ចងចាំអត់? តើម្តាយរបស់អ្នកគាត់បានផ្លាស់ប្តូរអ្វីខ្លះ? ហើយអ្នកនឹកអនុស្សាវរីយ៍អ្វីជាងគេជាមួយអ្នកម្តាយ?
ទោះជាពេលវេលាដើរទៅមុខ អនុស្សាវរីយ៍ចាស់ៗរំលងផុត គ្រប់យ៉ាងបានផ្លាស់ប្តូរ ប៉ុន្តែសម្រាប់ក្តីស្រឡាញ់របស់អ្នកម្តាយចំពោះកូនគ្រប់រូបគឺធំធេងជ្រាលជ្រៅ និង គ្មានថ្ងៃប្រែប្រួលឡើយ។ តើអ្នកដឹងទេ? មុននឹងគាត់ក្លាយជាអ្នកម្តាយមួយរូប គាត់ក៏ធ្លាប់ជាក្មេងស្រីម្នាក់ យុវវ័យម្នាក់ ដែលធ្លាប់មានក្តីស្រមៃ មានគោលដៅ ឬ ការងារផ្សេងៗ ប៉ុន្តែក្រោយមកនៅពេលគាត់បានក្លាយជាអ្នកម្តាយ គឺប្រៀបបានជាមាតាដៃមួយរយ គាត់អាចធ្វើបានគ្រប់រឿងជាច្រើន គាត់បានផ្លាស់ប្តូរគ្រប់យ៉ាង គាត់បានជម្នះរាល់ឧបសគ្គ និង លះបង់សូម្បីតែជីវិត ដើម្បីឲ្យកូនបានឃើញពីពិភពលោកដ៏ស្រស់ស្អាត និង សម្របខ្លួនជានិច្ចដើម្បីកូន ដែលអាចនិយាយបានថាគ្មានអ្វីប្រៀបផ្ទឹមនឹងក្តីស្រឡាញ់របស់ម្តាយមានចំពោះកូនបានឡើយ។
ដោយការតបស្នងក្តីស្រឡាញ់ និង រំឭកដល់ការដឹងគុណដ៏ធំធេងទៅកាន់អ្នកម្តាយ ទើបពិភពលោកបានបង្កើតនូវទិវាអ្នកម្តាយនេះឡើង។
ហើយអ្វីដែលគួរឲ្យកត់សម្គាល់ប៉ុន្មានថ្ងៃនេះ ឃើញមានតារាប្រុសស្រីល្បីៗបានបង្ហោះរូបភាពអតីតកាល ដែលបានរំលងទៅយ៉ាងលឿនដើម្បីរំលឹកពីកុមារភាព គួបនឹងរូបបច្ចុប្បន្នភាពជាមួយអ្នកម្តាយជាទីស្រឡាញ់ ខណៈទិវារំឭកគុណអ្នកម្តាយនឹងមកដល់ឆាប់ៗនាថ្ងៃទី ០៨ មេសា ដែលក្នុងនោះតារាៗក៏បានសរសេររៀបរាប់នូវពាក្យពេចន៍ស្រដៀងៗគ្នាយ៉ាងដូច្នេះថា អ្នកម្តាយគឺជានារីដ៏អស្ចារ្យបំផុត ដោយហ៊ានជម្នះគ្រប់ឧបសគ្គ តស៊ូគ្រប់រឿងរ៉ាវ ពិសេសអ្នកម្តាយតែងតែផ្តល់នូវក្តីស្រឡាញ់ចំពោះកូនដោយមិនផ្លាស់ប្តូរ ឬ ប្រែប្រួលសូម្បីតែបន្តិចសោះ ព្រមទាំងភ្ជាប់ #MultiFacetedMom #HappyMom’sDaywithReno7 ក្នុងសំណេរនោះផងដែរ។
ជាការពិតណាស់ អ្នកទាំងអស់គ្នាប្រាកដជាបានដឹងរួចមកហើយពីសមត្ថភាពថតរូបរបស់ស្មាតហ្វូនត្រកូល Reno Series ថាជា «អ្នកជំនាញ Portrait» ហើយពីមួយជំនាន់ទៅមួយជំនាន់ ការវិវត្តន៍នៃសមត្ថភាពថតរូបបែប Portrait លើស្មាតហ្វូនកាន់តែខ្លាំង កាន់តែទំនើប ជាពិសេសនៅលើស្មាតហ្វូនស៊េរីថ្មីជំនាន់ថ្មីចុងក្រោយបង្អស់ OPPO Reno7 Series នេះផ្ទាល់តែម្តង ដែលបាននាំមកនូវភាពលេចធ្លោអស្ចារ្យប្រកបដោយភាពជឿជាក់។
អ្វីដែលកាន់តែពិសេស ក្នុងទិវាអ្នកម្តាយ លោកអ្នកក៏អាចមានឱកាសឈ្នះទូរស័ព្ទ OPPO Reno7 ដោយគ្រាន់តែបង្ហោះរូបម៉ាក់ និង សរសេរ «ម៉ាក់ខ្ញុំ….ជាងគេ» និង គោរពតាមលក្ខខណ្ឌងាយៗ ៖
1. ចុច Like / Follow ផេគ OPPO / Share ផុសមួយនេះ
2. បង្ហោះរូបម៉ាក់ជាមួយ Caption «ម៉ាក់ខ្ញុំ…ជាងគេ» លើហ្វេសប៊ុករបស់អ្នកជាសាធារណៈ (ឧទាហរណ៍៖ ម៉ាក់ខ្ញុំស្អាតជាងគេ/ ម៉ាក់ខ្ញុំរឹងមាំជាងគេ -ល-) ភ្ជាប់ #MultiFacetedMom #HappyMotherDayWithReno7 និង tag ទៅកាន់ម៉ាក់ ហើយ Screenshot យកមក Comment ខាងក្រោម
3. ឈ្មោះអ្នកចូលរួមទាំងអស់ នឹងត្រូវបានចាប់ផ្សងសំណាង (Random) ស្វែងរកអ្នកឈ្នះទូរស័ព្ទ OPPO Reno7 ចំនួន 2 រង្វាន់។
តោះៗៗ…ចាប់ផ្តើមលេងពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២២។ សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅកាន់ផេគហ្វ៊េសប៊ុករបស់ OPPO៕