យីហោ Maxus បានកំពុងបន្តចរាចរណ៍របស់ខ្លួនយ៉ាងល្អនៅប្រទេសកម្ពុជា ជាមួយនឹងរថយន្តដែលមានការរចនាដ៏ទាក់ទាញ អមនឹងតម្លៃសមរម្យ សម្រាប់ស្តុកថ្មីដែលទើបមកដល់
យីហោ Maxus កំពុងមានចរាចរណ៍ល្អនៅលើដងផ្លូវជាមួយនឹងម៉ូដែល Maxus D60 និង រថយន្តលក្ខណៈគ្រួសារ Maxus G50។ តម្លៃថយន្ត Maxus ក៏មានការប្រកួតប្រជែង និង មានតម្លៃសមរម្យ ដែលជាជម្រើសដ៏ល្អសម្រាប់គ្រួសារកម្ពុជា ដើម្បីទទួលបានរថយន្តថ្មី ជាមួយនឹងបច្ចេកវិទ្យាទំនើបទាន់សម័យ និង មានការធានារយៈពេល ៥ ឆ្នាំ។ នៅឆ្នាំ ២០២១ រថយន្ត Maxus បានលក់ដាច់បានជាង ១០០ គ្រឿង និង ទទួលបានការកក់ទុកជាច្រើនសម្រាប់ការបន្តប្រគល់ជូនអតិថិជននៅ ឆ្នាំ ២០២២ នេះ។ នេះគឺជាកំណត់ត្រាដ៏ល្អសម្រាប់ Maxus ដែលជាម៉ាកយីហោថ្មីនៅក្នុងប្រទេសកម្ពុជា។ រថយន្ត Maxus ទើបតែចូលស្តុកវិញជាមួយនឹងប្រូម៉ូសិនថ្មីសម្រាប់បុណ្យចូលឆ្នាំចិន ហើយឥឡូវនេះ Maxus បានកំពុងបន្តចរាចរណ៍របស់ខ្លួនយ៉ាងល្អនៅប្រទេសកម្ពុជាជាមួយនឹងការចាប់ផ្តើមប្រគល់រថយន្តជូនអតិថិជនសម្រាប់ស្តុកថ្មីដែលនឹងទើបមកដល់នេះ។
-រថយន្ត Maxus D60 គឺជាប្រភេទរថយន្ត SUV 7 កៅអីដែលមានការរចនាស្ទីលថ្មី និង ផាសុកភាពបំផុត ហើយបានបំពាក់នូវមុខងារប្រើប្រាស់ទំនើបៗជាច្រើនដូចទៅនឹងរថយន្ត SUV ថ្លៃៗអ៊ីចឹង ប៉ុន្តែតម្លៃវាពិតជាអាចទទួលយកបានគឺត្រឹមតែ 41 990 ដុល្លារប៉ុណ្ណោះ។ Maxus D60 ជារថយន្តដែលលក់ដាច់បំផុតសម្រាប់យីហោ Maxus ដែលភ្ជាប់មកជាមួយលក្ខណៈពិសេសៗ អមនឹងការរចនារូបរាងដ៏គួរឱ្យទាក់ទាញ, ពណ៌ភ្លឺរលោង និង ភាពប្រណីតនៃផ្នែកខាងក្នុង ស៊ីចង្វាក់ជាមួយការរចនាផ្នែកខាងក្រៅដ៏រឹងមាំរបស់វា។ វាផ្តល់នូវកម្លាំងខ្លាំងនៃម៉ាស៊ីនតួបូចំណុះ 1.5T ៤ ស៊ីឡាំង ហើយផ្តល់កម្លាំង 169 hp និង កម្លាំងរមួល 250Nm។ វាត្រូវបានភ្ផាប់មកជាមួយនឹងប្រអប់លេខអូតូស្វ័យប្រវត្តិ 7 វគ្គជាមួយនឹងប្រភេទ FWD ។ កាប៊ីនខាងក្នុងរបស់ Maxus D60 ស៊េរីឆ្នាំ 2022 ផ្តល់ជូននូវប្រភេទពូកស្បែកពណ៌ឈើរីយ៉ាងប្រណីត រួមដោយលក្ខណៈពិសេសមួយទៀតគឺវាមានកៅអី ៣ ជួរ ហើយកៅអីនៃជួរនីមួយៗរបស់វាមានប្រព័ន្ធម៉ាស៊ីនត្រជាក់បែងចែកជាផ្នែក ហើយកៅអីជួរទីបីក៏អាចបត់បែនបាន ដើម្បីផ្តល់កន្លែងផ្ទុកសម្ភារខាងក្រោយបានប្រមាណជាង 50 លីត្រទៀតផង ដែលផ្តល់ភាពងាយស្រួល និង ផាសុកភាពប្រកបដោយភាពរីករាយដល់អ្នកបើកបរ និង អ្នករួមដំណើរ។
