realme GT master edition ចេញលក់ហើយ! លោកអ្នកអាចជាវបានតាមរយៈ Smart shop ជាមួយតម្លៃពិសេសត្រឹមតែ 469 ដុល្លារប៉ុណ្ណោះ បូករួមកាដូបន្ថែម
ការទន្ទឹមរង់ចាំរបស់អ្នកបានមកដល់ហើយ! realme GT master edition មានលក់ជាផ្លូវការនៅគ្រប់សាខារបស់ Smart shop លោកអ្នកអាចរកជាវបាននៅទីតាំងដែលនៅជិតអ្នកបំផុត ជាមួយតម្លៃត្រឹមតែ 469 ដុល្លារប៉ុណ្ណោះ បូករួមកាដូបន្ថែមរួមមាន realme Buds Q និង ស៊ីមស្មាតតម្លៃ 129 ដុល្លារ ។ ស្មាតហ្វូន realme GT master edition វាជាស៊េរីដ៏អស្ចារ្យមួយដែល realme អបអរសមទ្ធិផលដែលជោគជ័យក្នុងរយៈពេល 3 ឆ្នាំកន្លងទៅនេះ ដោយមានការលក់ស្មាតហ្វូនដល់ទៅ 100 លានគ្រឿងទូទាំងពិភពលោក ។ វាពិតជាមានមោទកភាពណាស់ដែរ realme ជាប្រេនក្មេងខ្ចីអាចសម្រេចសមទ្ធិផលនេះបាន ហើយ realme នឹងបន្តខិតខំប្រឹងប្រែងយកផលិផលដែលទំនើបនឹងទាន់សម័យដល់អ្នកប្រើប្រាស់នាពេលអនាគត ។
អេក្រង់ 6.4-inch Samsung AMOLED ជាមួយបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart
realme GT Master Edition បំពាក់មកជាមួយអេក្រង់ 6.43 អ៊ីញ Samsung AMOLED Fullscreen ដែលមានកម្រិត refresh rate ដល់ 120Hz ហើយវាក៏គាំទ្រស្កេនស្នាមម្រាមដៃនៅលើអេក្រង់ផងដែរ ។ ព្រមទាំងមានបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart ដោយសាកថ្ម 13min នាទីបាន 50% និង 32 នាទី សាកថ្មបាន 100% ដែលជាលទ្ធផលសាកលឿនក្នុងរយៈពេលខ្លីបំផុត ។
បន្ទះឈីប Snapdragon 778G ជាមួយបច្ចេកវិទ្យាបន្សាបកំដៅ និង មុខងារ GT Mode
realme GT Master Edition ប្រើបន្ទះឈីប Qualcomm Snapdragon 778G 5G ដំណើរការដោយ super cores A78 ជាមួយល្បឿនរហូតដល់ 2.4 GHz ដែលនាំមកនូវបទពិសោធដំណើរការដ៏រលូន និង មានអនុភាព ។ វាមាន RAM 8GB និង អង្គផ្ទុកទន្និន័យ 128GB ជាមួយនឹងមុខងារ GT ផងដែរ នៅពេលយើងបើកវា អ្នកអាចប្រើស៊ីភីយូល្បឿនអតិបរមា max Speed, Screen refresh rate នឹងឡើងដល់ 120Hz ក៏ដូចជាមុខងារ Ultra Reality Enhanced Picture Quality On, Ultra-HD Visual Effects On, Game quick launch On, 4D gaming vibration On ដោយ ប្រើមុខងារទាំងអស់នោះអ្នក មិនបារម្ភអំពីការឡើងកំដៅជាមួយប្រព័ន្ធបន្សាបកំដៅ (Vapor Chamber Cooling System) ។
កាមេរ៉ា 64MP ជាមួយមុខងារផ្តាច់មុខ professional street photography mode
realme GT Master Edition បំពាក់មកជាមួយកាមេរ៉ាគោល 64 មេហ្គាភិចស៊ែលលេនទូលាយ (ultra-wide-angle)ទំហំ 8MP និង លេន macro ទំហំ 4MP ។ វាអាចថតបានយ៉ាងល្អឥតខ្ចោះពីឆ្ងាយទៅជិត ពីថ្ងៃដល់យប់ និង ពី portrait ទៅ landscape ចំណែកកាមេរ៉ា Selfie មានទំហំ 32MP ជាមួយសេនស័រ Sony IMX615 ។ ផ្តល់ឱ្យមានគុណភាពរូបភាពកាន់តែប្រសើរ និង ច្បាស់ល្អ ។ ជាមួយមុខងារថតរូបអាជីពតាមដងផ្លូវ professional street photography mode ក្នុងនោះមានមុខងារដ៏សម្បូរបែបជាច្រើន ដែលអាចថតរូបដ៏គួរឲ្យចាប់អារម្មណ៍ រួមមាន DIS Snapshot Mode, Street filter, Instant Focus, Quick Zoom, B&W Plus filter, Dramatic filter ៕