ឡូយ ! សែលកាត ទទួលបានជ័យលាភីពានរង្វាន់ Speedtest និង ជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេនៅកម្ពុជា ដែលផ្ដល់ជូនការធានាលើបណ្តាញសេវា !
ក្រុមហ៊ុនសែលកាត ថ្មីៗនេះបានប្រកាសអំពីការធានាលើបណ្តាញសេវារបស់ខ្លួនបន្ថែមទៀត ដើម្បីពង្រឹងភាពជាអ្នកដឹកនាំរបស់ខ្លួនក្នុងការផ្ដល់ជូននូវគុណភាពឈានមុខគេ ស្របពេលដែលខ្លួនទទួលបានពានរង្វាន់ Ookla® ម្ដងទៀតក្នុងខែនេះ ធ្វើឲ្យក្រុមហ៊ុនទូរគមនាគ មន៍របស់ខ្មែរសុទ្ធសាធមួយនេះក្លាយជាប្រតិបត្តិករឈានមុខគេ ។ ការធានាលើបណ្តាញសេវានេះ នឹងផ្តល់សំណងដល់អតិថិជនដោយស្វ័យប្រវត្តិនៅពេលដែលអតិថិជនជួបប្រទះសេវាកម្មរអាក់រអួលរាល់ពេលធ្វើការហៅចេញក្នុងប្រព័ន្ធ ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនសែលកាត គឺជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជាដែលបានបង្កើតនូវការធានាជូននូវបណ្តាញសេវាក្នុងគោលបំណងបង្កើនការទុកចិត្ត និង តម្លាភាពនៃសេវាកម្មដល់អតិថិជន ។
នាយកប្រតិបត្តិរបស់សែលកាត លោក អៀន វ៉ាត់សុន មានប្រសាសន៍ថាអតិថិជននៅកម្ពុជាសមនឹងទទួលបានគុណភាពសេវាកម្មស្តង់ ដារពិភពលោកពីប្រតិបត្តិករទូរគមនាគមន៍របស់ពួកគេរួមទាំងសេវាគ្របដណ្តប់ល្អ ល្បឿនអ៊ីនធើណិតលឿន រួមទាំងតម្លៃសមរម្យផងដែរ ។ «នេះគឺជាការសន្យារបស់ក្រុមហ៊ុនសែលកាត ក្នុងការផ្តល់ជូនអតិថិជនរបស់យើងនូវបណ្តាញដ៏ល្អបំផុតដែលជាគុណតម្លៃដ៏វិសេសវិសាល បូករួមនឹងការផ្ដល់ជូននូវសេវាកម្មអតិថិជនដ៏ល្អបំផុត » ។
លោក វ៉ាត់សុន បានបន្តទៀតថាក្រុមហ៊ុនសែលកាតបានកំណត់ពេលវេលានៃការធានាលើបណ្តាញរបស់ខ្លួនជាមួយនឹងការទទួលបានពានរង្វាន់ចុងក្រោយបំផុតពីពានរង្វាន់ Ookla Speedtest Awards ដែលបង្ហាញថាក្រុមហ៊ុនសែលកាតជាក្រុមហ៊ុនតែមួយគត់ដែលបានខិតខំកែប្រែល្បឿន 4G របស់ខ្លួន ចាប់តាំងពីការធ្វើតេស្តចុងក្រោយនៅក្នុងត្រីមាសទី ៣ និង ទី ៤ ក្នុងឆ្នាំ ២០១៧ ។ «ជាការពិតណាស់ ចាប់តាំងពីយើងបានឈ្នះពានរង្វាន់ Ookla Speedtest ដំបូងក្នុងត្រីមាសទី ១ និងទី ២ នៅក្នុងឆ្នាំ ២០១៧ យើងបានកើនពិន្ទុល្បឿនរបស់យើងរហូតដល់ 9.1» ។
យើងមានមោទនភាពណាស់ដែលបានឈ្នះការធ្វើតេស្តល្បឿន Ookla ក្នុងរយៈពេល ២ ឆ្នាំជាប់គ្នានេះ ។ លោក វ៉ាត់សុន បានមាន ប្រសាសន៍ថា ក្រុមហ៊ុនសែលកាត បាននិងកំពុងមមាញឹកក្នុងការផ្ដល់ព័ត៌មានដល់អតិថិជនអំពីភាពរអាក់រអួលនៃបណ្ដាញសេវា ដោយសារតែការបង្កើនគុណភាព និង ពង្រីកបណ្ដាញកំពុងចាប់ផ្ដើមដំណើរការ ។ បន្ថែមពីនេះទៀត យើងក៏បានជូនដំណឹងជាសាធារណៈ នៅលើគេហទំព័រ នៅពេលដែលមានស្ថានភាពអាសន្ន ដូចជាព្យុះ បញ្ហារលកធាតុអាកាសកើនឡើងខ្លាំង និង កំហុសសំណង់ ដែលបណ្តាលឱ្យខូចខាតដល់បណ្តាញសេវាទូរស័ព្ទ ។
