បង់ប្រាក់កម្ចី អម្រឹត តាមវីង ឈ្នះម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ ២០២១
កន្លងមកនេះ មានអតិថិជន អម្រឹត មិនតិចឡើយដែលមានសំណាងបានឈ្នះរង្វាន់ម៉ូតូជាច្រើនគ្រឿង ព្រមទាំងរង្វាន់ទឹកប្រាក់រាប់លានរៀលនៅពេលដែលពួកគាត់គ្រាន់តែបង់ប្រាក់កម្ចី អម្រឹត តាមរយៈភ្នាក់ងារវីង ឬ កម្មវិធីស្មាតហ្វូនវីង (Wing Money app) ។
ឥឡូវនេះ! ការផ្តល់ជូនដ៏សម្បើមបានត្រឡប់មកវិញម្តងទៀតហើយ លោក លោកស្រីអាចឈ្នះរង្វាន់ធំម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ ២០២១ ចំនួន ១ រង្វាន់ ឈ្នះទូរទស្សន៍ទំហំ ៥៥ អ៊ីង ចំនួន ១ រង្វាន់ជារៀងរាល់ខែ ឈ្នះរង្វាន់ទូរស័ព្ទម៉ាក VIVO ចំនួន ៣ រង្វាន់ជារៀងរាល់ខែ និង ឈ្នះទឹកប្រាក់សុទ្ធ ២០ ម៉ឺនរៀល ចំនួន ១០ រង្វាន់ជារៀងរាល់សប្តាហ៍ ។
ងាយស្រួលបំផុត លោកអ្នកគ្រាន់តែធ្វើការទូទាត់ប្រាក់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត តាមរយៈភ្នាក់ងារវីង ជិត ១០០០០ កន្លែង ឬ កម្មវិធីស្មាតហ្វូនវីង នោះលោកអ្នកនឹងមានសិទ្ធិចូលរួមចាប់ឆ្នោតផ្សងសំណាងដើម្បីឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ ។ កម្មវិធីប្រូម៉ូសិននេះចាប់ផ្តើមពីថ្ងៃទី ០១ ខែសីហា រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២១ ។
ការប្រកាសអ្នកឈ្នះនឹងត្រូវបានប្រព្រឹត្តទៅតាមរយៈគេហទំព័រហ្វេសបុកផ្លូវការរបស់ធនាគារវីង និង គេហទំព័រហ្វេសបុកផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ។
សម្រាប់អតិថិជន អម្រឹត ដែលមិនទាន់មាន កម្មវិធីស្មាតហ្វូនវីង អាចដំឡើងកម្មវិធីនេះដោយខ្លួនឯងបានយ៉ាងងាយស្រួល និង ឆាប់រហ័ស ដោយគ្រាន់តែចូលទៅក្នុង App Store ឬ Play Store រួចទាញយក Wing Money App និង បំពេញព័ត៌មានតាមការណែនាំដើម្បីបង្កើតគណនីផ្ទាល់ខ្លួនជាការស្រេច ៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ ៖
០២៣ ៩៩៩ ៩៨៩ / ០១២ ៩៩៩ ៤៨៩ ធនាគារវីង (ខេមបូឌា) ម.ក
០២៣ ៩៩៩ ០៣៣ / ០៩៣ ៩៩៩ ១១១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក