កាដូដ៏ពិសេសពី OPPO ធ្វើឱ្យ ពេជ្រ សោភា បើកភ្នែកភ្លាម ស្រឡាំងកាំងក្នុងថ្ងៃខួបកំណើត (មានវីដេអូ)
នាថ្ងៃខួបកំណើតរបស់កំពូលតារាចម្រៀង ពេជ្រ សោភា ក្រុមហ៊ុន OPPO បានបញ្ជូនអ្នកតំណាងក្នុងការចូលរួម និង ជូនកាដូដល់អ្នកនាងដែលជាតារាតំណាងរបស់ខ្លួន ។ តាមរយៈវីដេអូ Live នៅលើផេកហ្វេសប៊ុកផ្លូវការរបស់អ្នកនាងបានឃើញថា អ្នកនាងមានភាពរីករាយជាខ្លាំងនៅខណៈដែលអ្នកនាងធ្វើការផ្សង និង ផ្លុំពន្លត់ទៀននៅលើនំខេករបស់ OPPO អ្នកនាងមានចំណាប់អារម្មណ៍ថា៖ «នំនេះគឺមានន័យជាងគេនៅក្នុងចំណោមការងាររបស់ខ្ញុំ OPPO ផ្តល់ក្តីស្រលាញ់ឲ្យខ្ញុំច្រើន ខ្ញុំធ្វើការជាមួយ OPPOពីរឆ្នាំអាចនិយាយថា ស្មាតហ្វូនមួយហ្នឹងបានធ្វើឲ្យខ្ញុំមានសំណាងដូចគ្នា អរគុណដល់ OPPO……..» ។
ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺជាកាដូដែលអ្នកនាងទទួលបានពី OPPO គឺទូរស័ព្ទដៃស៊េរីចុងក្រោយរបស់ OPPO គឺ R15 Pro ពណ៌ស្វាយ វាពិតជាធ្វើឲ្យអ្នកនាងភ្ញាក់ផ្អើល និង ពេញចិត្តជាខ្លាំង លើសពីនេះទៀត ការដូទី ៣ របស់ OPPO គឺកម្រងសៀវភៅអនុស្សាវ រីយដែលចងក្រងនូវរូបភាពរបស់អ្នកនាង ពេជ្រ សោភា ចាប់ពីពេលដែលអ្នកនាងចាប់ដៃគូសហការណ៍ជាមួយ OPPO រហូតដល់បច្ចុប្បន្ន រួមជាមួយនឹងពាក្យពេជន៍ជូនពរដែលត្រូវបានជ្រើសចេញពីសារជូនពររបស់អ្នកគាំទ្រដែលបានសរសេរនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ OPPO ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន OPPO ពិតជាបានយកចិត្តទុកដាក់ចំពោះតារាតំណាងរបស់ខ្លួនមែនទែន គឺមិនត្រឹមតែជូនកាដូសម្រាប់ កំពូលតារាចម្រៀង ពេជ្រ សោភា ប៉ុណ្ណោះទេ ថែមទាំងមានការជូនរង្វាន់ទៅដល់អ្នកគាំទ្រដែលបានចូលរួមសរសេរពាក្យជូនពរទៅកាន់អ្នកនាង ពេជ្រ សោភា ទៀត ដែលរង្វាន់នោះក៏ជាទូរស័ព្ទ OPPO R15 Pro ផងដែរ ។ ចំពោះទូរស័ព្ទម៉ូដែល R15 Pro នេះ វាមានលក្ខណៈពិសេស និង គុណសម្បត្តិដូចជា ៖ ការរចនារូបរាងបែបថ្មី (Gradient Color) វាធ្វើឲ្យទូរស័ព្ទកាន់តែលេចធ្លោ ហើយមានពីរពណ៌សម្រាប់ជ្រើសរើសគឺ Cosmic Purple និង Ruby Red ។
ចំណែកឯការរចនាតួខ្លួនគឺបែបកញ្ចក់ 3D កាន់តែងាយស្រួលក្នុងការចាប់កាន់ ។ បើនិយាយពីអេក្រង់វិញ វាបំពាក់នូវអេក្រង់ AMOLED ទំហំធំ 6.28 inch Super Full Screen ។ ចំពោះកាមេរ៉ាវិញ OPPO R15 Pro មានកាមេរ៉ាក្រោយភ្លោះ ទំហំ 20MP + 16MP (កាំពន្លឺធំ F/1.7) ឯកាមេរ៉ាមុខទំហំធំ 20MP + AI Beauty 2.0 ហើយមុខងារស្កេនមុខដោះសោរ កាន់តែរហ័ស ។ OPPO R15 Pro មាន RAM 6GB និង អង្គផ្ទុកទិន្នន័យទំហំ 128GB បំពាក់មកជាមួយឈីប Snapdragon 660 AIE, Octa-Core, 2.2 GHz ប្រើប្រាស់នូវ System ColorOS 5.0 ដើរដោយAndroid 8.1 ។ កាន់តែពិសេសទៀតនោះ វាមានកំលាំងថ្មធំ ទំហំ 3430mAh ថែមទាំងភា្ជប់មកជាមួយនូវបច្ចេកវិទ្យាសាកថ្មលឿន VOOC សាក ៥ នាទីនិយាយបាន ២ ម៉ោង ។
ដូច្នេះបើសិនជាអ្នកទាំងអស់គ្នាចង់បាននូវម៉ូដែលថ្មីរបស់ OPPO ក៏ដូចជាចង់ប្រើប្រាស់នូវទូរស័ព្ទOPPO R15 Pro ដូចកំពូលតារាចំរៀង ពេជ្រ សោភា កុំភ្លេចទៅរកជាវទាំងអស់គ្នាណា ។ OPPO R15 Pro មានតម្លៃ ៦២៩ ដុល្លារ ចំណែកឯកាលបរិច្ឆេទនៃការចាប់ផ្តើមលក់នៅលើទីផ្សារប្រទេសកម្ពុជាវិញ សូមតាមដានផេកផ្លូវការរបស់ OPPO ទាំងអស់គ្នា ៕