ការបង្វឹកលំដាប់ថ្នាក់ពិភពលោកក្នុងកម្មវិធី MILO Camp នឹងផ្តល់បទពិសោធថ្មីៗ ដល់កីឡាករបាល់ទាត់វ័យក្មេងកម្ពុជា
រាជធានីភ្នំពេញ, ខែសីហា ថ្ងៃទី ២៩ ឆ្នាំ ២០១៨ ៖ កីឡាករបាល់ទាត់វ័យក្មេងរបស់កម្ពុជាដែលមាន ទេពកោសល្យពីររូបត្រូវបានជ្រើស រើសឱ្យចូលរួមក្នុងកម្មវិធីបោះជំរំហ្វឹកហាត់បាល់ទាត់ MILO Camp រយៈពេលបួនថ្ងៃ ដែលនឹងទទួលបានការបណ្តុះបណ្តាលដោយគ្រូបង្វឹកមកពីប្រទេសថៃ និង មកពីក្លឹប FC Barcelona ជាក្លឹបបាល់ទាត់មួយដែលការប្តេជ្ញាចិត្តរបស់ក្លឹបនេះដើម្បីចូលរួមអភិវឌ្ឍយុវជនតាមរយៈ វិស័យកីឡា ។ ផ្តើមចេញពីការបង្កើតភាពជាដៃគូរវាង ម៉ៃឡូ នៃក្រុមហ៊ុន Nestlé និង FC Barcelona ការបោះជំរំហ្វឹកហាត់នេះ គឺជាឱកាសថ្មី និង វិសេ សវិសាលមួយទៀតសម្រាប់កីឡាករវ័យក្មេងចំនួន ៥២ នាក់ ដើម្បីមានឱកាសបានរៀនសូត្រពីគ្រូបង្វឹកក្លឹប FC Barcelona លំដាប់ថ្នាក់ពិភពលោក ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅឯកម្មវិធីបោះជំរំ MILO Camp ដែលការបោះជំរំនេះនឹងត្រូវធ្វើឡើងនៅក្លឹប PTT Bluewave Chonburi Futsal Club ក្នុងខេត្ត Chonburi ប្រទេសថៃ ។
ដោយមានការគាំទ្រពី ម៉ៃឡូ អត្តពលិកកម្ពុជាទាំងពីររូបនេះ នឹងធ្វើដំណើរទៅប្រទេសថៃជាមួយតំណាងចូលរួមមកពីក្រសួងអប់រំ យុវជន និងកីឡា និង សហពន្ឋកីឡាបាល់ទាត់កម្ពុជា ។ ម៉ៃឡូ គឺជាស្ថាប័នដ៏សកម្មមួយក្នុងការលើកកម្ពស់វិស័យកីឡានៅក្នុងប្រទេសកម្ពុជា ហើយតែងតែបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈការឧបត្ថម្ភជាសម្ភារ និង សម្លៀកបំពាក់កីឡា គ្រឿងបរិក្ខារកីឡា និងសម្ភារសិក្សាជាច្រើនទៀត ។
ឯកឧត្តម អ៊ុក សិទ្ធីជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងឲ្យដឹងថា លោកពិតជាសប្បាយចិត្តណាស់ដែលបានឃើញអត្តពលិកកម្ពុជា ត្រូវបានផ្តល់ឱកាសឱ្យចូលរួមក្នុងកម្មវិធីនេះជាលើកដំបូង ។ លោកបាននិយាយថា «បាល់ទាត់ ជាកីឡាមួយប្រភេទដែលកំពុងមានការរីកចម្រើនខ្លាំងនៅក្នុងប្រទេសកម្ពុជា និង ត្រូវបានជ្រើសរើសជាប្រភេទកីឡាម្យ៉ាងសម្រាប់បង្រៀនក្មេងៗនូវបំនិនជីវិតសំខាន់ៗជាច្រើន ។
យើងមានបំណងលើកទឹកចិត្តគ្រប់ការអភិវឌ្ឍន៍ទាំងអស់នៅក្នុង វិស័យនេះ ហើយក៏ចង់ឃើញកីឡាករកម្ពុជាត្រូវបានផ្តល់ឱកាសក្នុងការអភិវឌ្ឍជំនាញរបស់ពួកគេក្រោមការបង្ហាត់បង្រៀនកម្រិតខ្ពស់បំផុតបែបនេះផងដែរ ។ យើងសង្ឃឹមថាតាមរយៈការចូលរួមគាំទ្រអត្តពលិកវ័យក្មេងទាំងនេះ ដោយសារតែជំនាញ និង អត្តចរិករបស់ពួកគេបានផងនោះ នឹងធ្វើឲ្យពួកគេទទួលបានភាពរីកចម្រើន និង ជោគជ័យជាបន្តទៀត នេះក៏ដោយសារការគាំទ្ររបស់ ម៉ៃឡូ ផងដែរ សូមអរគុណ ម៉ៃឡូ» ។