លោក វ៉ាត់សុន បានប្រាប់ថា៖ «យើងកំពុងកសាងបណ្តាញដ៏ល្អបំផុតនៅកម្ពុជា ហើយភាពរអាក់រអួលនៃបណ្ដាញសេវាអាចនឹងកើតមាន ។ តែអ្វីដែលសំខាន់នោះ គឺល្បឿនក្នុងការស្តារសេវាឡើងវិញ ហើយជាពិសេសនោះគឺការផ្ដល់ព័ត៌មានដល់អតិថិជនរបស់យើងអោយដឹង» ។ ការធានាជូននូវបណ្តាញសេវារបស់ក្រុមហ៊ុនសែលកាត នឹងធ្វើឱ្យសកម្មភាព និង ការប្តេជ្ញាចិត្តរបស់យើងស្ថិតនៅក្នុងតម្លាភាពបើកចំហរពេញលេញ ស្របពេលដែលយើងកំពុងបន្តដំណើរក្នុងការផ្តល់ទិន្នន័យទូរស័ព្ទចល័តក្នុងតម្លៃសមរម្យបំផុតសម្រាប់ប្រជាជនកម្ពុជាទាំងអស់ដើម្បីអភិវឌ្ឍជាតិ និង សេដ្ឋកិច្ច ។
សេចក្តីសង្ខេបនៃពានរង្វាន់ Speedtest របស់សែលកាត ពី Ookla ក្នុងឆ្នាំ ២០១៧ និង ២០១៨៖
ល្បឿនលឿនបំផុតរបស់សែលកាតគឺ 22,91 ជាមួយល្បឿនជាមធ្យម 24,67 Mbps សម្រាប់ការដោនឡូត និង 16,09 Mbps សម្រាប់ការអាប់ឡូតក្នុងត្រីមាសទី ១ និងទី ២ ឆ្នាំ ២០១៨ ។ ក្រុមហ៊ុនសែលកាតក៏ទទួលបានការទទួលស្គាល់ទូទាំងពិភពលោកពីគុណភាពនៃបណ្តាញសេវារបស់ខ្លួនពី OpenSignal ផងដែរ ក្នុងរយៈពេលសាកល្បងចំនួនពីរ៖
– ត្រីមាសទី ១ និង ទី ២ ឆ្នាំ ២០១៧
– ត្រីមាសទី ៣ និង ទី ៤ ឆ្នាំ ២០១៧
ពានរង្វាន់ជាផ្លូវការជាបន្តបន្ទាប់របស់ OpenSIgnal នឹងត្រូវប្រកាសនៅខែសីហា ។
អំពី Ookla
Ookla គឺជាក្រុមហ៊ុនដែលផ្ដោតលើការធ្វើតេស្ដល្បឿនអ៊ីនធើណិត (Speedtest ) ហើយគឺជាអ្នកនាំមុខគេក្នុងការធ្វើតេស្ត និង វិភាគលើ អ៊ីនធើណិត ដែលត្រូវបានគេប្រើប្រាស់ជាង ១៥ ពាន់លានដងនៅទូទាំងពិភពលោក ។ ការធ្វើតេស្ដល្បឿន (Speedtest ) ដោយ Ookla គឺជាមធ្យោបាយត្រឹមត្រូវបំផុតក្នុងការវាស់ស្ទង់ល្បឿនលើបណ្តាញអ៊ីនធឺណិត ។ Speedtest ផ្តល់ជូននូវទិន្នន័យដ៏ជាក់លាក់អំពីល្បឿន និង គុណភាពនៃទូរស័ព្ទចល័ត និង ទំហំបណ្ដាញទូលំទូលាយ ។ នេះនឹងផ្តល់ឱ្យអតិថិជននូវព័ត៌មានដែលពួកគេត្រូវការ ដើម្បីស្វែងយល់ និង ដោះស្រាយនូវរាល់បញ្ហាបទពិសោធន៍អ៊ីនធើណិតរបស់ពួកគេ ។
Ookla ជាអ្នកប្រែក្លាយការធ្វើតេស្តរាប់ពាន់លាននៅលើពិភពលោកទាំងនេះ ទៅជាឧបករណ៍ស្រាវជ្រាវសំខាន់ៗ ។ ផលិតផលសហគ្រាសធំបំផុតរបស់ក្រុមហ៊ុន Ookla គឺ Speedtest Intelligence ដែលត្រូវបានប្រើប្រាស់ដោយអ្នកផ្តល់សេវាអ៊ីនធើណិត ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុននានា សាកលវិទ្យាល័យ និង ភ្នាក់ងាររដ្ឋាភិបាល ដែលជឿជាក់លើការផ្ដល់ជូនរបស់ Ookla ដែលប្រកបដោយគុណភាព និង អព្យាក្រិត្យ ។ មានទីស្នាក់ការកណ្តាលស្ថិតនៅរដ្ឋធានីវ៉ាស៊ីនតោន និង ការិយាល័យបន្ថែមទៀតនៅទីក្រុង Dublin ប្រទេសអៀរឡង់ Ookla បានផ្តល់នូវការយល់ដឹងទូលំទូលាយទូទាំងពិភពលោកដល់ឧស្សាហកម្មទូរគមនាគមន៍តាំងពីឆ្នាំ ២០០៦ មកម្ល៉េះ ៕