ម៉ូតូលំដាប់ថ្នាក់លេខ ១ ក្នុងទីផ្សារកម្ពុជា ចូលមកអង្រួនបេះដូងអ្នកប្រើប្រាស់ឱ្យនៅមិនស្ងប់ទៀតហើយ
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១ ៖ ក្រុមហ៊ុន NCX ដែលជាក្រុមហ៊ុននាំចូល និង ចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និង បច្ចេកវិទ្យាឈានមុខគេ រួមមានដូចជា៖
– ម៉ូតូម៉ាក Honda
– រថយន្ត Honda
– និង ម៉ាស៊ីនកសិឧស្សាហកម្ម Honda
ដោយមានការទន្ទឹងរង់ចាំពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និង ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្រុមហ៊ុនបានធ្វើការដាក់លក់ជាផ្លូវការនូវម៉ូតូម៉ាក Honda DREAM «F O R E V E R G L O R Y» ស៊េរីថ្មី ជាម៉ូតូល្បីលំដាប់ថ្នាក់លេខ ១ ក្នុងទីផ្សារកម្ពុជា ដែលមានគុណភាពខ្ពស់ និង ប្រណីតភាពឥតទាស់។
ឆ្នាំនេះ Honda DREAM «F O R E V E R G L O R Y» នាំមកនូវសនិយមថ្មី នៃប្រណីតភាព សុសសាយនូវកិត្យានុភាព និង ឧត្តមភាពលើសលប់ ប្រណីតឥតខ្ចោះ ទាន់សម័យគ្រប់ជ្រុងជ្រោយ ហ៊ុមចោមដោយបន្ទះមាសឆ្អិនឆ្អៅ រំលេចនូវចំណិតពេជ្រដ៏មានតម្លៃឆ្លុះញ្ចាំងនូវគុណតម្លៃដែលមិនអាចប្រៀបបាន នាំអ្នកឆ្ពោះទៅកាន់យុគសម័យថ្មីដ៏ត្រចះត្រចង់។
អ្វីដែលពិសេសបំផុត ហើយកោតសរសើរមិនដាច់ពីមាត់នោះគឺការរចនាថ្មីទាំងស្រុង ដោយតែមសងខាងនៃផ្នែកខាងមុខ រចនាឡើងដោយបន្ទះមាសប្រណីតបំផុតរំលេចផ្ទៃរចនាដោយចំណិតពេជ្រដ៏មានតម្លៃ និមិត្តសញ្ញា NCX ពណ៌មាស សម្រិតសម្រាំងនូវគុណតម្លៃថ្មី កាន់តែស្ទួយកិត្តិយស ភាពថ្លៃថ្នូរដ៏ឧត្តម និង កិត្យានុភាពលើសគេសម្រាប់អ្នក។
និង តែមថ្មីនៅលើតួម៉ូតូ រចនាដោយបន្ទះមាសប្រណីតបំផុត និង ចំណិតពេជ្រល្អឥតខ្ចោះ ផុសឡើងយ៉ាងត្រដែត ស្រស់ស្អាតទាន់សម័យ ព្រមទាំងនិមិត្តសញ្ញា Honda DREAM រូបរាងថ្មី ពណ៌មាសក្រូម៉េរលើបរលោងភ្លឺចែងចាំង រចនាម៉ូតបែបចំណិតពេជ្រ ផ្គុំបញ្ចូលគ្នាបង្កើតបានជាគុណតម្លៃថ្មីដ៏មានសក្ដានុពលលើសលប់។
ហើយគុណសម្បត្តិពិសេសរបស់ Honda DREAM នៅតែរក្សាបានជាមួយកម្លាំងម៉ាស៊ីនខ្លាំងល្អ ប្រើប្រាស់ធន់ និង យូរអង្វែង ផ្សំជាមួយកុងទ័រថ្មី! រចនាម៉ូតយ៉ាងសម្រិតសម្រាំងពីបន្ទះមាសឆ្អិនឆ្អៅ រំលេចយ៉ាងវិសេសដោយចំណិតពេជ្រក្នុងផ្ទៃកុងទ័រ។
បញ្ជាក់បន្ថែម៖
អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១ នេះតទៅ។ សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់គេហទំព័រ៖ www.ncxhonda.com/motorcycles/kh/and125mdn-ca