GCC ប្រកាសអំពីគម្រោងថ្មី គឺផ្សារជីស៊ី អូរឫស្សី និង បកស្រាយអំពីការជំរុញឲ្យបង្កើតនូវគម្រោងនេះឡើង
ភ្នំពេញ ថ្ងៃទី 20 ខែមិថុនា ឆ្នាំ 2021- គម្រោងផ្សារជីស៊ី អូរឫស្សីដែលជាផ្សារបោះដុំ និងលក់រាយថ្មីមួយ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សីដែលត្រូវបានប្រកាសនៅក្នុងថ្ងៃទី 20 ខែឧសភា ឆ្នាំ 2021 ដែលនេះគឺជាការវិនិយោគដំបូងបង្អស់របស់ GCC គ្រុបក្នុងគម្រោងផ្សារបោះដុំ និងលក់រាយក្នុងស្រុក នៅក្នុង ទីក្រុងភ្នំពេញបន្ទាប់ពីបានធ្វើការអភិវឌ្ឍគម្រោងខុនដូ CEO Wyndham Residence និង បុរី ណាឌី បានដោយជោគ ជ័យរួចមក។ ផ្សារជីស៊ី អូរឫស្សីគឺជាផ្សារបោះដុំដែលមានកម្ពស់ 6 ជាន់ដែលបានរចនាឡើងប្រកបដោយការយក ចិត្តទុកដាក់បំផុត ដើម្បីប្រើប្រាស់នូវជាន់នីមួយៗទៅតាមមុខងារច្បាស់លាស់ដូចជា កន្លែងលក់គ្រឿងទេស គ្រឿងអលង្ការ សម្លៀកបំពាក់ វត្ថុអនុស្សវរីយ៍ សម្ភារៈអេឡិចត្រូនិចជាដើម។
លោក Caleb Loh នាយកគម្រោងនៃក្រុមហ៊ុន ជីស៊ី អូរឫស្សី ក.អ បានមានប្រសាសន៍ថា «យើងនៅក្នុង វិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជាជាង 5 ឆ្នាំមកហើយ។ យើងក៏បានចាត់ទុកទីនេះដូចជាផ្ទះរបស់យើង ដូចគ្នា។ យើង ស្រឡាញ់ប្រទេសកម្ពុជា យើងចូលចិត្តរសជាតិម្ហូបខ្មែរ ព្រមជាមួយនឹងសិល្បៈ និង វប្បធម៌នៃ ប្រទេសកម្ពុជា។ ខណៈពេលដែលពួកយើងកាន់តែសម្របខ្លួនជាមួយនឹងការរស់នៅរបស់ប្រទេសនេះយើងក៏ មើលឃើញថាប្រជាជនខ្មែរពឹងផ្អែកលើផ្សារក្នុងស្រុកយ៉ាងខ្លាំង។ ជាទូទៅ ផ្សារក្នុងស្រុកគឺជាផ្នែកមួយដ៏សំខាន់ នៃការរស់នៅរបស់ ប្រជាជនកម្ពុជា។ រាជធានីភ្នំពេញសម្បូរទៅដោយផ្សារក្នុងស្រុកទាំងធំ និងតូចជាច្រើន នៅគ្រប់ ទីកន្លែងទាំងអស់ ជាមួយនឹងអាជីវករលក់ដូរម្ហូបអាហារ គ្រឿងទេស និងគ្រឿងផ្សំជាដើម។ ដោយសារតែចំនួន ប្រជាជនចេះតែបន្ត កើនឡើងជាលំដាប់ មនុស្សក៏ចាប់ផ្ដើមមានតម្រូវការផ្សារដែលមានអនាម័យ ទាន់សម័យ និងស្ថិតនៅក្បែរផ្ទះ។ បន្ទាប់ពីយើងទទួលបានជោគជ័យលើគម្រោងខុនដូ និងលំនៅឋានរួចមកយើងគិតថានេះ គឺជាពេលវេលាដែល សាកសមបំផុតសម្រាប់ពួកយើងបង្កើតអ្វីមួយបន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជា» ។
