យូនីលឹវើ ត្រូវបានផ្តល់កិត្តិយស ក្នុងចំណោមក្រុមហ៊ុនដែលបានបង់ពន្ធជូនរដ្ឋច្រើនជាងគេនៅកម្ពុជា
ក្រុមហ៊ុន យូនីលឹវើ ជាប់ចំណាត់ថ្នាក់ទី ២៤ ក្នុងបញ្ជីក្រុមហ៊ុនបង់ពន្ធធំបំផុតតាមការវាយតម្លៃក្នុងឆ្នាំ ២០២០ ។
ភ្នំពេញ ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២១ ៖ ក្រុមហ៊ុន យូនីលឹវើ (ខេមបូឌា) លីមីតធីត ត្រូវបានទទួលស្គាល់ដោយ រាជរដ្ឋាភិបាលកម្ពុជា ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុនក្នុងការអនុវត្តកាតព្វកិច្ចបង់ពន្ធដ៏ច្រើន សម្រាប់ប្រទេសជាតិ។
ថ្មីៗនេះ ក្រុមហ៊ុន យូនីលឹវើ ទទួលបានលិខិតថ្លែងអំណរគុណ ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបញ្ជាក់ថាក្រុមហ៊ុន យូនីលឹវើ ជាប់ចំណាត់ថ្នាក់ទី ២៤ ក្នុងបញ្ជីក្រុមហ៊ុនបង់ពន្ធធំបំផុតតាមការវាយតម្លៃក្នុងឆ្នាំ ២០២០។ ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន យូនីលឹវើ ក៏បានទទួលលិខិតសរសើរពីអគ្គនាយកដ្ឋានពន្ធដារ ចំពោះការរួមចំណែកដ៏លេចធ្លោនៅក្នុងការអនុវត្តកាតព្វកិច្ចបង់ពន្ធរបស់ខ្លួន។
លោក លី សុធូ អគ្គនាយកក្រុមហ៊ុន យូនីលឹវើ ប្រចាំប្រទេសកម្ពុជា និង ឡាវ បានមានប្រសាសន៍ថា ៖ «ចំណូលពន្ធមានសារសំខាន់ខ្លាំងណាស់សម្រាប់ការរីកលូតលាស់នៃសេដ្ឋកិច្ចជាតិ ហើយវាបានចូលរួមចំណែកជួយឱ្យរាជរដ្ឋាភិបាល ផ្តល់នូវសេវាកម្ម និង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ។ ក្នុងនាមជាក្រុមហ៊ុនមានការទទួលខុសត្រូវ យើងមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមចំណែកក្នុងការជួយបង្កើតផលវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាតាមរយៈការរួមចំណែកក្នុងការអនុវត្តកាតព្វបង់ពន្ធរបស់ពួកយើង»។
នៅប្រទេសកម្ពុជា ក្រុមហ៊ុន យូនីលឹវើ មានចែកចាយ និង ផ្គត់ផ្គង់នូវផលិតផលប្រើប្រាស់ចាំបាច់មួយចំនួន ដូចជា ៖ ផលិតផលថែរក្សាសម្រស់ និង ផលិតផលអនាម័យខ្លួនប្រាណ មាន សាប៊ូកក់សក់ ហ្វូមលាងមុខ ថ្នាំដុសធ្មេញ ថ្នាំបាញ់កម្ចាត់មេរោគ ទឹកលាងសម្អាតលើផ្ទៃការ៉ូ សាប៊ូបោកគក់ និង ផលិតផលចំណីអាហារ ជាដើម។
បន្ថែមពីលើការអនុវត្តកាតព្វកិច្ចបង់ពន្ធដ៏លេចធ្លោរបស់ខ្លួន ក្រុមហ៊ុន យូនីលឹវើ ក៏បានស្ថិតនៅក្នុងចំណោមក្រុមហ៊ុនជួរមុខ ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាល និង អង្គការសង្គមស៊ីវិលនានា ចាប់តាំងពីមានការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជាកន្លងមក។ ចាប់តាំងពីដើមឆ្នាំមុនរហូតមកដល់ពេលនេះ ក្រុមហ៊ុន យូនីលឹវើ (ខេមបូឌា) លីមីធីត បានចូលរួមចំណែក និង ឧបត្ថម្ភនូវផលិតផលចំណីអាហារចាំបាច់ និង ផលិតផលអនាម័យប្រើប្រាស់ប្រចាំថ្ងៃរបស់ក្រុមហ៊ុនផ្ទាល់ គិតជាទឹកប្រាក់ប្រមាណ ៥៤០ លានរៀល ឬ ប្រហែល ១៣៥ ០០០ ដុល្លារអាមេរិក និង ឧបករណ៍ជំនួយផ្លូវដង្ហើមដល់ស្ថាប័ននានាក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩។
អំពីក្រុមហ៊ុន យូនីលឹវើ
