ស្ករគ្រាប់ហ៊្រ្វូតាទី ផលិតចេញពីរោងចក្រក្នុងស្រុក មានអាជ្ញាប័ណ្ណ និង ស្តង់ដារគុណភាពចំណីអាហារពិភពលោក ប្រកាសស្វែងរកដៃគូអាជីវកម្មទូទាំងប្រទេស
បើនិយាយពីស្ករគ្រាប់ដែលផលិតនៅក្នុងប្រទេសកម្ពុជា អ្នកទាំងអស់គ្នាច្បាស់ជានឹកដល់ស្ករគ្រាប់ហ៊្រ្វូតាទី (Frutati) មុនគេ ត្បិតថាស្ករគ្រាប់ហ៊្រ្វូតាទី ផលិតឡើងតាមរូបមន្តរសជាតិផ្លែឈើខ្មែរក្នុងស្រុក ដោយឆ្លងកាត់ការស្រាវជ្រាវបច្ចេកទេសពីអ្នកជំនាញយ៉ាងផ្ចិតផ្ចង់បំផុត ។
មកទល់បច្ចុប្បន្ននេះ អ្នកជំនាញខាងចំនីអាហារ បានចំរាញ់ស្ករគ្រាប់ហ៊្វ្រូតាទីចេញពីផ្លែឈើ ៦ប្រភេទរួចទៅហើយ ដែលកំពុងដាក់អោយចរាចរណ៍លើទីផ្សារក្នុងស្រុក ក៏ដូចជានាំចេញទៅបរទេស រួមមាន ស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិគូលែនព្រៃអំបិលម្ទេស, ស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិក្រូចពោធិ៍សាត់លាយអំបិល, ស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិត្របែកអំបិលម្ទេស, ស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិអម្ពិលហឹរ, និងស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិស្វាយល្វាយអំបិល។ ដោយឡែក រសជាតិដែលកំពុងពេញនិយមខ្លាំងបំផុត រហូតក្លាយជាប្រធានបទក្នុងទីផ្សារចំណីអាហារនោះ គឺស្ករគ្រាប់ហ៊្រ្វូតាទី រសជាតិព្រីង ។
ដោយមើលឃើញពីសក្ដានុពលនៃផលិតផល និងភាពរីកចម្រើនដ៏ឆាប់រហ័សនៅទីផ្សារក្នុងស្រុក រោងចក្រអេប្រាធីហ៊្វូដ (ខេមបូឌា) ដែលជារោងចក្រផលិតស្ករគ្រាប់ហ៊្រ្វូតាទី បានប្រកាសស្វែងរកដៃគូអាជីវកម្ម គ្រប់ខេត្តក្រុង ដោយមានលក្ខខណ្ឌអាជីវកម្មដ៏សាមញ្ញ និងងាយស្រួលបំផុត។ អាជីវករ និងអ្នកមានចំណាប់អារម្មណ៍ ក្នុងការចាប់យកឱកាសមាសនេះ សូមទាក់ទងមករោងចក្រផ្ទាល់តាមរយៈលេខ ០៨៧ ៣០០ ០៤០/ ០៨៨ ៨ ៣០០ ០៤០/ ០៧៨ ៣០០ ០៨៣ ។
ក៏សូមរំលឹកផងដែរថា ស្ករគ្រាប់ហ៊្រ្វូតាទី និងផលិតផលផ្សេងៗទៀត របស់ក្រុមហ៊ុនអេប្រាធី ហ៊្វូដ (ខេមបូឌា) មានក្រុមហ៊ុនដើមមានឈ្មោះបោះសម្លេងជាង១០០ឆ្នាំនៅសហរដ្ឋអាមេរិក ត្រូវបានស្រាវជ្រាវនិងផលិតឡើងយ៉ាងយកចិត្តទុកដាក់បំផុត ដោយអ្នកជំនាញចំណីអាហារ តាមស្តង់ដារគុណភាពចំណីអាហារពិភពលោក BRC, HACCP, GMP និងទទួលអាជ្ញាប័ណ្ណពីក្រសួងពាណិជ្ជកម្មកម្ពុជា សម្រាប់ការដាក់លក់លើទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារក្រៅសុ្រក។ ផលិតផលដែលផលិតចេញពីរោងចក្រក្នុងស្រុក មានអាជ្ញាប័ណ្ណ និងស្តង់ដារគុណភាពចំណីអាហារពិភពលោក សូមកុំអោយឱកាសមាសនេះ កន្លងផុតទៅអោយសោះ ៕