អូលថោនវ៉ាយកាហ្វេ បើកសម្ពោធជាផ្លូវការហើយ នៅផ្សារអ៊ីអន ២ សែនសុខ !
អូលថោនវ៉ាយកាហ្វេ ជាប់ចំណាត់ថ្នាក់លេខ ១ នៅប្រទេសម៉ាឡេស៊ី ពេលនេះក៏មានបើកនៅក្នុងប្រទេសកម្ពុជាផងដែរ ជាពិសេសក្នុងរាជធានីភ្នំពេញដោយត្រូវបានបើកសម្ពោធសាខាទី ១ ជាផ្លូវការនាព្រឹកថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០១៨ នៅជាន់ទី ២ នៃផ្សារអ៊ីអន ២ សែនសុខ ។
អូលថោនវ៉ាយកាហ្វេ មិនត្រឹមតែមានលក់កាហ្វេដែលមានរសជាតិបែបបុរាណឈ្ងុយឆ្ងាញ់ជាប់ចិត្តប៉ុណ្ណោះទេ គឺថែមទាំងមានលក់ភេសជ្ជៈ ព្រមទាំងអាហារផ្សេងៗទៀតផងដែរ ។
លោក ប៊ុន ឃាម នាយកគ្រប់គ្រង អូលថោនវ៉ាយកាហ្វេ បានឱ្យដឹងក្នុងឱកាសសម្ពោធហាងនោះថា៖ «តាមគម្រោងនៅស្រុកខ្មែរលោកនឹងបើក អូលវ៉ាយថោនកាហ្វេ ចំនួន ៣ កន្លែង តែពេលនេះសាខាទី ១ បើកដំណើរការមុនគឺនៅផ្សារអ៊ីអន ២ សែនសុខ គម្រោងទី ២ បើកនៅអូឡាំព្យ៉ា នាខែធ្នូខាងមុខ និង គម្រោងទី ៣ បើកនៅបឹងកេងកង ។
អូលថោនវ៉ាយកាហ្វេ បើកនៅប្រទេសម៉ាឡេស៊ីមានដល់ទៅជាង ២០០ កន្លែងព្រមទាំងមានសាខានៅប្រទេសចិន, សិង្ហបុរី, មីយ៉ាន់ម៉ា ជាដើម និង ពេលនេះមាននៅកម្ពុជាយើងហើយ ដោយជឿជាក់ថានឹងទទួលបានការចាប់អារម្មណ៍ និង គាំទ្រច្រើនពីសំណាក់អតិថិជនមិនខានដោយសារតែរសជាតិ អូលថោនវ៉ាយកាហ្វេ ឈ្ងុយឆ្ងាញ់ប្លែកពីគេ ។
កុំភ្លេចទៅភ្លក្សរសជាតិ វ៉ាយកាហ្វេ នៅអូលថោនវ៉ាយកាហ្វេ នាផ្សារអ៊ីអន ២ សែនសុខគឺពិតជាឆ្ងាញ់! ៕