លោក Caleb Loh នាយកគម្រោងនៃក្រុមហ៊ុន ជីស៊ី អូរឫស្សី ក.អ បានបន្ថែមថា «ផ្សារថ្មី ផ្សារទួលទំពូង និងផ្សារអូរឫស្សីបានបម្រើរដល់សហគមន៍មកជាច្រើនជំនាន់មកហើយ និងខ្លះមានអាយុកាលជាង 1 សតវត្សន៍ទៅហើយ។ គំនិតក្នុងការបង្កើតផ្សារជីស៊ី អូរឫស្សីនេះឡើងមកគឺដើម្បីបង្កើត និងបង្កើននូវគុណភាពបទ ពិសោធន៍នៃការទិញទំនិញនៅក្នុងផ្សារក្នុងស្រុក ហើយក៏រក្សាទុកនូវភាពប្លែកពីគេនៃទីនេះក្នុងពេលតែមួយផងដែរ» ។
លោក Caleb មានប្រសាសន៍ថា «ផ្សារជីស៊ី អូរឫស្សីត្រូវបានរំពឹងទុកថានឹងក្លាយជាអ្នកស្នងដំណែងពីផ្សារ ក្នុងស្រុកទាំងអស់នេះ ដោយការរួមបញ្ចូលគ្នានូវស្ថាបត្យកម្មបែបខ្មែរ ព្រមជាមួយនឹងការប្រើប្រាស់ នូវលំហូរខ្យល់ និងម្លប់ធម្មជាតិ» ។
លោកបានបន្ថែមថា «ផ្សារជីស៊ី អូរឫស្សីបានរក្សានូវមរតកនៃស្ថាបត្យកម្មខ្មែរ និងការធ្វើពាណិជ្ជកម្មរបស់ខ្មែរ បុរាណ។ ទីនេះត្រូវបានរចនាដោយសួនច្បារនៅជាន់ដំបូលនៃអាគារ។ ផ្សារជីស៊ី អូរឫស្សី ត្រូវបានរចនាឡើងយ៉ាងប្លែកពីគេជាមួយនឹងសួនឧទ្យានខាងក្រៅនៅជាន់លើបង្អស់របស់យើង។ ជាន់ដំបូល នឹងក្លាយជាកន្លែងទេសចរណ៍ និងកន្លែងសម្រាប់ថតរូបកម្សាន្តដ៏ល្បីល្បាញនៅពេលរាត្រី ដោយសារតែភាពទាក់ទាញជាច្រើនលើសលប់របស់យើង ជាពិសេសគឺអាហារនៅតាមដងផ្លូវ (Street Food) ដ៏មានឱជារស និងសម្ភារៈប្លែកៗ តាំងលក់ហើយអ្នកមិនធ្លាប់បានឃើញនៅកន្លែងផ្សេងទៀត។ផ្សារជីស៊ី អូរឫស្សីមិនមែនមានរចនាបទមួយប៉ុណ្ណោះទេ ប៉ុន្តែបានលាយបញ្ចូលគ្នារវាងកម្ចីពីប្រវត្តិសាស្ត្រ និងទីក្រុងទំនើប បង្កើតបានជា ការរចនាបែបប្រពៃណី ដែលពោរពេញទៅដោយភាពច្នៃប្រឌិត ហៅថា ស្ថាបត្យកម្មទំនើបបម្លែងពីស្ថាបត្យកម្មខ្មែរបុរាណ។ ជាមួយនឹងគម្រោងដំណើរការនៅក្នុងឆ្នាំ 2024 ផ្សារជីស៊ីអូរឫស្សី នឹងក្លាយជាទីតាំងដ៏ល្បីល្បាញ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ» ។
លោក Caleb Loh នាយកគម្រោងនៃក្រុមហ៊ុន ជីស៊ី អូរឫស្សី ក.អ «យើងគ្រោងនឹងធ្វើឲ្យគម្រោងផ្សារជីស៊ី អូរឫស្សីក្លាយជាទីតាំងដែលបង្ហាញពីវប្បធម៌ឲ្យដូចជាពាក្យស្លោករបស់យើងគឺ “មរតក ប្រពៃណី ចំណេះដឹង” យើងដឹងថាសិល្បៈ វប្បធម៌ និងចំណេះដឹងអំពីការធ្វើពាណិជ្ជកម្មគឺជាមរតក។ សម្រាប់ពួកយើង នេះគឺជាវត្ថុដ៏មានតម្លៃសម្រាប់ផ្ទេរទៅកាន់មនុស្សជំនាន់ក្រោយ» ។
