កម្មវិធីបង្ហាញសម្រស់នារីខ្មែរតាមយុគ្គសម័យរៀបចំឡើងដោយរ៉េវឡន (វីដេអូ)
ពិតជារំភើបខ្លាំងណាស់ ដែលឃើញយុវតីខ្មែរយើងពិតជាមានការចាប់អារម្មណ៍ និង ចង់ស្វែងយល់ចង់ដឹងចង់ឃើញពីវប្បធម៌ អរិយធម៌ ប្រពៃណីជាតិខ្មែរ ក្នុងការស្លៀកពាក់ និង តុបតែងរបស់នារីខ្មែរ ទៅតាមយុគ្គសម័យកាលនីមួយៗដែលនឹងមានភាពខុសប្លែកគ្នាពីនារីខ្មែរបច្ចុប្បន្នយ៉ាងណា។
ចំណែក រ៉េវឡន ក៏មានមោទកភាពយ៉ាងខ្លាំងដែលមានឱកាសចូលរួមក្នុងការរៀបចំបង្ហាញនូវសម្រស់នារីខ្មែរតាមយុគ្គសម័យ តាមរយៈការរៀបចំកម្មវិធីប្រារព្ធខួបទី១៥ ឆ្នាំនៃកំណើត បញ្ជរគ្រឿងសម្អាងរ៉េវឡន នៅផ្សារទំនើបសូរិយាដោយមានការចូលរួមសហការជាមួយសាលាសិល្បះហ្វូណន ផ្សារទំនើបសូរិយា សេនធ័រភ័ញ ( Soriya Center Point ) សម្អាងការវិផាអង្គរ សាលាបង្រៀនផាត់មុខមហាហ៊ូម រួមទាំងក្រុមយុវជន យុវនារី ដែលមានអាជីពជាអ្នកផាត់មុខ ធ្វើសក់ជាច្រើនរូបចូលរួម តុបតែងមុខ ស្លៀកពាក់ដល់បេក្ខនារី ជាច្រើនរយនាក់ដែលបានដាក់ពាក្យចូលរួមក្នុងការបង្ហាញសម្រស់នារីខ្មែរ តាមយុគ្គសម័យដែលជាកម្មវិធីដំបូងបំផុតរបស់គ្រឿងសម្អាង រ៉េវឡន ក្នុងព្រះរាជាណាចក្រកម្ពុជា។
បើយើងក្រឡេកមើលសកម្មភាពរបស់អ្នកឯកទេសផាត់មុខស្លៀកពាក់ជូនដល់យុវតីខ្មែរគឺមានភាពសស្រាក់សស្រាំនឹងមានទឹកមុខស្រស់ញញឹមរីករាយក្នុងការចែករំលែកនូវក្តីស្រឡាញ់ចេញពីបេះដូង ដើម្បីផ្តល់នូវភាពស្រស់ស្អាតចាប់តាំងពីម៉ូដសក់ផ្ទៃមុខ សម្លៀកបំពាក់ប្រណិតទៅតាមទម្រង់បែបបទនៃយុគ្គសម័យនីមួយៗ។ យុវតីរាប់រយនាក់បានគ្រងសំលៀកបំពាក់ស្អាតៗ និង ផ្ទៃមុខស្រស់ផូរផង់បានឈរប្រជែកថតរូប ដើម្បីផ្តិតយកសោភ័ណ្ឌភាពស្រស់ត្រកាលដ៏កម្រនេះដើម្បីបង្ហោះចែកចាយក្នុងបណ្តាញសង្គម Facebook ចូលរួមប្រកួតរូបថតសម្រស់នារីខ្មែរតាមយុគ្គសម័យនៅលើទំព័រ Facebook Revlon Cambodia។ រូបថតដែលស្អាតនឹងមានប្រជាប្រិយភាពជាងគេចំនួន ៣ រូប និង ត្រូវបានជ្រើសរើសជាម្ចាស់ជ័យលាភីក្នុងការប្រកួតដើម្បីឈ្នះនូវរង្វាន់ផលិតផល រ៉េវឡន ដើម្បីប្រើប្រាស់រយៈពេលពេញ មួយឆ្នាំ ដែលគិតជាទឹកប្រាក់ស្មើនឹង ៥ លានរៀល។
ជាងនេះទៅទៀត រ៉េវឡន បានសហការជាមួយសាលាសិល្បះហ្វូណនដោយធ្វើការបង្ហាញម៉ូដសំលៀកបំពាក់ប្រពៃណីខ្មែរតាមយុគ្គសម័យនីមួយៗរួមមាន៖
– សម័យនគរហ្វូណន និង ចេនឡា
– សម័យមហានគរ
– សម័យលង្វែក
– សម័យឧត្តង្គ
– សម័យអាណានិគមន៍បារាំង
– សម័យរាស្ត្រនិយម
– សម័យបច្ចុប្បន្ន……..។
នេះគឺជាសកម្មភាពដ៏វិសេសវិសាល ក្នុងការជួយលើកស្ទួយវិស័យវប្បធម៌ជាតិយើង៕