ស្រាបៀរ អង្គរ អ្នកឧបត្ថម្ភធំមានក្តីរំភើបរីករាយ ដែលមហោស្រពសិល្បៈអន្តរជាតិអង្គរ ទទួលបានការគាំទ្រខ្លាំង
រាជធានីភ្នំពេញ ៖ ការប្រារព្ធព្រឹត្តិការណ៍មហោស្រពសិល្បៈអន្តរជាតិអង្គរ នៅក្រុងសៀមរាប ទទួលបានការគាំទ្រជាខ្លាំង។ ក្នុងចំណោមអ្នកឧបត្ថម្ភធំមួយក្នុងព្រឹត្តិការណ៍រយៈពេលបីថ្ងៃ គឺស្រាបៀរ អង្គរ ជាម៉ាកផលិតផលរបស់ក្រុមហ៊ុន ខេមប៊្រូវ អិលធីឌី មានក្តីសោមនស្សរីករាយដែលមានអ្នកចូលរួមច្រើនកុះករ និង ស្ងើចសរសើរចំពោះព្រឹត្តិការណ៍ថ្ងៃទី ១០-១២ ខែធ្នូ ឆ្នាំ២០២១ នេះ។
លោក សោម ច័ន្ទណារ៉ាត អ្នកគ្រប់គ្រងម៉ាកផលិតផលក្រុមហ៊ុន ខេមប្រ៊ូវ បានមានប្រសាសន៍ថា ៖ «ក្រោយពីយើងរងការជួបបញ្ហានាឆ្នាំកន្លងទៅ ឃើញថាអ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះមានភាពរីករាយដែលបានចេញក្រៅ និង ទទួលយកនូវភាពចម្រុះនៃព្រឹត្តិការណ៍ ក៏ដូចជាសកម្មភាពនានាក្នុងរយៈពេលបីថ្ងៃ។ ទាំងអស់នេះគឺជារឿងដ៏រំភើបមួយ នៅពេលដែលមនុស្សគ្រប់គ្នាបានប្រារព្ធពិធីរួមគ្នា និង ជាអ្វីដែលធ្វើឲ្យសិល្បៈ និង វប្បធម៌ខ្មែរមានភាពល្អឯក និ ងអស្ចារ្យ»។
ព្រឹត្តិការណ៍នេះបង្កើតឡើងក្នុងគោលបំណងដើម្បីបង្ហាញពីវប្បធម៌ សិល្បៈ និង បេតិកភណ្ឌរបស់ខ្មែរទៅកាន់ពិភពលោក រួមនឹងអ្នកមានទេពកោសល្យក្នុងគ្រប់វិស័យសិល្បៈ។ អ្នកចូលរួមអាចទស្សនាការតាំងពិព័រណ៍ សិល្បៈគំនូរតាមដងផ្លូវ ការសម្តែងល្ខោនស្រមោលស្បែក សៀក ការជជែកជាមួយសិល្បករ ការសម្តែងល្បុក្កតោ កម្មវិធីពាក់ព័ន្ធអ្នកនិពន្ធ និង អ្នកអាន ការសម្តែងរបាំ កម្មវិធីលក់សៀវភៅ ការបង្ហោះខ្លែងឯក និង ជាច្រើនទៀត។
ព្រឹត្តិការណ៍មហោស្រពនេះត្រូវបានផ្សាយផ្ទាល់ពីប្រាសាទអង្គរវត្ត ដើម្បីឲ្យប្រជាជនមកពីជុំវិញពិភពលោកបានដឹងពីដំណើរនៃការបើកសម្ពោធព្រឹត្តិការណ៍ដ៏សំខាន់នេះ។
លោក ច័ន្ទណារ៉ាត បានបន្ថែមទៀតថា ៖ «យើងសូមចូលរួមអបអរដល់អ្នករៀបចំព្រឹត្តិការណ៍ និង ក្រុមហ៊ុន Cambodian Arts and Festival Enterprise Co.ក្រោមកិច្ចសហការជាមួយក្រសួង វប្បធម៌ និង វិចិត្រសិល្បៈនៃរដ្ឋាភិបាលកម្ពុជា និង អ្នកចូលរួមទាំងអស់ ដែលធ្វើឲ្យមហោស្រពនេះទទួលបានភាពជោគជ័យ ក្នុងការលើកស្ទួយវប្បធម៌ខ្មែរនៅទីនេះ និងនៅជុំវិញពិភពលោក។ យើងមានមោទកភាពក្នុងការចូលរួមឧបត្ថម្ភព្រឹត្តិការណ៍នេះម្តងទៀតនាពេលអនាគត»។
លោកអ្នកអាចចូលមើលចំណុចសំខាន់ៗពីព្រឹត្តការណ៍នេះនៅលើទំព័រហ្វេសប៊ុកផ្លូវការ ៖ facebook.com/AIFA2021Festival/
ក្រុមហ៊ុន ខេមប៊្រូវ នៅកម្ពុជា
ខេមប្រ៊ូវ គឺជាក្រុមហ៊ុន-រោងចក្រផលិតស្រាបៀរដំបូងគេបង្អស់នៅកម្ពុជា និង ជារោងចក្រដ៏ធំមួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបតាមស្ដង់ដារអឺរ៉ុប និង ធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជាចាប់តាំងពីដើមឆ្នាំ 1960 មក។ ខេមប្រ៊ូវ មានមោទនភាពដែលបានក្លាយជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនកាស៊្បែរគ្រុប មានទីស្នាក់ការកណ្តាលនៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក ដែលបានរួមបញ្ចូលនូវស្តង់ដារ វប្បធម៌ និង ឧត្តមភាពដ៏ល្អឥតខ្ចោះនៃសង្វាក់ផលិតកម្មទាំងមូល។ ក្រុមហ៊ុនបានផ្តល់ជម្រើសអតិថិជនជាច្រើនក្នុងពាណិជ្ជសញ្ញាស្រាបៀរល្បីៗ មានទាំងពាណិជ្ជសញ្ញាជាតិ និងអន្តរជាតិជាច្រើន ដូចជា កាស្ប៊ែរជាពាណិជ្ជសញ្ញាស្រាបៀរអន្តរជាតិស្តង់ដារលំដាប់កំពូល និង ស្រាបៀរអង្គរ ជាពាណិជ្ជសញ្ញាជាតិលំដាប់កំពូល ដែលទទួលបានការទទួលស្គាល់ពីប្រជាជាតិខ្មែរ តាមរយៈ «ប្រទេសខ្ញុំ ស្រាបៀរខ្ញុំ»។ ចាប់តាំងពីឆ្នាំ 1992 ខេមប្រ៊ូវ ក៏បានទទួលសិទ្ធិផ្តាច់មុខពី ក្រុមហ៊ុន Pepsi Co ក្នុងការផលិត និង ចែកចាយភេសជ្ជៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន ភេសជ្ជៈពាណិជ្ជសញ្ញា Pepsi, Mirinda, 7-Up, & Sting ជាដើម។ «ការផលិតស្រាបៀរជាមួយការអភិវឌ្ឍឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ និងថ្ងៃស្អែក!»៕