វីងអនុញ្ញាតឲ្យអតិថិជនអាចផ្ញើប្រាក់ពីគណនីវីង ទៅគណនីវីងមិនអស់ថ្លៃសេវា
ធនាគារឯកទេសវីង បានជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ការផ្ញើប្រាក់ពីគណនីវីង ទៅគណនីវីងផ្សេងទៀតតាមរយៈ កម្មវិធីស្មាតហ្វូនវីង (Wing Money App) នឹងមិនអស់ថ្លៃសេវាឡើយ។ អតិថិជនវីងទាំងអស់នឹងកាន់តែងាយស្រួយជាមួយការផ្ញើប្រាក់ទៅកាន់ដៃគូរម្ខាងទៀតដោយសេរីគ្រប់ពេលវេលានិងគ្រប់ទីកន្លែង ដោយគ្រាន់តែចុចពីរបីដងលើទូរស័ព្ទដៃរបស់ពួកគេ នោះពួគេនឹងអាចផ្ទេរប្រាក់បានរហូតដល់ ២០,០០០ ដុល្លារក្នុងមួយថ្ងៃ ។
ការផ្តល់ជូនដ៏ពិសេសនេះនឹងធ្វើឡើងសម្រាប់តែអតិថិជនដែលធ្វើប្រតិបត្តការផ្ទេរប្រាក់តាមរយៈ កម្មវិធីស្មាតហ្វូនវីង (Wing Money App) ទៅកាន់អតិថិជនដែមានគណនីវីងតែប៉ុណ្ណោះ ហើយការផ្តល់ជូននេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី ។
សម្រាប់អតិថិជនដែលមិនទាន់មាន កម្មវិធីស្មាតហ្វូនវីង អាចតំឡើងកម្មវិធីនេះដោយខ្លួនឯងបានយ៉ាងងាយស្រួលនិងឆាប់រហ័ស ដោយគ្រាន់តែចូលទៅក្នុង App Store ឬ IOS រួចទាញយក Wing Money App និងបំពេញព័ត៌មានតាមការណែនាំដើម្បីបង្កើតគណនីផ្ទាល់ខ្លួនជាការស្រេច ។ ជាមួយកម្មវិធីស្មាតហ្វូនវីង អតិថិជនអាចបញ្ចូលទឹកប្រាក់ក្នុងគណនីវីងបានយ៉ាងឆាប់រហ័សគ្រប់ទីកន្លែងជាមួយភ្នាក់ងារវីងជាង ៩០០០ កន្លែងទូទាំងប្រទេស និង ទទួលបានអត្ថប្រយោជន៍ជាច្រើនជាមួយ ការទិញទំនិញតាមអនឡាញ បង់វិក្កយបត្រទឹក ភ្លើង សំរាម និងសេវាកម្មជាច្រើនផ្សេងទៀត ៕