AirAsia ប្រារព្ធ Golden Jubilee របស់អាស៊ាន តាមរយៈការផ្តល់ត្រឡប់ទៅតំបន់វិញ
នៅសេប៉ាង, ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ ៖ AirAsia បានដាក់ដំណើរការ AirAsia Loves Asean ជាគំនិតផ្តួចផ្តើមបន្តបន្ទាប់ដែលផ្តោតលើការអប់រំ ការអភិវឌ្ឍន៍ទេពកោសល្យ និង សេដ្ឋកិច្ច ដើម្បីចូលរួមប្រារពន្ធខួប ៥០ ឆ្នាំរបស់អាស៊ាន ។ គំនិតផ្តួចផ្តើមមាន AirAsia Asean University Partnership, Asean Entrepreneurs Day, Asean Journalists Camp និង Allstars Exchange Programme ។ តាមរយៈភាពជាដៃគូសកលវិទ្យាល័យ AirAsia នឹងផ្តល់ដល់និសិត្សសកលវិទ្យាល័យមកពីទូទាំងតំបន់នូវឱកាសហាត់ការតាមសមត្ថ ភាពផ្សេងៗគ្នានៅក្រុមហ៊ុនអាកាសចរណ៍ ជាមួយនឹងឱកាសធានាសន្តិសុខការងារពេញម៉ោងបន្ទាប់ពីបញ្ចប់ការសិក្សា ។
Asean Entrepreneurs Day នឹងពង្រឹងការប្តេជ្ញារបស់ AirAsia ចំពោះសហគ្រិនអាស៊ាន តាមរយៈការផ្តល់ដល់ពួកគេនូវវេទិកា ដើម្បីស្វែងយល់ពីការចាប់ផ្តើមដ៏ល្អបំផុតនៅក្នុងតំបន់ និង វេទិកាដើម្បីអភិវឌ្ឍន៍ និង ធ្វើទីផ្សារអាជីវកម្មរបស់ពួកគេដោយចាប់ផ្តើមជាមួយតួឯករបស់ឥណ្ឌូនេស៊ី ដែលជាអ្នកកាន់កម្មវិធី និង ម៉ាកយីហោ “Damn! I Love Indonesia” របស់ VJ Daniel Mananta ។
ដើម្បីលើកទឹកចិត្តការរាយការណ៍អំពីអាស៊ានកាន់តែប្រសើរ AirAsia នឹងធ្វើជាអ្នកកាន់កម្មវិធី Asean Journalists Camp ជាសិក្ខាសា លាសម្រាប់អ្នកការសែត ដែលនឹងបង្កើតការយល់ដឹងកាន់តែស៊ីជម្រៅអំពីយីហោនៃតំបន់របស់អាស៊ាន របៀបដែលអង្គភាពដំណើរការ បញ្ហាសង្គម បញ្ហានៃការអភិវឌ្ឍន៍ និង បញ្ហានៃការធ្វើសមាហរណកម្មនានា រួមទាំងទេសចរណ៍ដែលមានចីរភាព និង ទេសចរណ៍ដែលផ្អែកលើសហគមន៍ផងដែរ ។ ជាចុងក្រោយ AirAsia Allstars នឹងទទួលឱកាសដើម្បីមានបទពិសោធធ្វើការ និង រស់នៅក្នុងបណ្តាប្រ ទេសអាស៊ានតាមរយៈកម្មវិធី Allstars Exchange Programme ដែលមានបំណងបង្កើតឱ្យមានការផ្លាស់ប្តូរវប្បធម៌ក្នុងកម្រិតការងារ និង កម្រិតផ្ទាល់ខ្លួន ។
