ឡូយអីយ៉ាងនេះ! Huawei Nova3i/ Nova3 កាមេរ៉ា AI បួនគ្រាប់ ឆក់យកអារម្មណ៍ទាំងតារាល្បីៗ និង ម្ចាស់ហាងទូរស័ព្ទអ្នកចែកចាយប្រមាណ 800 នាក់ ក្នុងរាត្រីសម្ពោធ Dealer VIP Night (វីដេអូ)
ភ្នំពេញ, ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៨ ៖ តារាចម្រៀងមុខស្រស់លោក នីកូ និង រាជនីក្បាច់រាំកញ្ញា ទេព បូព្រឹក្ស ក្រុមរាំដ៏ល្បី OMG បានធ្វើឲ្យកក្រើកការសម្ដែងក្នុងកម្មវិធីសម្ពោធ Huawei nova3i/Nova 3 និង ជួបជុំតំណាងចែកចាយ Huawei បន្ថែមដោយវត្តមានតារាសិល្បៈល្បីៗនៅកម្ពុជារួមមានពិធីករ និង អ្នកដឹកនាំកម្មវធីដ៏ល្បី លោក តាប៊ុយ កំពូលម៉ូដែល ចាន់ គង្ការ សុផា លីនដា ម៉ា រីលីន ពីយ៉ា វេកា ក្រុមអ្នកសារព័ត៌មាន រួមទាំងថ្នាក់ដឹកនាំដេប៉ូចែកចាយផ្លូវការតែមួយគត់ក្រុមហ៊ុន Yako Technology សរុបប្រមាណ ៨០០ នាក់ បានមកចូលរួមសម្ពោធស្មាតហ្វូន Huawei nova 3/3i ហើយបានសម្ដែងចំណាប់អារម្មណ៍រីករាយភ្ញាក់ផ្អើល ជាមួយឱកាសបានប្រើប្រាស់ស្មាតហ្វូនស៊េរីចុងក្រោយនេះ ថតរូបភាព និង វីដេអូ សប្បាយៗ ប្រើបច្ចេកវិទ្យា និង មុខងារថ្មីៗ នៅឯសណ្ឋាគារសុខា ភ្នំពេញ ។
លោក Henry Hsiao (ហេនរី សាវ) អគ្គនាយកគ្រប់គ្រងថ្មីនៃសាជីវកម្មផ្នែកទូរស័ព្ទនៅកម្ពុជាបានរំឭកសមិទ្ធិផលសំខាន់ៗរបស់ក្រុមហ៊ុនទាំងនៅទូទាំងពិភពលោក និង នៅកម្ពុជាថា «គិតមកត្រឹមថ្ងៃ ១៨ ខែកក្កដា ២០១៨ ក្រុមហ៊ុនលក់បានចំនួន ១០០ លានគ្រឿង គឺជាតួរលេខបំបែកកំណត់ត្រាថ្មី ហ៊ូរវ័យ បានទទួលជោគជ័យដោយវ៉ាដាច់ក្រុមហ៊ុន អេផល ជាដំបូងក្នុងកំឡុងពេល ៧ ឆ្នាំតាំងពីក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មទូរស័ព្ទទទួលបានចំណាត់ថ្នាក់លេខ ២ ទាំងបរិមាណលក់ និង ចំណែកទីផ្សារនឹងសម្រេចបាននូវតួរលេខលក់ប្រមាណលើស ២០០ លានគ្រឿងក្នុងឆ្នាំ ២០១៨ ។ លោកបានបន្ដែមថា #Huawei Nova 3i/ Nova 3 គឺជាតារាកំពុងរះ ពណ៌ឆើតឆាយ យុវវ័យ ឡូយឆាយ ទាន់សម័យ លេងខ្លួន ទទួលបានការពេញនិយម និង លក់ដាច់បំផុតមិនដែលធ្លាប់មានក្នុងបណ្តាប្រទេស ហ្វីលីពិន ម៉ាឡេស៊ី វៀតណាម ថៃ ជាមួយនឹងតួរលេខដ៏ច្រើនសម្បើមមិនធ្លាប់មាន» ។
Huawei nova 3 មានបំពាក់កាមេរ៉ាមុខពីរគ្រាប់ទំហំ 24M + 2MP និង កាមេរ៉ាភ្លោះខាងក្រោយទំហំ 24M + 16MP ថតបែបអាជីព ធ្វើឲ្យកម្រិតរូបភាពដិតច្បាស់ល្អ ច្រើនជម្រើសដូចជាជំនួយឲ្យសភ្លឺច្បាស់ស្អាតបែបធម្មជាតិ ថតរូបបែប bokeh effect មានផ្ទៃក្រោយព្រាលបែបស្រទន់ត្រជាក់ភ្នែក ។ រីឯមុខងារ HDR Pro ធ្វើឲ្យមានតុល្យភាពពន្លឺ រូបភាពច្បាស់គ្រប់ចំណុច មិនថាស្ថានភាពចាំងខ្លាំង កម្រិត Aperture F1.8 បច្ចេកវិទ្យា AI សម្គាល់ប្លង់រូបភាពដោយស្វ័យប្រវត្តិទាំងក្រោយ និង មុខ ជួយការថតស៊ែលហ្វីស្អាតដូចតារា និង លេចធ្លោរ ។ Huawei nova 3i មានបំពាក់កាមេរ៉ាមុខពីរគ្រាប់ទំហំ 24M + 2MP និង កាមេរ៉ាភ្លោះខាងក្រោយទំហំ 16M + 2MP ជាមួយការឌីហ្សាញរាងរៅដ៏ប្រណីត ប្រើកញ្ចក់ស្រោបទាំងមុខ និង ក្រោយប្រដេញពណ៌ភ្លឺចែងចាំង លម្អដោយគែមអាលុយមីញ៉ូម បំពាក់នូវអេក្រង់ឆកធំ ទំហំ ៦,៣ អ៊ីង កម្រិត Full HD+ ផ្ដល់នូវបទពិសោធទស្សនាភាពយន្ត និង លេងហ្គេមម៉ាពេញចិត្ត ក៌ដូចជាឆ្លើយតបនឹងតម្រូវការបទពិសោធលេងហ្គេមដ៏រលូន Huawei បានដាក់ឲ្យប្រើនូវ GPU Turbo ជួយបង្កើនដំណើរការកា្រហ្វិកឥតទាស់ចិត្ត នាំមកនូវបទពិសោធដ៏រំជើបរំជួលសម្រាប់យុវវ័យ ។
