លក្ខណៈពិសេសៗដ៏អស្ចារ្យរបស់ម៉ាស៊ីនបោកគក់ Samsung ActivDual កំពុងពេញនិយមខ្លាំងនៅកម្ពុជា !
កាន់តែទំនើប កាន់តែងាយស្រួល កាន់តែសន្សំសំចៃ ! ការបោកគក់សម្លៀកបំពាក់មិនមែនជាការងាយស្រួលឡើយ ជាពិសេសនៅក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់ញឹកញាប់ និង សម្បូរធូលីដីដូចជាប្រទេសកម្ពុជា ។ ជាទូទៅទោះបីជាមានម៉ាស៊ីនបោកគក់ក៏ដោយក៏អ្នកប្រើប្រា ស់ភាគច្រើនត្រូវការ ការត្រាំ និង ដុសជម្រះតំបន់ដែលមានក្អែលប្រលាក់ខ្លាំងនៅលើសម្លៀកបំពាក់មុននឹងដាក់ចូលទៅក្នុងម៉ាស៊ីនបោក គក់ ។ ដូច្នេះហើយ សាមសុង បានបង្កើតនូវបច្ចេកវិជ្ជាថ្មីៗជាច្រើនដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់បច្ចុប្បន្ន ។
ខាងក្រោមនេះគឺជាលក្ខណៈពិសេសដ៏អស្ចារ្យរបស់ម៉ាស៊ីនបោកគក់ Samsung ActivDual Wash
១- ជំនួយសម្រាប់ការដុស និង ត្រាំសម្លៀកបំពាក់៖
Samsung ActivDual Wash មានភ្ជាប់មកជាមួយនូវកាធុនជ័រ សម្រាប់ការដុស និង ត្រាំសម្លៀកបំពាក់ មុននឹងដាក់បោកគក់ក្នុងម៉ាស៊ីន ។ វាជួយឲ្យអ្នកប្រើប្រាស់អាចធ្វើការងារ ដុស និង ត្រាំសម្លៀកបំពាក់ នៅក្នុងម៉ាស៊ីនបោកគក់តែម្តង ដោយមិនរញ៉េរញ៉ៃ និង កាត់បន្ថយពេលវេលា ព្រមទាំងភាពនឿយហត់របស់អ្នកប្រើប្រាស់ ។
២- អ្នកមិនចាំបាច់ប្រើច្រាសដុស៖
កាធុនជ័រនេះត្រូវបានរចនាឡើងរាងអង្កាញ់ៗ ដូចជាក្តារបោកគក់ ដើម្បីឲ្យអ្នកអាចគក់សម្លៀកបំពាក់នៅលើផ្ទៃនៃកាធុននេះតែម្តង ដោយមិនចាំបាច់ប្រើច្រាសដុស ។
៣- មិនចាំបាច់លើកសម្លៀកបំពាក់ដែលសើម៖
អ្នកមិនចាំបាច់លើកខោអាវពីកាធុនត្រាំដាក់ចូលក្នុងម៉ាស៊ីនបោកគក់ ព្រោះកាធុនជ័រដែលភ្ជាប់មកជាមួយម៉ាស៊ីន ActivDual Wash ត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការងារទាំងនោះ ។ អ្នកគ្រាន់តែលើកកាធុនត្រាំនៅក្នុងម៉ាស៊ីន ActivDual Wash ឡើង ខោអាវរបស់អ្នកនឹងធ្លាក់ទៅក្នុងធុងបោកគក់តែម្តង ជាមួយនឹងទឹកសាប៊ូដែលអ្នកបានត្រាំ ។ មិនតែប៉ុណ្ណោះ អ្នកអាចមានជម្រើសក្នុងការប្រើប្រាស់ទឹកសាប៊ូដែលអ្នកបានត្រាំខោអាវ ឬបង្ហូរទឹកសាប៊ូនោះចោលហើយប្រើទឹកសាប៊ូថ្មី ដើម្បីបោកបន្តក៏បាន ជាមួយប៊ូតុងមុខងារយ៉ាងពិសេស ។
