ទូរស័ព្ទ OPPO F9 មកព្រមជាមួយគុណសម្បត្តិពិសេសៗ ត្រៀមកក្រើកទីផ្សារអាស៊ី !
បន្ទាប់ពីទទួលបានភាពជោគជ័យខ្លាំងលើទីផ្សារអាស៊ី តាមរយៈទូរស័ព្ទត្រកូល F មានដូចជា F5 និង F7 ក្រុមហ៊ុន OPPO បានចេញត្រកូល F មួយថ្មីទៀតផ្ដល់មុខងារ និង បចេ្ចកវិទ្យាអស្ចារ្យដែលមិនធ្លាប់មានក្នុងត្រកូល F ពីមុនឡើយ ។ ម៉ូដែលថ្មីនេះមានឈ្មោះថា OPPO F9 ។ ថ្មីៗនេះ OPPO F9 ទើបតែប្រកាសលក់ជាផ្លូវការនៅឥណ្ឌា ។ ជំហ៊ានបន្ទាប់នៅប្រទេសវៀតណាមថ្ងៃទី ១៥ ខែសីហា បន្ទាប់មកឥណ្ដូនេស៊ី និង ម៉ាឡេស៊ី ក្នុងខែដដែលនេះ ។ ការលេចមុខជាផ្លូវការ OPPO F9 នៅប្រទេសឥណ្ឌា OPPO បានប្រើប្រយោគដ៏ខ្លីមួយថា «សាកថ្ម ៥ នាទីនិយាយបាន ២ ម៉ោង» នេះជាចំណុចពិសេសមួយដែលទូរសព្ទឆ្លាតវៃដទៃទៀតមិនដែលមានមុខងារបែបនេះឡើយ ។
គ្រាន់តែមុខងារសាកថ្មបានលឿននេះ មិនទាន់ចប់នៅឡើយទេ ក្រៅពីទំហំផ្ទុកទិន្នន័យបានដល់ 128 GB OPPO F9 បានបំពាក់បំពាក់កាមេរ៉ាភ្លោះនៅខ្នងក្រោយអមដោយគ្រាប់ LED Flash នៅចំហៀងខណៈទំហំកាមេរ៉ាមុខ 25MP HDR និង មុខងារ AI-Powered ដូចដែលអតិថិជនធ្លាប់បានដឹងត្រកូល F-series របស់ Oppo មានចំណុចខ្លាំងបំផុតត្រង់មុខងារ Selfie នេះឯង ។
ស្ថិតក្នុងសមត្ថភាព RAM 6GB បូកផ្សំជាមួយនឹងបចេ្ចកវិទ្យា AI-Powered កាមេរ៉ាមុខ 25MP OPPO F9 អាចស្កេនមុខរបស់ម្ចាស់ទូរសព្ទជាច្រើនចំណុចហើយអាច Unlock បានយ៉ាងរហ័សបំផុត ។ ភាពភ្ញាក់ផ្អើលមួយទៀតតាមរយៈ Oppo Malaysia បានបង្ហោះផ្ទាំងរូបភាពមួយសន្លឹកឲ្យឈ្មោះ Oppo F9 បង្ហាញរូបរាងស្នាមឆកអេក្រង់តូចជាងមុន មានមុខងារការពារទឹកស្តង់ដារ IP67 ពោលជាលើកទីមួយមិនធ្លាប់មានលើត្រកូល F កន្លងមក ។
យ៉ាងណាក៏ដោយ តម្លៃ OPPO F9 មិនទាន់ចេញថ្ងៃប្រកាសលក់ និង តម្លៃទីផ្សារជាផ្លូវការនៅប្រទេសកម្ពុជានោះឡើយទេ ។ រង់ចាំតាមដានទាំងអស់គ្នា តើម៉ូដែល F9 មួយនេះនឹងមានអ្វីប្លែកជាងនេះ សម្រាប់ការប្រកាសលក់ជាផ្លូវការនៅកម្ពុជា ។ កុំភ្លេចតាមដានទាំងអស់គ្នាណា៎! ៕