ចំណុចឆ្លាតវៃទាំង ៥ ក្នុងការពិចារណាជ្រើសរើសទូទឹកកក
បច្ចុប្បន្ន ទូទឹកកក មិនត្រឹមតែជាឧបករណ៍ដើម្បីក្លាស្សេទុកដាក់ម្ហូបចំណីអាហារប៉ុណ្ណោះទេ វាបានវិវត្តទៅជាសម្ភារៈដែលទំនើបទាន់សម័យ និង មានការរចនាស្អាតទាក់ទាញ ដែលត្រូវបានយកតាំងលម្អក្នុងផ្ទះទៀតផង ។ ដើម្បីជ្រើសរើសទូទឹកកកឲ្យស័ក្តិសមទៅនឹងផ្ទះបាយរបស់អ្នក អ្នកគួរពិចារណាលើ ៥ ចំណុចដូចខាងក្រោម៖
១- ទំហំទូទឹកកក៖ ជាទូទៅ ទូទឹកកក ភាគច្រើនមាន ៤ ប្រភេទ៖
• French door: គឺមានទ្វារ ២ បើកចេញមកក្រៅ ហើយកន្លែងបង្កក គឺស្ថិតនៅខាងក្រោម ។
• Side-by-side: គឺមានទ្វារ ២ បើកចេញមកក្រៅ ហើយកន្លែងបង្កក និង កន្លែងទុករក្សា ឲ្យត្រជាក់ គឺនៅចំហៀងម្ខាងម្នាក់ ។
• Top freezer: ទូទឹកកក ដែលកន្លែងបង្កកនៅខាងផ្នែកខាងលើ ហើយកន្លែងទុករក្សាឲ្យត្រជាក់ គឺនៅខាងក្រោម ។
• Bottom freezer: កន្លែងទុករក្សាឲ្យត្រជាក់ គឺនៅផ្នែកខាងលើ ដែលកន្លែងបង្កកនៅឯខាងក្រោម ។
ចំពោះជាលក្ខណៈគ្រួសារចូលចិត្តទូទឹកកក ដែលមានទំហំធំ និង អាចងាយស្រួលក្នុងការ ទុកដាក់ម្ហូបចំណីអាហារ គឺប្រភេទ ទូទឹកកក French Door ។ ចំណែកប្រភេទ Side-by-side គឺល្អសម្រាប់ទិញឥវ៉ាន់ច្រើនហើយយកមកបង្កកទុក ។ ចំណែកឯម្ហូបអាហារស្រស់ៗ ដែលងាយស្រួលយកពីទូទឹកកកប្រភេទ Bottom freezer ហើយ ចំណែកឯទូទឹកកក ដែលភាគច្រើនគេចង់បានប្រើប្រាស់ គឺប្រភេទ Top freezer ។ បើសិនជាអ្នកនៅតែសង្ស័យថា មិនដឹងថាទិញទូទឹកកក ប្រភេទមួយណា គឺ ទិញយកប្រភេទធំទៅ ។
២- ការរក្សាទុកបន្លែ និង ផ្លែឈើឲ្យនៅស្រស់ដើម្បីចៀសវាងខ្មាស់គេនៅពេលមានភ្ញៀវមកលេង ព្រោះចានផ្លែឈើតែបែរជាធុំក្លិនឆ្អាបត្រី វិញនោះ យើងសូមណែនាំ ទូទឹកកក សាមសុង side by side ជាមួយប្រព័ន្ធត្រជាក់ ៣ ដង ដែលធ្វើឡើងសម្រាប់រក្សាស៊ីតុណ្ហភាពត្រជាក់ ៣ កន្លែង ខុសគ្នា ហើយវាជួយកាត់បន្ថយ ការលាយលំបញ្ចូលក្លិនទៅវិញទៅមក ។ ទូទឹកកកប្រភេទនេះ អាចជួយឲ្យយើងកំណត់សីតុណ្ហភាពខុសៗគ្នាពីផ្នែកមួយទៅផ្នែកមួយ តាមប្រភេទម្ហូបអាហារ និង ភេសជ្ជៈ ។
៣- ជាកន្លែងពិសេសមួយដែលអាចទុកដាក់អ្វីគ្រប់យ៉ាងនៅពេលដែលអ្នកស្ថិតក្នុងភាពប្រញាប់ប្រញាល់ ទូទឹកកកដែលមានផ្នែកពិសេសមួយៗជួយ ទប់ស្កាត់វត្ថុដែលច្របូលប្របល់ និង អាចធ្វើឲ្យការរៀបចំយ៉ាងឆាប់រហ័ស និង ងាយស្រួលរកទៀតផង ។ វាមានប្រព័ន្ធបញ្ជាក្នុងការកំណត់សីតុណ្ហភាព ដែលមាននៅលើធ្នើរលោហៈ ដែលអាចដោះចេញបានរបស់ទូទឹកកក សាមសុង ។
៤- ប្តូរមុខងារពីកន្លែងត្រជាក់ ទៅជាកន្លែងបង្កកនៅពេលមានកម្មវិធីជប់លៀងនៅផ្ទះម្តងៗ អ្នកនឹងត្រូវការទីតាំងធំទូលាយដើម្បីទុកដាក់របស់របរ និង ម្ហូបចំណីសម្រាប់ភ្ញៀវកុំឲ្យឆាប់ខូច ដូច្នេះអ្នកអាចប្តូរកន្លែងក្លាស្សេធម្មតា មកជាកន្លែងបង្កកវិញតាមរយៈទូទឹកកក ប្រភេទ Samsung French Door ។
៥- កន្លែងយកទឹក និង ទឹកកកនៅជាប់ខាងក្រៅទ្វារទូទឹកកក Samsung French Door មានកន្លែងបង្ហូរទឹក និង ទម្លាក់ទឹកកក នៅខាងក្រៅដែលងាយស្រួល និង លឿនទាន់ចិត្ត ។ ជាមួយនឹងប្រព័ន្ធទឹកដ៏ទំនើបគួរជាទីទុកចិត្តនៅដៃទ្វារទូទឹកកក វាអាចជួយឲ្យអ្នកនឹងក្រុមគ្រួសារប្រើប្រាស់ទឹក និង ទឹកកក កាន់តែងាយស្រួល ៕