AirAsia Loves Asean ត្រូវបានដាក់ដំណើរការនៅក្នុងព្រឹត្តិការណ៍មួយដែលបានធ្វើនៅទីស្នាក់ការកណ្តាល Philippine Air Force នៅ Villamor Air Base នៅ Metro Manila ប្រទេសហ្វីលីពីននៅថ្ងៃនោះ ដែលព្រឹត្តិការណ៍នេះបានទទួលការចូលរួមពីអគ្គលេខាធិការងអាស៊ាន Dr AKP Mochtan ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅហ្វីលីពីន លោក Dato’ Razlan Abdul Rashid តំណាងរាស្ត្រហ្វីលីពីន លោក Cesar V Sarmiento តំណាងរាស្ត្រហ្វីលីពីន លោកស្រី Lucy Torres-Gomez ជំនួយការលេខាធិការផ្នែកទេសចរណ៍ហ្វីលីពីន លោក Daniel Mercado ជំនួយការលេខាធិការផ្នែកពាណិជ្ជកម្មហ្វីលីពីន លោក Abdulgani Macatoman នាយកផ្នែកសន្តិសុខអាកាសចរណ៍ឥណ្ឌូនេស៊ីលោក M Nasir Usman ចៅហ្វាយក្រុង Ormoc City លោក Richard Gomez រួមទាំង នាយកប្រតិបត្តិ AirAsia Group លោក Tony Fernandes និង សមាជិកនៃថ្នាក់ដឹកនាំរបស់ AirAsia ផ្សេងៗទៀត ។
នៅពេលដាក់ដំណើរការ AirAsia ក៏បានបង្ហាញការរចនាការបង្ហាញបែបសិល្បៈរស់រវើក «ខ្ញុំស្រឡាញ់អាស៊ាន» ដែលបានជំរុញទឹកចិត្តដោយវាយនភណ្ឌ ស្ថាបត្យកម្ម សិល្បៈ និង ធម្មជាតិពីប្រជាជាតិអាស៊ាន ១០ ប្រទេស batik cetak ពីប្រទេសម៉ាឡេស៊ី poom khao bin ពីប្រទេសថៃ ulos Batak ពីប្រទេសម៉ាឡេស៊ី tapis ពីប្រទេសហ្វីលីពីន trống đồng ពីប្រទេសវៀតណាម kbach pka Chan ពីកម្ពុជា Lao phouthai ពីប្រទេសឡាវ chate ពីប្រទេសមីយ៉ាន់មា់ jongsarat Brunei ពីប្រទេសប្រ៊ុយណេ និង Vanished da Miss Joaquim ពីប្រទេសសិង្ហបុរី ។ យន្តហោះរបស់ AirAsia ទាំងអស់នៅក្នុងតំបន់ក៏នឹងមានដាក់ទង់ជាតិអាស៊ានផងដែរ បន្ថែមលើទង់ជាតិរបស់ប្រទេសអាស៊ាននីមួយៗ ។
នាយកប្រតិបត្តិ AirAsia Group លោក Tony Fernandes បាននិយាយថា យើងជោគជ័យក៏ដោយសារអាស៊ានដែរ ។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ដ៏ពិតប្រាកដរបស់អាស៊ាន យើងចង់នាំយកមនុស្សនៅទូទាំងតំបន់ឱ្យជិតគ្នា ស្របជាមួយការងារដ៏អស្ចារ្យ អាស៊ានបានធ្វើជាង ៥០ ឆ្នាំមកហើយ ។ AirAsia ស្រឡាញ់អាស៊ាន គឺគ្រាន់តែជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមនានា ដែលយើងបានរៀបចំផែនការផ្តល់ត្រឡប់ដល់តំបន់ដែលនឹងអាចជួយភ្ជាប់សហគមន៍ជាមួយសេដ្ឋកិច្ច នៅពេលដែលអាស៊ានដើរទៅមុខកាន់តែធំជាងការធ្វើសមាហរណកម្ម និង ការយល់គ្នាទៅវិញទៅមក រួមគ្នាជាមួយការជំរុញបន្តនៃគោលដៅអាស៊ាន តាមរយៈកិច្ចខិតខំប្រឹងប្រែងការធ្វើយីហោ និង ការយោគយល់គ្នាទៅវិញទៅមក ៕
សម្រាប់ការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុត សូមតាម AirAsia នៅលើ Twitter (twitter.com/AirAsia) និង Facebook (facebook.com/AirAsia) ។