មកដល់ប្រទេសកម្ពុជាហើយ ទូរស័ព្ទ Nokia ចេក ឬ Nokia 8110 រូបរាងទាក់ទាញហើយ មានតម្លៃត្រឹមតែ…
រាជធានីភ្នំពេញៈ– ក្រុមហ៊ុន HMD Global ដែលជាក្រុមហ៊ុនផលិតនិងចែកចាយទូរស័ព្ទដៃ Nokia បានប្រកាសលក់ជាផ្លូវការនូវ Nokia 8110 នៅតាមបណ្ដាហាងលក់ទូរស័ព្ទនានាក្នុងប្រទេសកម្ពុជាដែលត្រូវបានស្គាល់ជាទូទៅថា Nokia ចេក ចាប់ពីថ្ងៃនេះក្នុងតម្លៃសមរម្យត្រឹមតែ ៦៩ ដុល្លារតែ
ប៉ុណ្ណោះ។
ការច្នៃឡើងវិញនូវទូរស័ព្ទ Nokia 8110នៃលក្ខណៈពិសេសរបស់ទូរសព្ទ័4G បានភ្ជាប់មកជាមួយការរចនាបថកោង ងាយស្រួលដាក់ក្នុងហោប៉ៅ។ Nokia 8110 ភ្ជាប់មកជាមួយនូវភាពប៉ិនប្រសប់ដែលអ្នករំពឹងពីទូរស័ព្ទ Nokia និងផ្តល់នូវភាពរឹងមាំជឿជាក់ជាស្តង់ដារ។
Nokia 8110 ផ្តល់នូវការហៅទូរស័ព្ទ VoLTEច្បាស់លាស់ល្អឥតខ្ចោះសម្រាប់អ្នកដែលចង់បានទូរស័ព្ទប៊ូតុងដែលបំពាក់ដោយប្រព័ន្ធ4G នៅក្នុងដៃ។ មានអេក្រង់២.៤អ៊ីញនេះអាចប្រើប្រាស់បានស៊ីម២ជាមួយអង្គផ្ទុកទិន្នន័យ 512MB និងអាចបន្ថែមអង្គចងចាំបានរហូតដល់ 64GB ជាមួយទំហំកាមេរ៉ា២មេហ្គាភិសែលដែលមានថាមពលថ្មកាន់បានដល់ទៅ២០ម៉ោងនិងនិយាយទូរស័ព្ទបានរហូតដល់ទៅ៨ម៉ោង។
លើសពីនេះទៅទៀត ទូរស័ព្ទ Nokia 8110 មានលក្ខណៈលើសពីទូរស័ព្ទប៊ូតុងធម្មតានោះគឺ ការចូលប្រើកម្មវិធី(Kai store)ដែលមានកម្មវិធីពេញនិយមដូចជាជំនួយការGoogle(Google Assistant)Google Searchផែនទីរបស់Google (Google Maps)និង Facebookបន្ថែមពីនេះ អាចផ្ញើនិងទទួលអ៊ីម៉ែលឬContactនិងCalendarដែលបានsyncជាមួយGmail និងOutlook.com។
ជាមួយទូរស័ព្ទ Nokia 8110 លោកអ្នកអាចធ្វើការshare hotspotតាមបណ្តាញអ៊ីនធឺណិតពីទូរស័ព្ទមួយទៀតបានយ៉ាងស្រួលដោយគ្មានបញ្ហា។ អ្វីដែលធ្វើឲ្យ Nokia 8110 កាន់តែអស្ចារ្យនោះគឺ លក្ខណៈពិសេសរបស់Qualcomm® 205 Mobile Platform ដែលដំណើរការបានយ៉ាងរលូនសម្រាប់ទូរស័ព្ទលំដាប់នេះ៕ (អត្ថបទក្រុមហ៊ុន)