ឆ្នាំនេះម្ចាស់រថយន្ត FORD គ្រប់រូបកាន់តែសប្បាយរីករាយជាមួយដំណើរកម្សាន្ត ADVENTURE ដ៏អស្ចារ្យឆ្ពោះទៅកាន់ខេត្តប៉ៃលិន ប្រទេសកម្ពុជា ខេត្តរ៉ាយ៉ង និង ទីក្រុងប៉ាតាយ៉ា ប្រទេសថៃ
ភ្នំពេញ, ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៧ ៖ ម្ចាស់រថយន្ត FORD គ្រប់រូបដែលជាអតិថិជន របស់ក្រុហ៊ុន អ អិម អេ ខេមបូឌា នឹងកាន់តែសប្បាយរីករាយជាមួយដំណើរកម្សាន្ត ADVENTURE ឆ្លងដែនដ៏អស្ចារ្យឆ្ពោះទៅកាន់ខេត្តប៉ៃលិន ប្រទេសកម្ពុជា ខេត្តរ៉ាយ៉ង និង ទីក្រុងប៉ាតាយ៉ា ប្រទេសថៃ នៅដើមខែធ្នូ ខាងមុខនេះ ជាមួយនឹងក្បួនដង្ហែរថយន្ត FORD ចំនួនជាង ១០០ គ្រឿង ។
ដំណើរកម្សាន្ត FORD Adventure ឆ្នាំ ២០១៧ នេះ រៀបចំដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា }(RMA Cambodia) នៅក្នុងប្រទេសកម្ពុជា និង ឧបត្ថម្ភកម្មវិធីដោយក្រុមហ៊ុន តូតាល់ ខេមបូឌា (TOTAL CAMBODIA) ដែលជាប្រេងឥន្ធនៈឈានមុខគេនៅកម្ពុជា និង ភេសជ្ជៈ Pepsi របស់ក្រុមហ៊ុន CAMBREW LTD & ANGKOR BEVERAGE CO.LTD ហើយក៏មានការចូលរួមសហការជាមួយក្រុមហ៊ុនសំបកកង់ Coopertires និង ក្រុមហ៊ុន EFG (Express Food Group) ដែលរួមមាន Pizza Company, Swensen’s. Costa Coffee, BBQ Chicken, Bar.B.Q Plaza, Dairy Queen និង Krispy Kreme ។
គួរបញ្ចាក់ផងដែរ ដំណើរកម្សាន្ត FORD Adventure ឆ្នាំ ២០១៧ ក៏មានការសហការចូលរួមពីសំណាក់ធនាគារ RHB ទឹកបរិសុទ្ធ ARUNA និង ភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្មដូចជា Sticker City ទស្សនាវដ្តីប្រជាប្រិយ ទស្សនាវដ្តីអង្គរធំ ទស្សនាវដ្តីអេឡិចត្រូនិច គេហទំព័រដើមអម្ពិលជាដើម ។
ក្នុងដំណើរកម្សាន្ត FORD Adventure ដ៏អស្ចារ្យលើកទី ១១ នេះមានរយៈពេល ៤ ថ្ងៃ ៣ យប់ គឺចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៧ ដោយមានអ្នកដំណើរមប្រមាណ ៥០០ នាក់ ដែលអ្នកចូលរួមនឹង រីករាយជាមួយទេសភាព ព្រៃភ្នំនៅតាមដងផ្លូវ ក្នុងទឹកដីខេត្តប៉ៃលិន រួមជាមួយនឹងបទពិសោធន៍ បោះជំរុំដ៏អស្ចារ្យនៅលើវាលស្មៅយ៉ាងស្រស់ត្រកាល នៃខេត្តរ៉ាយ៉ង ប្រទេសថៃ ។ លើសពីនេះទៅទៀត អ្នកចូលរួមទាំងអស់នឹងមានឱកាសដើរទិញទំនិញ ជាច្រើនសម្បូរបែបក្នុងតម្លៃសមរម្យក្នុងផ្សារទំនើបនៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃថែមទៀតផង ។
ដំណើរកម្សាន្តនេះ បានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងនោះកាលពីឆ្នាំ ២០០៧ ទៅខេត្តមណ្ឌលគិរី, ឆ្នាំ ២០០៨ ទៅកាន់ខេត្តរតនគិរី, ឆ្នាំ ២០០៩ ទៅកាន់ខេត្តប៉ៃលិន, ឆ្នាំ ២០១០ និង ឆ្នាំ ២០១១ ទៅកាន់ទឹកដីខេត្តចម្ប៉ាសាក់ ប្រទេសឡាវឆ្នាំ ២០១២ ទៅកាន់ខេត្តមណ្ឌលគិរី ឆ្នាំ ២០១៣ ក៏បានទៅទឹកដីប្រទេសឡាវ ម្តងទៀត ឆ្នាំ ២០១៤ ទៅកាន់ខេត្តត្រាត ប្រទេសថៃ ឆ្នាំ ២០១៥ ទៅកាន់ខេត្តចន្ថាបុរី ប្រទេសថៃ និង ឆ្នាំ ២០១៦ ទៅកាន់ខេត្តបុរីរាម ដោយមានចំនួនអ្នកចូលរួមកើនឡើងជាបន្តបន្ទាប់ ។
