ្ងៃមួយ ខ្ញុំបានញ៉ាំបាយល្ងាចជុំជាមួយគ្រួសារ ហើយក៏មានញ៉ាំស្រាបៀរ អង្គរ ផងដែរ។ នៅពេលគាស់ដល់កំប៉ុងទី 2 ក៏ឃើញរង្វាន់ 5 លានរៀលលើក្រវិលកំប៉ុងហ្មង៎! ខ្ញុំរំភើបខ្លាំងមែនទែន ភ័យអរៗ ហើយអត់ជឿថាអាចឈ្នះរង្វាន់ធំអ៊ីចឹងទេ។ អ្វីដែលខ្ញុំនឹកស្មានមិនដល់នោះ ក្រុមការងារស្រាបៀរ អង្គរ បានយករង្វាន់ជាទឹកប្រាក់ 5 លានរៀលនេះ មកឲ្យខ្ញុំដល់ផ្ទះតែម្តង។ ពីមុនខ្ញុំធ្លាប់គិតថារង្វាន់ធំអ៊ីចឹង គេទុកឲ្យតែគ្នាទេ តែឥឡូវនេះ ជឿហើយថារង្វាន់ពិតជាមានមែន! គាត់បានបន្តទៀតថា៖ “ខ្ញុំនឹងយកលុយដែលបានឈ្នះនេះ ទៅបង្កើនមុខរបររកស៊ីរាល់ថ្ងៃហ្នឹងខ្លះ និងទុកចំណាយសម្រាប់ជីវភាពប្រចាំថ្ងៃខ្លះ»។
នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រជាង 28 ឆ្នាំដ៏មហស្ចារ្យ ដែលស្រាបៀរ អង្គរ ផ្តល់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ។ ហើយកម្មវិធីនេះបង្កើតឡើងដើម្បីជាកិច្ចតបស្នងដល់អតិថិជនដែលនិយមគាំទ្រស្រាបៀរ អង្គរ ជាមួយរសជាតិកាន់តែឈ្ងុយឆ្ងាញ់ ដែលផលិតចេញពីគ្រឿងផ្សំផលិតស្រាបៀរដែលមានគុណភាពខ្ពស់បំផុត។ ជាពិសេសនោះ គឺដើម្បីអបអរភាពជោគជ័យដ៏ធំធេងដល់ស្រាបៀរ អង្គរ ដែលស្រាបៀរ អង្គរ បានឈ្នះមេដាយមាសគុណភាពពិភពលោកឆ្នាំ 2020 ពីស្ថាប័នកំពូល Monde Selection។
សូមកុំភ្លេចថា អតិថិជនស្រាបៀរ អង្គរ ដែលមិនទាន់ឈ្នះ ឬឈ្នះហើយក៏ដោយនៅតែមាន
ឱកាសឈ្នះរង្វាន់កម្មវិធី ជល់ម៉ោ នៅទូទាំងប្រទេស ដោយគ្រាន់តែលោកអ្នកគាស់ក្រវិលកំប៉ុងស្រាបៀរ អង្គរ រួចស្វែងរកមើលរង្វាន់មានដូចជារថយន្តទំនើប BMW 730 Li Pure Excellence ទូរស័ព្ទ iPhone 11Pro Max មាសសុទ្ធ 1 ជី មាសសុទ្ធ 2 ជី ទឹកប្រាក់ 1 លានរៀល 5លានរៀល និងរង្វាន់ស្រាបៀរ អង្គរ ជាច្រើនកំប៉ុងក្នុងមួយកេស។
នៅពេលគាស់ឃើញរង្វាន់ធំហើយ សូមទាក់ទងមកកាន់លេខ៖ 1800-20-88 ដើម្បីធ្វើការណាត់ជួបបើកយករង្វាន់ ៕
សូមទស្សនាវីដេអូខាងក្រោម៖
ពិសាគ្រឿងស្រវឹងសូមកុំបើកបរ