រង្វាន់ពិតៗ ឈ្នះពិតៗ ចាប់ពីថ្ងៃនេះដល់ ១៦ ខែសីហា រាល់ការជាវ Galaxy A13|A23|A33 5G|A53 5G និង A73 5G 2022 ពីសាមសុង!
(ភ្នំពេញ) ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ ៖ កាន់តែកក្រើក…! កាន់តែរញ្ជួយ…! កាន់តែរំភើបអស់ស្ទះជាមួយមហាប្រូម៉ូសិនស្រោចធរណី ដែលមិនធ្លាប់មានក្នុងប្រទេសកម្ពុជា។ អតិថិជនទាំងអស់នឹងមានឱកាសឈ្នះរង្វាន់ម៉ូតូ Suzuki NEX Crossover 2022 ដែលផ្តល់ជូនរហូតដល់ 60 គ្រឿង សម្រាប់រាល់ការទិញស្មាតហ្វូន ៖ Galaxy A13| Galaxy A23| Galaxy A33 5G| Galaxy A53 5G និង Galaxy A73 5G 2022 តាមបណ្តាហាងចែកចាយផលិតផលផ្លូវការរបស់សាមសុង ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៦ សីហា ២០២២។
ពិតជាអស្ចារ្យ! អតិថិជនទាំងអស់គ្រាន់តែទិញទូរស័ព្ទ Galaxy A 2022 ស៊េរីម៉ូឌែលណាមួយខាងលើតាមបណ្តាហាងចែកចាយផលិតផលផ្លូវការរបស់សាមសុង ទូទាំងប្រទេស និង ក្នុងកំឡុងកាលបរិច្ឆេទខាងលើនឹងទទួលបានសន្លឹកឆ្នោត ១ សន្លឹក ដើម្បីមានឱកាសឈ្នះរង្វាន់ម៉ូតូ Suzuki NEX Crossover 2022 រៀងរាល់ ២ សប្តាហ៍ម្តង (រយៈពេល ៦ លើក)។
សូមបញ្ជាក់ថា ក្រុមហ៊ុន សាមសុង នឹងធ្វើការស្វែងរកអតិថិជនមហាសំណាងរបស់ខ្លួន ដោយធ្វើការចាប់ឆ្នោតផ្តល់នូវមហាសំណាងរង្វាន់ម៉ូតូ Suzuki NEX Crossover 2022 ចំនួន ១០ គ្រឿង ដែលមានចំនួនសរុបរហូតដល់ ៦០ គ្រឿង។ ដូច្នេះអតិថិជនដែលមានបំណងចង់បានទូរស័ព្ទទំនើប ទាន់សម័យ លេចធ្លោ និង ឱកាសឈ្នះមហារង្វាន់ដ៏សម្បើមអស្ចារ្យនេះ… កុំភ្លេចប្រញាប់រួសរាន់ទាំងអស់គ្នា! អាចនិយាយបានថាឱកាសលើកនេះគឺពិតជាពិសេសលើសពេលណាៗទាំងអស់។
* លក្ខខណ្ឌចូលរួម៖
1. កម្មវិធីនេះសម្រាប់អតិថិជនដែលបានទិញទូរស័ព្ទ Galaxy A ស៊េរីឆ្នាំ 2022 ដូចបានរៀបរាប់ខាងលើដែលមានប័ណ្ណធានាត្រឹមត្រូវចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៦ សីហា ២០២២ ប៉ុណ្ណោះ។
2. អតិថិជនត្រូវបំពេញឈ្មោះដូចក្នុងអត្តសញ្ញាណប័ណ្ណ ភេទ អាយុ ខេត្ត/ក្រុង លេខទូរស័ព្ទ លេខអត្តសញ្ញាណប័ណ្ណ និង បិទស្ទីកគ័រ IMEI នៅលើសន្លឹកឆ្នោត។
3. ការចាប់ឆ្នោតនឹងធ្វើការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍បាយ័ន ចាប់ពីម៉ោង ១:៣០ នាទី រសៀលដល់ម៉ោង ២:០០ រសៀល។