៤- កាត់បន្ថយការជាប់សាប៊ូលើសម្លៀកបំពាក់៖
ម៉ាស៊ីនបោកគក់ ActivDual Wash ភ្ជាប់ជាមួយបច្ចេកវិជ្ជាថ្មីដំបូងគេបង្អស់ ដែលអ្នកអាចវាយបំបែកម្សៅសាប៊ូជាមួយស្លាបចក្រទាំង ៦ នៅលើ Magic Dispenser ដែលធ្វើឲ្យសាប៊ូរលាយបានយ៉ាងល្អទៅក្នុងទឹក បង្កើតបានជាពពុះសាប៊ូ ហើយជ្រាបចូលទៅជម្រះស្នាមប្រឡាក់ក្នុងសាច់ក្រណាត់បានយ៉ាងល្អ ។
៥- កាត់បន្ថយការជាប់កំទេចកំទីលើសម្លៀកបំពាក់៖
តម្រងពីរជាន់ដែលបានភ្ជាប់ជាមួយធុងបោកគក់ ActivDual Wash អាចចាប់យកកម្ទេចកំទីផ្សេងៗបានយ៉ាងល្អ និង ធ្វើឲ្យអ្នកអាចបោក គក់សម្លៀកបំពាក់បានស្អាតដោយគ្មានជាប់កម្ទេចកំទីជាប់លើសាច់ក្រណាត់ ។
៦- កាត់បន្ថយការប្រទាក់គ្នានៃសម្លៀកបំពាក់៖
សាមសុង បានបង្កើតបច្ចេកវិជ្ជា Wobble ដើម្បីកាត់បន្ថយការប្រទាក់គ្នានៃសម្លៀកបំពាក់ ដែលធ្វើឲ្យសម្លៀកបំពាក់ជ្រួញ និង រមូរចូលគ្នា ដូច្នេះអ្នកក៏អាចកាត់បន្ថយពេលវេលាអ៊ុតសម្លៀកបំពាក់របស់អ្នកបានទៀតផង ជាមួយម៉ាស៊ីនបោកគក់ Activ Dual Wash នេះ ។ គន្លឹះសំខាន់មួយទៀត ដែលអ្នកអាចបោកគក់សម្លៀកបំពាក់របស់អ្នកឲ្យបានស្អាត និង មិនសូវប្រទាក់គ្នានោះ គឺការរៀបសម្លៀកបំពាក់របស់អ្នកជាដុំៗ ដាក់នៅក្នុងម៉ាស៊ីនបោកគក់ ActivDual Wash ។
៧- ពិនិត្យ និង ដោះស្រាយបញ្ហានៅលើម៉ាស៊ីនបោកគក់ជាមួយទូរស័ព្ទដៃ៖
អ្នកមិនចាំបាច់អានសៀវភៅណែនាំដែលភ្ជាប់ជាមួយម៉ាស៊ីនបោកគក់ក៏បានដែរ ។ ជាមួយនឹងម៉ាស៊ីនបោកគក់ ActivDual Wash អ្នកអាចពិនិត្យ និង ស្វែងរកដំណោះស្រាយនៃប្រព័ន្ធម៉ាស៊ីនបោកគក់បានដោយស្វ័យប្រវត្តិ ជាមួយនឹងមុខងារ Smart Check នៅលើទូរស័ព្ទដៃសាមសុង ។
ដូច្នេះហើយទើបបានជាម៉ាស៊ីនបោកគក់ Samsung ActivDual Wash ទទួលបានការពេញនិយមយ៉ាងខ្លាំងនៅប្រទេសកម្ពុជា ជាពិសេ សនៅក្នុងរដូវភ្លៀងធ្លាក់នេះតែម្តង ។ ដើម្បីជ្រាបឲ្យកាន់តែច្បាស់ពីព័ត៌មានរបស់ម៉ាស៊ីនបោកគក់ ActivDual Wash សូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅ Showroom របស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ 1800 203 232 ៕