Huawei nova 3 បំពាក់ដោយ chip Kirin 970, GPU Mali-G72 PM12, CPU 8 Core 4 រត់នៅល្បឿន 2.4 និង 1.8 ហើយមាន RAM 6GB, ROM 128 GB រីឯ nova 3i បំពាក់ chip Kirin 710 កម្លាំងថ្មវិញក៏មិនណយដែរ គឺ 3750 mAh សម្រាប់ nova 3 ហើយមាន Fast Charge សាកថ្មលឿនទាន់ចិត្ត Type C និង 3340 mAh សម្រាប់ nova 3i ថែមទាំងប្រព័ន្ធសុវត្ថិភាពមានស្គេនម្រាមដៃ និង ដោះសោរដោយប្រើមុខបានគ្រប់មុំ (3D) ។
ចំណែកលាក ថង សារី នាយកផ្នែកចែកចាយ បានបញ្ជាក់ និង បង្ហាញពីយុទ្ធសាស្រ្តទីផ្សារថា ៖ «សព្វថ្ងៃនេះ ស្មាតហ្វូន Huawei មានប្រជាប្រិយភាពខ្ពស់ ទទួលបានចំណែកទីផ្សារលេខ ២ និង ទទួលបានការគាំទ្រពីដៃគូពាណិជ្ជកម្ម តារាល្បីៗរបស់យើង និង មិត្តអ្នកសារព័ត៌មាន ក៏ដូចជាមហាជននៅកម្ពុជា ជាមួយហាងចំនួនជាង ១៥០០ កន្លែង គ្របដណ្ដប់ ២៥ ខេត្ត-ក្រុង ទូទាំងប្រទេសតែម្ដង ។ យើងមានក្ដីប្រាថ្នាមោះមុតចំពោះប្រជាជនកម្ពុជា ឲ្យទទួលបានបទពិសោធបច្ចេកវិទ្យាថ្មីពី Huawei nova3/3i ដោយប្រើប្រាស់វាបំពេញតម្រូវការយ៉ាងឆ្លាតវៃ ។ យើងជឿជាក់ថា Huawei nova3/3i ជាមួយកាមេរ៉ា 24MP, 4 AI Camera និង128 GB ROM នឹងនាំមកនូវបទពិសោធល្អឥតខ្ចោះដល់អ្នកប្រើប្រាស់ស្មាតហ្វូននៅកម្ពុជា» ។
លោកបានបន្ថែមថា យុទ្ធសាស្រ្តទីផ្សារសំខាន់ៗដើម្បីជំរុញការលក់និងលើកទឹកចិត្តម្ចាស់ហាងរួមមាន ៖
- ការបើកលក់ដំបូងពេលស្តុកមកដល់ថ្ងៃ 18-08 នៅអីអន ២ សហការណ៍ជាមួយហាងណូជីម៉ា និង ហាងចំនួន ១៦ ដែលអតិថិជន ៥០០ នាក់ដំបូងនឹងទទួល Huawei Power Bank (6700 mAh) បានបន្ថែម ។
- ការផ្សព្វផ្សាយស្បត់ពាណិជ្ជកម្មតាមទូរទស្សន៍រយៈពេល ១ ខែពេញចំនួន ២០០ ស៉្បត ការប្រគំតន្រ្តីខ្នាតធំដើមខែ ៨ នៅអីអន ២ ដោយហាងធំៗចំនួន ១០០ ដែលទទួលកុម្ម៉ងទុកជាមុនច្រើនបំផុត នឹងទទួលបានសំបុត្រចូលទស្សនា ។
- ការប្រកួតលក់ក្នុងរយៈពេល ១០០ ថ្ងៃដំបូង ដែលលក់ #Nova3i បាន ៣៣៣ គ្រឿងនឹងទៅទស្សនាស្នាក់ការធំក្រុមហ៊ុន Huawei នៅប្រទេសចិន ។
អតិថិជនអាចកុម្ម៉ងទុកជាមុន ជាមួយនឹង Huawei nova 3 តម្លៃ ៤៦៩ ដុល្លារ និង nova 3i តម្លៃជាង ៣២៩ដុល្លារ នឹងទទួលបាន Bluetooth Speaker ដ៏កាលីប Original ហើយថែមស៊ីមស្មាត ជាមួយកញ្ចប់សេវាកម្មធំហ្មង ១២ សប្ដាហ៍ និង ១៦ សប្ដាហ៍ ៕
តោះ! ទស្សនាវីដេអូលម្អិតស្ដីពីលក្ខណៈពិសេស Huawei nova3/3i និង វីដេអូពីការកុម្ម៉ងទុកជាមុន ៖
ព័ត៌មានលម្អិត សូមឆែកបណ្តាញសង្គម និង គេហទំព័រខាងក្រាមនេះ៖
Facebook: Huawei Mobile (KH)
Instagram: huaweimobilekh
Website: www.consumer.huawei.com/kh