1. ការចាប់ឆ្នោតលើកទី ១ ថ្ងៃទី ១១ មិថុនា ២០២២
2. ការចាប់ឆ្នោតលើកទី ២ ថ្ងៃទី ២៥ មិថុនា ២០២២
3. ការចាប់ឆ្នោតលើកទី ៣ ថ្ងៃទី ៩ កក្កដា ២០២២
4. ការចាប់ឆ្នោតលើកទី ៤ ថ្ងៃទី ២៣ កក្កដា ២០២២
5. ការចាប់ឆ្នោតលើកទី ៥ ថ្ងៃទី ៦ សីហា ២០២២
6. ការចាប់ឆ្នោតលើកទី ៦ ថ្ងៃទី ២០ សីហា ២០២២
4. អតិថិជនម្នាក់អាចឈ្នះរង្វាន់បានតែមួយប៉ុណ្ណោះ ក្នុងករណីអតិថិជនឈ្នះលើសពី ១ រង្វាន់ ក្រុមហ៊ុនរក្សាសិទ្ធិប្រគល់ជូនតែ ១ រង្វាន់តែប៉ុណ្ណោះ។ ហើយរង្វាន់ដែលដកយកមកវិញនេះ នឹងត្រូវចាប់ឆ្នោតផ្តល់ជូនអតិថិជនផ្សេងជាបន្តទៀត។
5. អ្នកឈ្នះនឹងត្រូវបានប្រកាសនៅលើហ្វេសប៊ុកផ្លូវការរបស់សាមសុង និង សារព័ត៌មានផ្សេងៗ។
6. អ្នកឈ្នះត្រូវមកទទួលរង្វាន់ដោយខ្លួនឯង និង ត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ និង ទូរស័ព្ទដែលបានទិញពេលមកជាមួយផង។ ក្រុមហ៊ុននឹងធ្វើការផ្ទៀងផ្ទាត់លេខ IMEI ទូរស័ព្ទ មុនពេលប្រគល់រង្វាន់។
7. ក្នុងករណីដែលអ្នកឈ្នះរង្វាន់មិនអាចទំនាក់ទំនងបានតាមរយៈលេខទូរស័ព្ទដែលបានបំពេញក្នុងសន្លឹកឆ្នោត ក្នុងរយៈពេល ៣ ថ្ងៃក្រោយការចាប់ឆ្នោត រង្វាន់នោះនឹងត្រូវទុកជាមោឃៈ!
8. រាល់ការចំណាយផ្សេងៗ (ការធ្វើដំណើរ ស្នាក់នៅ ការហូបចុក ។ល។) សម្រាប់ការមកបើកយករង្វាន់ជាបន្ទុករបស់អ្នកឈ្នះរង្វាន់។
9. បុគ្គលិក សាមសុង តំណាងចែកចាយសាមសុង និងម្ចាស់ហាងទូរស័ព្ទមិនត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងកម្មវិធីចាប់ឆ្នោតនេះទេ។
10. ក្រុមហ៊ុន សាមសុង សូមរក្សាសិទ្ធិក្នុងការប្រើប្រាស់រូបភាព និង ព័ត៌មានលម្អិតរបស់អ្នកឈ្នះរង្វាន់ក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មនានា។
11. ក្រុមហ៊ុនសូមរក្សាសិទ្ធិកែប្រែលក្ខខណ្ឌចាប់ឆ្នោតដោយពុំជម្រាបជូនដំណឹងជាមុន។
ឱ្យលឿនឡើង! បានទាំងស្មាតហ្វូនដ៏ទំនើប លេចធ្លោ ទាន់សម័យ…និង ឱកាសឈ្នះម៉ូតូ Suzuki NEX Crossover 2022 ស៊េរីថ្មីផងដែរ! កុំឱ្យឱកាសដ៏កក្រើកអស្ចារ្យនេះកន្លងផុតឱ្យសោះ។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32៕
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!