សូមស្វាគមន៍វត្តមានផ្លូវការនៃរថយន្ត Maxus T90 ស៊េរីថ្មី ឆ្នាំ ២០២២ ជាមួយនឹងរូបរាងដ៏មានអំណាច និង ថាមពលខ្លាំងនៃម៉ាស៊ីនតួបូភ្លោះ (Bi-Turbo)
យីហោ Maxus ជាយីហោដែលមានប្រភពមកពី LDV Maxus នៃក្រុមហ៊ុនផលិតរថយន្តពាណិជ្ជកម្មខ្នាតធំរបស់ចក្រភពអង់គ្លេស (LDV Group)។ ក្រុមហ៊ុន Maxus បានបង្កើតឡើងក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០២០ មកម្ល៉េះ ជាមួយនឹងការលក់រថយន្តរបស់ពួកគេ មានដូចជា Maxus G50, Maxus T60, Maxus D60 ហើយទទួលបានការគាំទ្រយ៉ាងល្អពីប្រជាជនកម្ពុជា។
ថ្មីៗនេះ Maxus Cambodia បានដាក់បង្ហាញជាផ្លូវការនូវរថយន្តប្រភេទភីកអាប់ស៊េរីថ្មី Maxus T90 ឆ្នាំ ២០២២ របស់ខ្លួនដែលធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងការរចនារូបរាងបែបថ្មីទាំងផ្នែកខាងក្រៅ និង ផ្នែកខាងក្នុង។ រថយន្ត Maxus T90 ជារថយន្តភីកអាប់ខ្នាតកណ្តាលដែលផលិតដោយក្រុមហ៊ុនធំ SAIC Maxus។ ម៉ូដែល T90 គឺជារថយន្តភីកអាប់របស់ Maxus ដែលមានភាពលេចធ្លោ និង ផ្តោតសំខាន់លើកម្លាំងខ្លាំង ជាមួយតម្លៃសមរម្យដោយចាប់ផ្តើមពី $47,990 ប៉ុណ្ណោះ។
ក្រុមហ៊ុន Maxus បានបង្ហាញប្រភេទរថយន្តម៉ូឌែល T90 ជាមួយនឹងការអាប់ដេតខ្ពស់នៃម៉ាកយីហោរបស់ខ្លួន ដោយបានបំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូត ៤ ស៊ីឡាំងចំណុះ 2.0T បន្ថែមដោយតួបូភ្លោះ (Bi-Turbo) ដែលផ្តល់ថាមពលខ្លាំងរហូតដល់ 160kW និង កម្លាំងរមួល 500Nm។ ចំណុចនេះកាន់តែជួយឱ្យរថយន្ត Maxus T90 កាន់តែប្រសើរឡើង និង ខ្លាំងជាងដៃគូរប្រកួតប្រជែងរបស់ខ្លួនជាមួយរថយន្ត Ford Ranger (157kW/500Nm ម៉ាស៊ីនចំណុះ 3.2-litre), Toyota HiLux (150kW/500Nm ម៉ាស៊ីន 2.8-litre single-turbo) និង Isuzu D-Max (140kW/450Nm ម៉ាស៊ីណ 3.0-liter single-turbo) ហើយបន្ថែមពីនេះរថយន្ត Maxus T90 បានអមមកជាមួយប្រអប់លេខអូតូស្វ័យប្រវត្តិ ៨ វគ្គ (Eigh-speeds ZF-source)។
រថយន្ត Maxus T90 មានសមត្ថភាពខ្ពស់ក្នុងការអូសទាញ បានរហូតដល់ 3000kg ខណៈពេលដែលវិស្វករផលិតរថយន្ត Maxus បានផ្តោតសំខាន់ទៅលើសមត្ថភាពបើកបរលើផ្លូវ Off-road ហើយបានរចនារថយន្ត Maxus T90 នូវមុំស្រួចមុខនៃរថយន្ត 27.2 ដឺក្រេ, មុំស្រួចក្រោយ 24 ដឺក្រេ, ការបោសសម្អាតដី 220mm, ប្រវែង 5,365mm, ទទឹង 1,900mm, កម្ពស់ 1,809mm និង គម្លាតកង់មុខទៅកង់ក្រោយ 3,155mm ដែលផ្តល់ឱ្យរថយន្តមានប្រវែងធំ និង ទំហំធំទូលាយល្អនៃផ្នែកខាងក្នុងកាប៊ីន។
រូបរាងខាងក្រៅរបស់ Maxus T90 មានការរចនាយ៉ាងល្អប្រណីត និង មានអំណាច ដែលបង្ហាញដោយអក្សរ Maxus ដែលជាអត្តសញ្ញាណរបស់ខ្លួននៅលើប៉ាណាមុខដ៏ធំរបស់វា ទើបធ្វើឱ្យវាកាន់តែកាច។ ចង្កៀងមុខរបស់វាមានលក្ខណៈតូចស្ដើងតែបំពាក់ដោយ LED ភ្លឺច្បាស់ល្អ និង ផ្តល់ឱ្យរថយន្តភីកអាប់នេះកាន់តែមានរូបរាងបែបស្ព័រ។ នៅផ្នែកខាងក្រោយ មានការរចនាប្លែកភ្នែកជាមួយរបារភ្លើងពណ៌ក្រហមអមនឹងអក្សរ Maxus ដែលពិតជាមិនធម្មតានៅក្នុងពិភពរថយន្តភីកអាប់។
ផ្នែកខាងក្នុងនៃ Maxus T90 ភ្ជាប់មកជាមួយនូវមុខងារទំនើបៗល្អៗជាច្រើនដូចជា ៖ កុងទ័រឌីជីថលទំហំ 10.25 អ៊ីញ, អេក្រង់ព័ត៌មានទំហំ 12.0 អ៊ីញ, ការបញ្ឆេះរថយន្តដោយប៊ូតុង push-start ignition, ដៃចង្កូតបានរចនាពីស្បែក និង បំពាក់ដោយគ្រាប់ចុចនៃមុខងារផ្សេងៗជាច្រើនសម្រាប់ការគ្រប់គ្រងពេលបើកបរ, ការកំណត់ល្បឿនថេរ, កៅអីអូតូសម្រាប់អ្នកបើកបរ និង អ្នករួមដំណើរខាងមុខ, កាម៉េរាថយក្រោយ និង សេនស័រជំនួយពេលចតរថយន្ត, ហ្វ្រាំងដៃអេឡិចត្រូនិច, ប្រព័ន្ធ ESP+ EBA (HAS, RMI, HDC), អាចកំណត់ និង ផ្តល់ដំណឹងពេលបើកបរលើសល្បឿន, ដំបូលបើកបែប Panoramic និង ចំណុចពិសេសៗច្រើនទៀត ដែលបានធ្វើឱ្យ Maxus T90 ក្លាយជារថយន្តភីកអាប់ដ៏អស្ចារ្យ។
បើយោងតាមការរចនាដ៏មានអំណាចនេះ ជាមួយនឹងថាមពលដ៏ខ្លាំងក្លារបស់ Maxus T90 វាកំពុងបង្ហាញថា Maxus នឹងបន្តការចាប់ផ្តើមដ៏ល្អនៃការលក់របស់ពួកគេ ហើយជាពិសេសគឺការមកដល់ថ្មីនៃម៉ូដែល T90 នេះ។ Maxus T90 ក៏មានការធានារយៈពេល ៣ ឆ្នាំផងដែរ ដែលផ្តល់ទំនុកចិត្តកាន់តែខ្ពស់ជូនដល់ម្ចាស់រថយន្ត៕