អស្ចារ្យមែន ! លេខ ៤០ ក្លាយជាព័ត៌មានដ៏ក្តៅគគុកក្នុងបណ្តាញសង្គម! (វីដេអូ)
មានទាំងយុវវ័យ ដេប៉ូចែកចាយផលិតផល អ្នកធ្វើការ និងសិស្សនិស្សិតនាំគ្នា
បង្កើតភាពច្នៃប្រឌិតពីលេខ៤០ប្លែកៗពីគ្នា ។ តាមពិតគឺពួកគេធ្វើឡើងដើម្បីចូលរួមអបអរសារទរហ្គេតប៊ីគំរប់ខួប៤០ឆ្នាំ ។
យើងទាំងអស់គ្នាពីប្រទេសកម្ពុជាជូនពរហ្គេតប៊ី អោយកាន់តែមានភាពជោគជ័យ ផលិតអ្វីដែលថ្មីនិងល្អៗសំរាប់យើងទាំងអស់គ្នា ជូនពរអោយលក់កាន់តែដាច់ និង មានការគាំទ្រអោយកាន់តែច្រើន គឺជាពាក្សជូនពរពី ប្រជាជនកម្ពុជា ក្នុងនាមជាអ្នកគាំទ្រហ្គេតប៊ី ផ្ញើជូនក្រុមហ៊ុនមែនដឹមជប៉ុនដែលជាក្រុមហ៊ុន ផលិត ផលិតផលហ្គេតប៊ីតាំងពី ឆ្នាំ១៩៧៨ ។
ហ្គេតប៊ីបានចាប់បដិសន្ឋិតាំងពី៤០ឆ្នាំមុននៅប្រទេសជប៉ុន ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនជប៉ុន បន្ទាប់មកហ្គេតប៊ី បានចាប់ផ្តើមពង្រីកទីផ្សាររបស់ខ្លួនជុំវិញពិភពលោក និងឆក់យកប្រជាប្រិយភាពយ៉ាងខ្លាំងពី ប្រជាជននៅតាមបណ្តាប្រទេសជាច្រើន រួមទាំងកម្ពុជា ។
ក្រៅពីការកសាងទំនុកចិត្តលើ គុណភាព យុវវ័យភាគច្រើនគាំទ្រហ្គេតប៊ីកាន់តែខ្លាំង គឺដោយសារហ្គេតប៊ីតែងតែផលិត អ្វីដែលថ្មីៗ និងទាន់សម័យសំរាប់យុវវ័យ គឺចាប់ផ្តើមពីផលិតផលច្នៃម៉ូដសក់ រហូតដល់បច្ចុបន្បន្នហ្គេតប៊ីមានផលិតផលគ្រប់ប្រភេទសំរាប់បុរសដូចជា ផលិតផលច្នៃម៉ូដសក់ ស្ព្រៃយ៍បាញ់សក់ ហ្វូមលាងមុខ ស្ព្រៃយ៍បាញ់ក្លៀក និង ទឹកអប់ ជាដើម។