លោក Celeb បានបន្ថែម «GCC បានពិនិត្យមើលលើបរិបទជាច្រើន ហេតុដូច្នេះហើយទើបផ្សារជីស៊ី អូរឫស្សីអាចបង្ហាញចេញនូវចក្ខុវិស័យរបស់យើងបានពេញលេញចំពោះគម្រោងមួយនេះ។ យើងមានក្ដីសោមនស្ស រីករាយជាខ្លាំងដែលទទួលបានការឆ្លើយតបជាវិជ្ជមាន និងការកោតសរសើរជាបន្តបន្ទាប់ចាប់តាំងពីធ្វើការណែនាំនូវ គម្រោងនេះទៅកាន់ដៃគូពាណិជ្ជកម្មរបស់យើង។ គម្រោងដ៏អស្ចារ្យជាច្រើនទៀត នឹងត្រូវបាននាំមកជូនលោកអ្នក ក្នុងឆ្នាំនេះ ឧទាហរណ៍ដូចជា Lixin Century Innovation Park ដែលជាគម្រោងអភិវឌ្ឍដ៏ធំនៅក្នុងឧទ្យានជាតិរាម ដែលនឹងក្លាយខ្លួនជាទីតាំងដ៏ល្បីល្បាញនាពេលអនាគតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ យើងសង្ឃឹមថាលោកអ្នកនឹងស្វាគមន៍នូវគម្រោងថ្មីនេះជាមួយពួកយើង» ។
សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារជីស៊ី អូរឫស្សីសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក របស់យើង៖
– GC Orussey Market – ផ្សារជីស៊ីអូរឫស្សី: https://www.facebook.com/gc.orusseymarket
– ឆានែលតេឡេក្រាម – https://t.me/GCOrusseyMarket
– លេខទូរស័ព្ទ និងតេឡេក្រាម: 099 331015, 098 331015
បញ្ចប់
ក្រុមហ៊ុន GCC គឺជាក្រុមហ៊ុនវិនិយោគ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុងកុង ដែលមានជំនាញលើ វិស័យ អភិវឌ្ឍអចលនទ្រព្យ វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ (trust and fund management)។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC គឺក្លាយជាអ្នកអភិវឌ្ឍអចលនទ្រព្យ ផ្តល់ជូនសេវាកម្មពេញលេញ 360० នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ GCC មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 7 ទៀត រួមមាន GC City, GC Land, GC Empire, GC Realty, GC Design, GC Management និង GC Credit ។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី, CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី GC Residence ជ្រោយចង្វារ និង Lixin Century Innovation Park។
រៀបរៀងដោយការិយាល័យទីផ្សារ GCC
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង
អ្នកនាង Leong Ka Yen
ប្រធានផ្នែកទីផ្សារ
លេខទំនាក់ទំនង: +855 96 820 6822 Email: l.kayen@gc-empire.com
លោកង៉ែត ឧត្តមមុន្នី
ប្រធានត្រួតពិនិត្យទីផ្សារ
លេខទំនាក់ទំនង: +855 98 831 868 Email: Nget.outdommony@gc-empire.com