ស្រៀវសាច់ខ្លាំងណាស់! បន្ទាប់ពីបេក្ខជនមួយរូបបញ្ចេញសមត្ថភាពដ៏គួរឱ្យរន្ធត់ (វីដេអូ)
ការសម្តែងដ៏ស្រៀវសាច់មួយរបស់បេក្ខជនក្នុងកម្មវិធី Cambodia’s Got Talent ក្នុងវគ្គ Judge Audition សប្តាហ៍ទី ២ បានធ្វើឲ្យសាលទាំងមូលស្ងាត់ជ្រាបតែម្តងដោយសារការសម្តែងរបស់បេក្ខជន ។
លោក កែវ ពៅ អាយុ ៥៨ ឆ្នាំបានចូលរួមប្រកួតក្នុងកម្មវិធី Cambodia’s Got Talent ដោយយកការសម្តែងកាយកម្លាំងមកង្ហាញដោយលោកបានយកដំបងដែកជាច្រើនកំណាត់មកវាយលើខ្លួនឯងឡើងកោងដែកគ្មានសល់ ។ មិនត្រឹមតែប៉ុណ្ណោះលោកបានយកលួសមករុំព័ទ្ធខ្លូនយ៉ាងតឹង ហើយយកលំពែងមកជង់ ក រហូតដាច់លួសទាំងអស់ ដែលធ្វើឱ្យទាំងអ្នកទស្សនាទាំងគណកម្មការស្ទើរមិនហ៊ានដកដង្ហើម ។
ទីបំផុតលោក កែវ ពៅ បានទទួល YES បួនពីគណកម្មការដើម្បីឡើងទៅវគ្គបន្ត ។ នេះជាសប្តាហ៍ទី ២ ហើយសម្រាប់វគ្គ Judge Audition ក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី ២ ដែលមានចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៨ យប់នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ៕
សូមទស្សនាវីដេអូខាងក្រោម៖