– ទីផ្សារនៃរថយន្ត MPV របស់ Maxus G50 ក៏ចាប់ផ្តើមដំណើរការល្អក្នុងប្រទេសកម្ពុជាដែរ ជាមួយនឹងតម្លៃពិសេសចាប់ពី 34 000 ដុល្លារប៉ុណ្ណោះ។ វាមានរូបរាងទាន់សម័យ, ទំហំធំទូលាយ, កម្លាំងខ្លាំង និង រចនាសម្ព័ន្ធនៃបច្ចេកវិទ្យាខ្ពស់ទាន់សម័យ ដែលធ្វើឱ្យរថយន្ត Maxus G50 ក្លាយជាជម្រើសដ៏ល្អសម្រាប់គ្រួសារដែលមានសមាជិកច្រើនរហូតដល់ 8 នាក់។ បើនិយាយអំពីការរចនា Maxus G50 ប្រាកដជាចេញរូបរាងយ៉ាងស្រស់ស្អាត និង មានភាពទាក់ទាញ។ Maxus G50 ផ្តល់ជូនលោកអ្នកនូវកៅអីបីជួរ មិនមែនពីរជួរនោះទេដែលផ្តល់ភាពងាយស្រួល និង សុវត្ថិភាពដល់អ្នកដំណើរទាំងអស់។ នោះមានន័យថា Maxus G50 គឺជារថយន្តប្រភេទ MPV 8 កៅអីដែលមានប្លង់ចំនួនកៅអី 2-3-3។ ប្រសិនបើអ្នកក្រឡេកមើលពីប្រវែងរថយន្ត Maxus G50 វាអាចផ្តល់នូវទំហំធំទូលាយ និងកន្លែងគ្រប់គ្រាន់ ជាមួយនឹងប្រវែងបណ្តោយ, ទទឹង, និង កម្ពស់ ធំល្អ បើប្រៀបធៀបទៅនឹងរថយន្ត MPV ផ្សេងទៀតទាំងអស់ដែលមាននៅលើទីផ្សារ បូករួមទាំងវាត្រូវបានបំពាក់ដោយម៉ាស៊ីនតួបូចំណុះ 1.5T ជាមួយនឹងប្រអប់លេខអូតូស្វ័យប្រវត្តិ 7 វគ្គដែលបង្កើតកម្លាំងបានខ្លាំងល្អ។ លើសពីនេះ Maxus G50 សន្សំសំចៃបានច្រើនល្អណាស់លើការស៊ីសាំង និង ថ្លៃពន្ធផ្លូវផងដែរ។
រថយន្ត Maxus ក៏មានការធានារយៈពេល ៥ ឆ្នាំទៀតផង ដែលជាទំនុកចិត្តខ្ពស់សម្រាប់ម្ចាស់រថយន្ត ហើយវាក៏ផ្តល់ការសន្សំសំចៃខ្ពស់ផងដែរអំពីការប្រើប្រាស់ប្រេងឥន្ធនៈ និង តម្លៃសមរម្យនៃសេវាកម្មថែទាំ ដោយសាររថយន្ត Maxus កំពុងមានប្រម៉ូសិនផ្តល់ជូនសេវាកម្មប្តូរប្រេងម៉ាស៊ីនដោយឥតគិតថ្លៃរយៈពេលមួយឆ្នាំសម្រាប់ម៉ូឌែល Maxus G50 និង D60 ផងដែរ។ ដូច្នេះម្ចាស់រថយន្តមិនមានការព្រួយបារម្ភពីសេវាកម្មថែទាំ ឬ គ្រឿងបន្លាស់ផ្សេងៗទៀតឡើយ ហើយរីករាយជាមួយគ្រប់ការការធ្វើដំណើរ៕