រថយន្ត MG ZS ស៊េរីថ្មី បង្កើនភាពទាក់ទាញយ៉ាងរស់រវើកដល់អ្នកប្រើប្រាស់
រថយន្ត MG ZS ស៊េរីថ្មី គឺជារថយន្តប្រភេទ SUV ខ្នាតតូចដែលលក់ដាច់បំផុតនៅប្រទេសកម្ពុជា ជាមួយតម្លៃយ៉ាងសមរម្យ $30,300។ ម៉ូឌែលនេះធ្វើឱ្យយីហោ MG កាន់តែល្បីល្បាញដោយសារលក្ខណៈពិសេសរបស់វា និង ការរចនាថ្មីទាំងស្រុងស្របតាមនិន្នាការរបស់មនុស្សជំនាន់ថ្មី និង ប្រព័ន្ធវៃឆ្លាតជាច្រើន។ MG ZS ក៏ក្លាយជាជម្រើសកំពូលសម្រាប់មនុស្សជាច្រើននៅក្នុងប្រទេសកម្ពុជាដែលចង់បានរថយន្តទំនើប និង ទាន់សម័យ។ មនុស្សជាច្រើនតែងតែមានក្តីសង្ឃឹមខ្ពស់លើរថយន្តរបស់ពួកគេ ដូច្នេះ MG ZS មិនត្រឹមតែជាមធ្យោបាយធ្វើដំណើរនោះទេ ប៉ុន្តែវាផ្តល់នូវស្តង់ដារភាពដល់អ្នកប្រើប្រាស់ទៀតផង។
រថយន្ត MG ZS ថ្មីគឺមានទំហំធំជាងដៃគូប្រកួតប្រជែងរបស់ខ្លួន ដូចជា Ford Ecospot, Ssang Yong Tivoli និង Hyundai Venue។ ប្រវែងរបស់វាគឺ 4,323mm, ទទឹង 1,809 និង កម្ពស់ 1,644mm ។ នេះគឺជាទំហំធំជាងគេក្នុងចំណោមខ្សែស្រឡាយនៃរថយន្តប្រភេទ SUV ខ្នាតតូចដែលធ្វើឱ្យមនុស្សជាច្រើនជ្រើសរើស MG ZS ជាដៃគូ។ ផ្នែកខាងក្នុងរបស់ MG ZS គ្របដណ្តប់ដោយសម្ភារទន់ៗល្អ ដែលមានការរចនាជាពីរពណ៌លាយគ្នាគឺពណ៌ទឹកដោះគោលាយខ្មៅ ហើយវាត្រូវបានបំពេញបន្ថែមដោយរំលេចនូវអំបោះពណ៌សដែលមើលទៅកាន់តែប្រណីត និង មានផាសុកភាព។
ការរចនាផ្នែកខាងក្រៅបែបថ្មីពិតជាមានភាពទាក់ទាញចំពោះអ្នកប្រើប្រាស់ជាច្រើនដែលកំពុងស្វែងរករថយន្តថ្មី ហើយការបំពាក់ដោយបច្ចេកវិទ្យាថ្មីរួមបញ្ចូលនូវអេក្រង់កម្សាន្តទំហំ ១០.១ អ៊ីញ ដែលអាចភ្ផាប់ជាមួយ Bluetooth, Apple CarPlay និង Android Auto ជាស្តង់ដារ, កាមេរ៉ា ៣៦០ ជាមួយសេនស័រជំនួយពេលចតរថយន្ត, ដំបូលលើបើកបានធំបែប Panoramic Sunroof, ប្រព័ន្ធកំណត់ល្បឿនថេរ, កៅអីអូតូ, កុងទ័រឌីជីថល, ចង្កូតអគ្គិសនីអាចសារ៉េបាន ៣ បែប, ប្រព័ន្ធសោរឆ្លាតវៃ smart key, កញ្ចក់ក្តោបអូតូ, យ៉ាន់ស្ព័រទំហំ ១៧ អ៊ីញ និង បច្ចេកវិទ្យាថ្មីបញ្ជាដោយសំលេង (Voice Control) ដែលអ្នកប្រើប្រាស់គ្រាន់តែនិយាយនូវអ្វីដែលពួកគេចង់បាន ដើម្បីគ្រប់គ្រងការកម្សាន្ដ ឬ សារ៉េតកម្រិតសីតុណ្ហភាពនៅក្នុងរថយន្តបានទៀតផង។
រថយន្ត MG ZS ទទួលបានចំណាត់ថ្នាក់សុវត្ថិភាពកម្រិតផ្កាយ ៥ ដោយ ASEAN NCAP បូករួមនឹងការធានារយៈពេល ៣ ឆ្នាំ ដូច្នេះម្ចាស់រថយន្តនឹងទទួលបាននូវផាសុកភាព សុវត្ថិភាព និង ភាពជឿជាក់សម្រាប់រាល់ការបើកបរ។ MG ZS ធ្វើឱ្យលោកអ្នកកាន់តែមានមន្តស្នេហ៍ និងទទួលបានការបង្ហាញស្ទីលផ្ទាល់ខ្លួនយ៉ាងទាន់សម័យ៕