ក្រុមហ៊ុនសាមសុង នឹងយកប្រាក់ចំណេញមួយចំនួនពីការលក់ទូរស័ព្ទ NOTE FE បរិច្ចាគដល់អង្គការ WWF
ទូរស័ព្ទ NOTE FE ប្រកាសចេញលក់នៅកម្ពុជាជាផ្លូវការនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ ហើយក្រុមហ៊ុនសាមសុង ក៏បានប្រកាសផងដែរថា ប្រាក់ចំណេញមួយចំនួនធំដែលបានពីការលក់ NOTE FE នៅកម្ពុជា នឹងបរិច្ចាគទៅអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ WWF ប្រចាំនៅកម្ពុជា ។
លោក Seungho Choi អគ្គនាយកក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចសាខាកម្ពុជា បានមានប្រសាសន៍ថា «យើងពិតជាមានមោទនភាពក្នុងការចូលរួមសកម្មភាព ដើម្បីការពារ និង អភិរក្សសត្វព្រៃនៅកម្ពុជាតាមរយៈការបរិច្ចាគប្រាក់ចំណេញមួយចំនួនពីការលក់ទូរស័ព្ទ NOTE FE ទើបនឹងចេញថ្មីនេះទៅដល់អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ WWF ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា» ។ លោកបានបន្តថា «វាជាសកម្មភាពមួយ ក្នុងចំណោមសកម្មភាពសង្គមជាច្រើនដែលយើងធ្លាប់បានចូលរួមធ្វើកន្លងមក ហើយយើងសង្ឃឹមថា ប្រជាជនកម្ពុជាទាំងអស់នឹងចូលរួមគាំទ្រដល់សកម្មភាពទាំងឡាយណាដែលការពារបរិស្ថាន និង ធម្មជាតិរបស់យើង» ។
ទូរស័ព្ទ Note FE បង្ហាញពីភាពសម្រិតសម្រាំងដ៏ប៉ិនប្រសប់ ការរចនាប្រកបដោយភាពផ្ចិតផ្ចង់ ជាមួយមុខងារទំនើបគ្មានគូប្រជែង។ ទូរស័ព្ទ Note FE ក៏មានបំពាក់ដោយប្រព័ន្ធ IP68 ធន់នឹង ទឹក ទាំងលើតួទូរស័ព្ទទាំងមូល និង នៅលើប៊ិក S Pen ផងដែរ ។
ទូរស័ព្ទ Note Fan Edition (NOTE FE) គឺជាទូរស័ព្ទជំនាន់ថ្មី មានមុខងារល្អៗ និង បំពាក់ដោយថ្មទំហំ 3,200 mAh ថ្មី ដែលឆ្លងកាត់ ការពិសោធដោយប្រព័ន្ធសុវត្ថិភាពថ្ម 8-Point Battery Safety Check ។
ទូរស័ព្ទ Note FE នេះ ចាប់ផ្តើមដាក់លក់នៅប្រទេសកម្ពុជាដែលមានតម្លៃត្រឹមតែ $599 ជាមួយពណ៌ពីរជម្រើស គឺពណ៌ខ្មៅ និង ពណ៌ទឹកសមុទ្រ និង មានលក់នៅតាមដេប៉ូចែកចាយក្រុមហ៊ុនសាមសុង ទូទាំងប្រទេស ។ លើសពីនេះទៅទៀត លោកអ្នកនឹងទទួលបាន Clear View Cover ដ៏ស្រស់ស្អាតមួយដោយឥតគិតថ្លៃ រាល់ការជាវទូរស័ព្ទ Note FE នេះ ៕