មិនធម្មតា! តាមពិតកុមារីដែលសម្តែងតួកាចឆ្នាសឆ្នើមនៅក្នុងរឿង «ផ្កាថ្ម» គឺជាចៅស្រី នាយកុយ សោះ (វីដេអូ)
ទស្សនិកជនពិតជាបានឃើញរួចមកហើយថា មានក្មេងស្រីតូចម្នាក់ដែលបានសម្តែងជាតួកាចឆ្នាស់នៅក្នុងរឿង «ផ្កាថ្ម» ដែលកំពុងតែល្បីនោះ គឺមិនមែនអ្នកមកពីណាឆ្ងាយនោះទេ ពោលគឺនាងមានជាប់ឈាមជ័រជាអ្នកសិល្បៈស្រាប់តែម្តង ។
កុមារី ជី ឈិងលីន ដែលមានអាយុ ១៣ ឆ្នាំនោះគឺត្រូវជាចៅស្រីបង្កើតរបស់តារាកំប្លែងជើងចាស់ល្បីឈ្មោះលោក ជួង ជី ហៅ នាយកុយ បានចូលរួមសម្តែងរឿងភាគខ្មែរ «ផ្កាថ្ម» របស់ទូរទស្សន៍ ហង្សមាស ដែលនាងបានសម្តែងជាតួអង្គដ៏កាចឆ្នាសឆ្នើមមួយរូប ។
តាមការទស្សនានៅក្នុងរឿងភាគនេះផ្ទាល់គឺចៅស្រីរបស់ នាយកុយ ម្នាក់នេះគឺពិតជាមាននិស្ស័យសិល្បៈមិនធម្មតានោះទេ ដែលនេះគឺពិតជាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់មែន ។ កុមារី ជី ឈិងលីន ត្រូវបានទស្សនិកជនស្ញើចសរសើរពីទេពកោសល្យសម្តែងរបស់នាងថា ពិតជាសមដូចធម្មជាតិពិតៗតែម្តង ។
សូមបញ្ជាក់ផងដែរថា ជីតារបស់កុមារី ជី ឈិងលីន បានធ្វើជាគណកម្មការកម្មវិធីលំដាប់ពិភពលោក Cambodia’s Got Talent រីឯចៅស្រីក៏កំពុងបញ្ចេញរស្មីតាមរយៈរឿងភាគខ្មែរកំពុងល្បីរបស់ ហង្សមាស ថែមទៀត ។ នេះគឺពិតជាក្រុមគ្រួសារអ្នកសិល្បៈដ៏មានសមត្ថភាពមែនៗតែម្ត ! ៕