មិនធម្មតា! មាន សូនីតា ចំណាយទឹកភ្នែកច្រើនបំផុតនៅក្នុងរឿង «ផ្កាថ្ម»
ពិតជាមិនធម្មតានោះទេ រឿង «ផ្កាថ្ម» ត្រូវបានកត់សម្គាល់ថាជារឿងភាគដែលកំពុងតែកក្រើកខ្លាំងក្នុងវិស័យភាពយន្តភាគខ្មែរដែលកំពុង តែចាក់បញ្ចាំងរៀងរាល់ថ្ងៃ ចន្ទ អង្គា ពុធ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស ។
កញ្ញា មាន សូនីតា ដែលសម្តែងជាតួឯកស្រីនៅក្នុងរឿងកំពុងតែទទួលបានការគាំទ្រខ្លាំងនោះ ក៏កំពុងតែទទួលបានការចាប់អារម្មណ៍កាន់ តែខ្លាំងទៅលើការសម្តែងដ៏ស័ក្កិសមរបស់នាងដែលត្រូវដើរតួជាមនុស្សស្រីម្នាក់ដ៏រឹងមាំ ជំនះរាល់ឧបសគ្គតាំងពីតូចរហូតសល់ធំ ។
ទាក់ទងទៅនឹងការសម្តែងនេះដែរកញ្ញា មាន សូនីតា បាននិយាយថា ថ្វីត្បិតតែពេលនេះមិនមែនជាការសម្តែងលើកទីមួយសម្រាប់នាង ប៉ុន្តែវាគឺជាលើកទីមួយក្នុងការលេចមុខនៅក្នុងរឿងភាគខ្មែររបស់ស្ថានីយទូរទស្សន៍ហង្សមាស ដែលជាប្រភេទរឿងភាគវែង ហើយរឿងនេះផងដែរ គឺជារឿងដំបូងដែលនាងត្រូវចាយទឹកភ្នែកយ៉ាងច្រើន ។
កញ្ញាបានបន្តថា ទោះជាមានការលំបាកខ្លះក្តីនៅក្នុងខ្សែភាពយន្តភាគមួយនេះ តែកញ្ញាក៏ពេញចិត្តហើយរឹតតែរំភើបចិត្តនៅពេលដែលរឿងភាគមួយនេះចេញមកទទួលបានការគាំទ្រខ្លាំងបែបនេះ ។
គួរបញ្ជាក់ផងដែរថារឿង «ផ្កាថ្ម» របស់ហង្សមាសកំពុងតែស្រូបទាញចំណាប់អារម្មណ៍ពីមហាជនយ៉ាងច្រើនលើសលុបឲ្យមកតាមដានទស្សនា និង គាំទ្ររឿងភាគខ្មែរនៅលើកញ្ចក់ទូរទស្សន៍ដែលនេះពិតជាមោទនភាពមួយក៏ដូចជាសញ្ញាវិជ្ជមានដល់វិស័យភាពយន្តភាគខ្មែរផងដែរ ៕