មានដឹងដែរទេថាសាប៊ូដុសខ្លួនម៉ាកនេះ មិនត្រឹមតែសម្អាត និង កម្ចាត់មេរោគនោះទេ តែក៏ផ្ដល់គុណប្រយោជន៍ថែរក្សាស្បែកផងដែរ!
នៅក្នុងអត្ថបទមុន អ្នកទាំងអស់គ្នាប្រាដកជាបានដឹងហើយថា នាដើមឆ្នាំ 2021 កន្លងមកនេះ សាប៊ូដុសខ្លួនលុច្សទឹកផ្លាស់ប្តូររូបរាងសំបកកញ្ចប់ថ្មី ដែលការរចនាកាន់តែទាន់សម័យ និង ទាក់ទាញ។ វាក៏ផ្ដល់មកជាមួយនូវអត្ថប្រយោជន៍ថែរក្សាស្បែកល្អប្រសើរជាងមុនផងដែរ។ សាប៊ូដុសខ្លួនលុច្សទឹកប្រភេទនីមួយៗមានក្លិន និង អត្ថប្រយោជន៍ផ្សេងៗគ្នា ដែលក្លិននីមួយៗគឺសុទ្ធតែផ្សំមកពីគ្រឿងផ្សំដ៏កម្រដែលអ្នកជំនាញខាងទឹកអប់យកទៅផលិតទឹកអប់ម៉ាកល្បីៗនៅលើសាកលលោក ដែលនេះគឺលក្ខណៈពិសេសជាងគេដែលមាននៅក្នុងសាប៊ូដុសខ្លួនលុច្ស។
អ្វីដែលពិសេសជាងនេះទៅទៀតនោះ សាប៊ូដុសខ្លួនលុច្សទឹកមិនត្រឹមតែផ្ដល់នូវក្លិនក្រអូបជាប់ស្បែកតែប៉ុណ្ណោះទេ សាប៊ូដុសខ្លួនលុច្សទឹកក៏ផ្ដល់គុណប្រយោជន៍ថែរក្សាស្បែកផងដែរ។ ណៃស៊ីណាមៃ (Naicinamide) ជាសារធាតុផ្សំដែលជួយថែបំប៉នឱ្យស្បែកភ្លឺថ្លា គឺមាននៅក្នុងសាប៊ូដុសខ្លួនលុច្សទឹកសូហ្វរ៉ូស (ពណ៌ផ្កាឈូក) និង សាប៊ូដុសខ្លួនលុច្សទឹកប្រាយខាមេឡា (ពណ៌ស)។ សាប៊ូដុសខ្លួនលុច្សសូហ្វរ៉ូស ជួយឱ្យស្បែកទន់ ភ្លឺថ្លាជាងមុន 3 ដង និង មានក្លិនក្រអូបស្រទន់ពីផ្កាកុលាប។ រីឯសាប៊ូដុសខ្លួនលុច្សទឹកប្រាយខាមេឡាវិញ ជួយឱ្យស្បែកទន់ភ្លឺថ្លាជាងមុន 3 ដង និង មានក្លិនក្រអូបពីផ្កាខាមេឡាបារាំង។
Hyaluronic Acid ដែលមាននៅក្នុងសាប៊ូដុសខ្លួនលុច្សទឹកឌឺវីសាគូរ៉ា (លុច្សសាគូរ៉ា) ជូយផ្តល់សំណើមដល់ស្បែកជាងមុន 2 ដង ហើយសាប៊ូលុច្សទឹកមួយនេះមានក្លិនក្រអូបស្រទន់ពីផ្កាសាគូរ៉ាជប៉ុន។ ប្រសិនបើអ្នកចង់បានភាពត្រជាក់ពីម៉ុងតុល និង ក្លិនក្រអូបស្រស់ស្រាយពីផ្លែប៉េស អ្នកអាចសាកល្បងប្រើសាប៊ូដុសខ្លួនលុច្សទឹកឃូលីងភីច។
ជាចុងក្រោយ គឺសាប៊ូដុសខ្លួនលុច្សទឹកម៉េជីកខលអរឃីដ ដែលជួយឱ្យស្បែកមានក្លិនក្រអូបទាក់ទាញជាប់ពេញមួយថ្ងៃ។
ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ សាប៊ូដុសខ្លួនលុច្សទឹកមានលក់នៅគ្រប់ទីផ្សារទំនើប និង ទីផ្សារនានាទូទាំងប្រទេស។
សម្រាប់ពត៌មានបន្ថែម សូមទាក់ទងទៅកាន់ Facebook page របស់លុច្ស LUX (KH)៕