Royal Enfield ម៉ូតូធំទទួលបានការកក់ និង បញ្ចេញម៉ូតូជាច្រើនគ្រឿងក្នុងខែមីនានេះ
ក្រុមម៉ូតូធំបានក្លាយជាទីចាប់អារម្មណ៍ និង មានភាពល្បីរន្ធឺឥតឈប់ឈរនៅក្នុងប្រទេសកម្ពុជា ពីមួយថ្ងៃទៅមួយថ្ងៃ។ ពួកយើងបានឃើញវត្តមាននៃម៉ាកយីហ៊ោម៉ូតូធំជាច្រើននៅក្នុងប្រទេស ដូចជា Harley Davidson, BMW, Ducati, Kawasaki, GPX, Honda & Royal Enfield ដែលតែងតែបង្អួតភាពស្រស់សង្ហា និង ភាពស៊ីវិល័យរបស់ខ្លួននៅលើដងវិថីឥតស្រាកស្រាន្ត។ ក្នុងចំណោមម៉ូដែលទាំងអស់នេះ យើងសង្កេតឃើញថា Royal Enfield បានរក្សាគោលជំហររបស់ខ្លួនយ៉ាងរឹងមាំដោយឥតងាករេតាំងពីឆ្នាំ ២០២០ មកម៉្លេះ ជាមួយនិងចំនួនអតិថិជនជិត ៣០០ នាក់ហើយ។ Royal Enfield គឺជាម៉ូតូដែលមានប្រវត្ត និង អាយុកាលយូរមកហើយនៅក្នុងសម័យកាលរបស់ឧស្សាហកម្មម៉ូតូ-ហើយក៏នៅតែបន្តរហូតមកដល់សព្វថ្ងៃតាំងពីឆ្នាំ ១៩០១ មកម៉្លេះ។ វាត្រូវបានដឹងថាជាម៉ាកយីហ៊ោដែលរីកដុះដាលលឿនបំផុតជាមួយនឹងពានរង្វាន់អន្តរជាតិជាច្រើនសម្រាប់ភាពល្បីរន្ទឺរបស់វា។
ជាក់ស្តែងដូចដែល Royal Enfield Cambodia បានធ្វើការបញ្ចេញម៉ូតូចំនួន ៣០ គ្រឿងដល់អតិថិជន និង ការកក់បន្ដែមចំនួន ៣៤ គ្រឿងសម្រាប់ខែមីនា ឆ្នាំ ២០២២ នេះ។
នេះជាការអបអរសាទរមួយទៀតសម្រាប់ម៉ាកយីហ៊ោរដែលរក្សាគោលជំហរយ៉ាងរឹងមាំនៅក្នុងប្រទេសកម្ពុជា ទោះបីស្ថិតក្នុងវិបត្តិកូវីដវាយលុយក្នុងកំលុងពេល 2-3 ឆ្នាំចុងក្រោយនេះក៏ដោយ, Royal Enfield នៅតែអាចបន្តការលក់ និង បញ្ចេញម៉ូតូរបស់ខ្លួនយ៉ាងច្រើនគ្រឿងក្នុងរយៈពេលមួយនេះ ដែលមានចំនួនតួលេខគុណនឹងពីរ ប្រសិនបើប្រៀបធៀបទៅឆ្នាំទៅមុននេះ។
ទន្ទឹមនឹងនេះផងដែរ ដោយសារតែការសម្ភោធម៉ូឌែលកម្លាំង ៣៥០ ស៊ីស៊ីមួយទៀតរបស់ Royal Enfield ដែលមកទល់ពេលនេះទទួលបានការបញ្ចេញចំនួន ១០ គ្រឿងជាងមកហើយ សម្រាប់ Royal Enfield Classic 350cc! ម៉ូតូ Royal Enfield ទទួលបានកម្លាំងជំរុញចិត្តពីកង់បុរាណមួយនៅក្នុងប្រវត្តិសាស្រ្តនៃការជិះម៉ូតូ ទាំងទម្រង់ និង ក្នុងភាពសាមញ្ញ។ ហើយពួកគេចាប់យកអារម្មណ៍នៃសេរីភាព ភាពសប្បាយរីករាយ និង ការឆ្លើយតបដែលអ្នកជិះម៉ូតូកំពុងព្យាយាមសម្រេចបាននៅពេលនោះ ហើយនាំវាចូលទៅក្នុងបរិបទទំនើប។
លើសពីនេះ Royal Enfield តែងតែភ្ជាប់មកជាមួយសេវាកម្មរោងជាង (Service Center) ដែលពិតជាបង្កើតទំនុកចិត្ត និង ការប្រាស្រ័យទាក់ទងយ៉ាងល្អជាមួយនិងអតិថិជន! អតិថិជនរបស់ Royal Enfield តែងតែទទួលបាននៅអារម្មណ៍ល្អជាមួយនឹងសេវាកម្មរបស់ Royal Enfield ដែលគេហៅថា One-stop-service ព្រោះវាជាហាងដែលពួកគេអាចទិញម៉ូតូ សម្លៀកបំពាក់ គ្រឿងបន្លាស់ គ្រឿងលេងម៉ូតូ និង វត្ថុអនុស្សារវីយ៍ជាច្រើនទៀតរបស់ម៉ាកយីហ៊ោមួយនេះ។ ដោយចាប់ផ្តើមពី 3990 ដុល្លារ សម្រាប់ម៉ូតូធំមួយនេះ ជាមួយនឹងសេវាកម្មបង់រំលោះឆាប់រហ័ស អគារតាំងបង្ហាញដ៏ប្រណីតជាមួយនឹងទីធ្លាធំទូលាយសម្រាប់ការបើកតេស្តសាកល្បង, Royal Enfield សមជាជម្រើសដំបូងគេក្នុងចំណោមម៉ូតូផ្សេងទៀត ប្រសិនបើអ្នកកំពុងមានបំនងទិញម៉ូតូថ្មីនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ៕