យូនីលឹវើ គឺជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ឈានមុខគេមួយរបស់ពិភពលោក លើផលិតផលថែរក្សាសម្រស់ ផលិតផលប្រើប្រាស់ក្នុងផ្ទះបាយ ផលិតផលអាហារ និង ភេសជ្ជៈ ដែលកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសចំនួន ១៩០ ជុំវិញពិភពលោក ហើយផលិតផលទាំងនោះបានទៅដល់ដៃអ្នកប្រើប្រាស់ប្រមាណ ២.៥ ប៊ីលាននាក់ក្នុង ១ ថ្ងៃៗ។ យើងមានបុគ្គលិកនិយោជិត ១៤៩ ០០០ នាក់ និង បានបង្កើតការលក់នូវទឹកប្រាក់ចំនួន ៥០.៧ ប៊ីលានអឺរ៉ូ កាលពីឆ្នាំ ២០២០។ ប្រមាណជាង ៥០% នៃមូលដ្ឋានរបស់ យូនីលឹវើ គឺស្ថិតនៅក្នុងទីផ្សារប្រទេសកំពុងអភិវឌ្ឍ និង ប្រទេសអភិវឌ្ឍ។
យូនីលឹវើ មានប្រមាណ ៤០០ យីហោមុខទំនិញ ដែលត្រូវបានរកឃើញប្រើប្រាស់នៅតាមផ្ទះទូទាំងពិភពលោក រួមមាន ម៉ាកយីហោសកលដូចជា Dove, Lifebuoy, Knorr, Magnum, OMO និង Surf និង ផលិតផលផ្សេងទៀតដូចជា Love Beauty & Planet, Hourglass, Seventh Generation and The Vegetarian Butcher។
ចក្ខុវិស័យរបស់ពួកយើង គឺដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេនៅលើពិភពលោក ជាមួយអាជីវកម្មប្រកបដោយ និរន្តរភាព និង ដើម្បីបង្ហាញពីគំរូអាជីវកម្មដែលសមស្របទៅនឹងអនាគត និង មានគោលបំណងក្នុងការជំរុញឱ្យមានដំណើរការល្អ។ យើងមានប្រពៃណីយូរអង្វែងនៃការរីកចម្រើនអាជីវកម្មប្រកបដោយការទទួលខុសត្រូវ។ បើយើងក្រឡេកទៅមើលជំនាន់លោក William Lever គឺជាស្ថាបនិករបស់ពួកយើងគាត់បានបង្កើតនូវយីហោផលិតផលដែលជាតំរូវការចាំបាច់ដំបូងគេរបស់ពិភពលោកគឺសាប៊ូដុំសាន់ឡៃ កាលពីជាង ១០០ ឆ្នាំមុន ហើយវាបានក្លាយទៅជាបេះដូងនៃរបៀបដែលយើងដំណើរការក្រុមហ៊ុនមកដល់សព្វថ្ងៃនេះ។
ចក្ខុវិស័យរបស់ក្រុមហ៊ុន យូនីលឹវើ ជាយុទ្ធសាស្រ្តអាជីវកម្មប្រកបដោយនិរន្តរភាព គឺត្រូវបានដាក់ចុះដើម្បីជួយយើងឱ្យបំពេញការងារបានល្អប្រសើរ និង ជំរុញកំណើនប្រកបដោយនិរន្តរភាព និង ទំនួលខុសត្រូវតាមរយៈ៖
– លើកកម្ពស់នូវសុខភាពភពផែនដី
– លើកកម្ពស់សុខភាពទំនុកចិត្ត និង សុខុមាលភាពប្រជាជន
– ចូលរួមចំណែកក្នុងពិភពលោកមួយដែលមានលក្ខណៈស្មើរភាព និង ការទទួលស្គាល់ភាពចម្រុះនៃសង្គម
ខណៈពេលដែលនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ យើងពិតជាមានមោទកភាពណាស់ដែលត្រូវបានគេទទួលស្គាល់នៅក្នុងឆ្នាំ ២០២០ ជាក្រុមហ៊ុនដែលមានភាពជាមេដឹកនាំនៅក្នុងសន្ទស្សន៍ចីរភាព របស់ Dow Jones។
Sustainability Index និង ត្រូវបានផ្តល់ចំណាត់ថ្នាក់ជាក្រុមហ៊ុនកំពូលក្នុងឆ្នាំ ២០២០ នៅក្នុងការស្ទង់មតិរបស់ GlobeScan/SustainAbility Global Corporate Sustainability Leaders រយៈពេល ១០ ឆ្នាំជាប់ៗគ្នា។
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន យូនីលឹវើ និង ម៉ាកផលិតផលរបស់យើងខ្ញុំ សូមចូលទៅកាន់គេហទំព័រ www.unilever.com ។
សម្រាប់ការសាកសួរព័ត៌មាន៖
លោកស្រី លឹម វួចហ៊ាង ប្រធានផ្នែកកិច្ចការទំនាក់ទំនង
អ៊ីមែល៖ Vouchheang.Lim@unilever.com
ទូរស័ព្ទ៖ ០១៧ ៤៦៦ ៥០៣