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាល់បណ្តាក្រុមហ៊ុនឧបត្ថមទាំងអស់ ដែលបានជួយគាំទ្រដល់ដំណើរការនៃកម្មវិធីដំណើរកម្សាន្ត FORD Adventure ឆ្នាំ ២០១៧ នេះ ។ លោករំពឹងថា ដំណើរកម្សាន្តឆ្នាំនេះ នឹងកាន់តែធ្វើឱ្យអ្នកចូលរួមរីករាយកាន់តែខ្លាំងជាងឆ្នាំមុនៗថែមទៀត ។ លោកបានមានប្រសាសន៍ថា «ដំណើរកម្សាន្ត FORD Adventure ឆ្នាំ ២០១៧ នេះ មានភាពអស្ចារ្យជាងឆ្នាំមុនៗ ដោយសារក្បួនរថយន្ត FORD ជាង ១០០ គ្រឿងធ្វើដំណើរឆ្លងកាត់ទឹកដីខេត្តប៉ៃលិន ហើយឆ្ពោះទៅទឹកដីខេត្តរ៉ាយ៉ង និង ទីក្រុងប៉ាតាយ៉ាប្រទេសថៃ ដែលធ្វើឱ្យអតិថិជន FORD ទទួលបានបទពិសោធន៍ក្នុងការបើកបរ និង ទស្សនាតំបន់ទេសចរណ៍នៅទឹកដីប្រទេសថៃ ផងដែរ »។
លោក Bernado ESEO Vice President Corporate Affairs នៃក្រុមហ៊ុន Total Cambodge បានមានប្រសាសន៍ថា «នេះគឺជាវត្តមានលើកទី ១០ ហើយរបស់ Total Cambodge ដែលបានសហការឧបត្ថម្ភធំសម្រាប់ដំណើរកម្សាន្ត FORD Adventure ។ ជាច្រើនឆ្នាំមកនេះ ការសហការរវាងក្រុមហ៊ុន Total Cambodge និង ក្រុមហ៊ុន RMA Cambodia តែងតែមានភាពរលូនជានិច្ច ។ ការសហការឧបត្ថម្ភនេះបានផ្តល់ឱកាសល្អសម្រាប់ក្រុមហ៊ុនក្នុងការបង្ហាញពីសម្ថភាព និង គុណភាពរលូនជានិច្ច ។ ការសហការឧបត្ថម្ភនេះបានផ្តល់ឱកាសល្អសម្រាប់ក្រុមហ៊ុនក្នុងការបង្ហាញពីសមត្ថភាព និង គុណភាពខ្ពស់នៃប្រេងឥន្ធនៈ Excellium ដែលអាចសម្អាតម៉ាស៊ីនរថយន្តរហូតបានដល់ទៅ ៩៣%» ។
លោក Tan Twu Yang Brand Marketing Manager of Cambrew LTD & Angkor Beverage Co., Ltd បានមានប្រសាសន៍ថា «តំណាងឱ្យក្រុមហ៊ុន ខេមប្រ៊ូវ (ក្រុមហ៊ុនភេសជ្ជៈអង្គរ) ដែលជាក្រុមហ៊ុន មានរោងចក្រធំបំផុត និង ទំនើបបំផុតនៅកម្ពុជា មានផលិតផលស្រាបៀរជាតិ និង អន្តរជាតិច្រើនប្រភេទ និង ស្រាបៀរស្តោត រួមជាមួយភេសជ្ជៈផលិតផល PEPSI ដែលជាប្រភេទភេសជ្ជៈអន្តរជាតិ ។ យើងខ្ញុំមានកិត្តិយសដែលបានចូលរួមជាថ្មីម្តងទៀត ក្នុងកម្មវិធី FORD Adventure នៅក្នុងឆ្នាំនេះ ។
ព្រឹត្តិការណ៍ FORD Adventure នេះជារៀងរាល់ឆ្នាំតែងតែទទួលបានគាំទ្រ និង ពេញនិយមបំផុតក្នុងចំណោមប្រជាជនកម្ពុជាដោយសារតែភាពជោគជ័យកន្លងមក ក្នុងនាមជាដៃគូដ៏រឹងមាំរបស់ក្រុមហ៊ុន RMA មានមោទនភាពក្នុងនាមជាអ្នកឧបត្ថម្ភធំផ្នែកភេសជ្ជៈដែលមានដូចជា ភេសជ្ជៈ Pepsi 7up Mirinda Sting Mountain Dew Revive និង Evervess Soda ជាភេសជ្ជៈផ្តល់នូវភាពស្រស់ថ្លា និង បន្ថែមជាតិទឹក ក្នុងកំឡុងពេលធ្វើដំណើរហើយ ខ្ញុំបាទសង្ឃឹមជឿជាក់ថា ភ្ញៀវកិត្តិយសដែលចូលរួមកម្មវិធី FORD Adventure នឹងទទួលបានការធ្វើដំណើរដ៏រីករាយជាមួយភេសជ្ជៈផលិតផល Pepsi» ។
លើសពីនេះទៅទៀត លោក ងន សាំង ក៏បានបន្ថែមទៀតថា ដំណើរកម្សាន្ត FORD Adventure មិនត្រឹមតែជាការកម្សាន្តសប្បាយប៉ុណ្ណោះទេ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការទំនាក់ទំនងគ្នាល្អ ការជួយគ្នាទៅវិញទៅមករបស់អតិជន FORD និង បុគ្គលិករបស់ក្រុមហ៊ុន RMA Cambodia៕