កម្មវិធីហ្វឹកហាត់នេះ អាចកើតមានឡើងក៏ដោយសារភាពជាដៃគូរវាង ម៉ៃឡូ នៃក្រុមហ៊ុន Nestlé និង FC Barcelona ដែលបានបង្កើតឡើងដើម្បីជំរុញ និង លើកទឹកចិត្តកុមារនៅទូទាំងពិភពលោកទាំងអស់ឱ្យចូលរួមលេងកីឡាឲ្យបានច្រើន និង ដើម្បីជួយលើកតម្កើង និង ឱ្យតម្លៃដល់ក្លឹប FC Barcelona ចំពោះការខិតខំប្រឹងប្រែង ការគោរព ការធ្វើការងារជាក្រុម ការចេះបន្ទាបខ្លួន និង មហិច្ឆិតា ដែលផ្តល់ឱ្យពួកគេនូវការចាប់ផ្តើមប្រឈមទៅនឹងបញ្ហា ហើយរៀនពីរបៀបដោះស្រាយបញ្ហាទាំងអស់នោះនៅក្នុងជីវិតរបស់ពួកគេ ។
កម្មវិធីនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៧ ដើម្បីផ្តល់ឱកាស និង បណ្តុះបណ្តាលដល់កុមាររាប់ពាន់នាក់ដែលមកពីបណ្តាប្រទេសនាៗនៅទូទាំងពិភពលោក ដែលត្រូវបានបង្កើតយ៉ាងសម្រិតសម្រាំងបំផុតដោយ ម៉ៃឡូ ដើម្បីជួយសម្រួចនូវរបៀបនៃការលេងកីឡាសម្រាប់កុមារភាព ដែលវាជំរុញកុមារឱ្យកាន់តែមានភាពរឹងមាំផ្នែករាងកាយ និង មានភាពរហ័សរហួនតាមរយៈការផ្តល់ឱ្យពួកគេនូវអត្ថប្រយោជន៍ជាច្រើនពីឱកាសដ៏ពិសេសនេះ ដើម្បីរីករាយទទួលយកការហ្វឹកហ្វឺនកម្រិតពិភពលោកដ៏ស្រួចស្រាល់មួយនេះ ។
លោក Mang Kunno នាយកគ្រប់គ្រងការអភិវឌ្ឍអាជីវកម្មរបស់ក្រុមហ៊ុន Nestlé ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា «ម៉ៃឡូ បាននឹងកំពុងគាំទ្រចំពោះសុខភាព និង ជាអាហារូបត្ថម្ភរបស់កុមារនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ ហើយតាមរយៈភាពជាដៃគូជាមួយក្លឹប FC Barcelona នេះ គឺជាផ្នែកមួយដ៏សំខាន់នៃគោលដៅនេះ ។ ការជំរុញ ការលើកទឹកចិត្ត និង ការគាំទ្រកុមារកម្ពុជាឱ្យទទួលបានភាពរីកចម្រើនតាមរយៈវិស័យកីឡា បានឆ្លុះបញ្ចាំងពីគោលបំណងរបស់ក្រុមហ៊ុន Nestlé ក្នុងការជួយប្រជាជនឱ្យមានជីវភាពរស់នៅកាន់តែប្រសើរឡើង តាមរយៈការផ្តល់ជូននូវអាហារូបត្ថម្ភកាន់តែប្រសើរ សុខភាពកាន់តែល្អ និងសេចក្តីសុខសាន្ត» ។
កីឡាករវ័យក្មេងទាំងពីររូបនេះ ដែលមានអាយុ ១០ ឆ្នាំ ត្រូវបានជ្រើសរើសចេញពីក្នុងចំណោមក្មេងៗដែលមានទេពកោសល្យទាត់បាល់ល្អបំផុតក្នុងប្រទេសកម្ពុជា ។ មានការសង្ឃឹមទុកថា វគ្គបណ្ដុះបណ្ដាលនេះនឹងជួយពួកគេក្នុងការអភិវឌ្ឍជំនាញឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ហើយពួកគេអាចចែករំលែកនូវចំណេះដឹង ជំនាញដែលទទួលបាននេះទៅដល់មិត្តភក្តិ និង មិត្តរួមក្រុមក្រោយពេលដែលពួកគេត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ។
សម្រាប់កម្មវិធីបោះជំរំ MILO Camp នេះ ពួកគេនឹងចូលរួមជាមួយក្រុមកីឡាករវ័យក្មេងចំនួន ៥២ នាក់ ទៀត ដែលសុទ្ធសឹងតែជាកីឡាករឆ្នើមៗ ដែលត្រូវបានចម្រាញ់មកពីការប្រកួត MILO Futsal 2018 ក្នុងឆ្នាំនេះ ។ ក្នុងកម្មវិធី «ស្ថិតលើផ្លូវឆ្ពោះទៅកាន់ក្លឹប Barcelona»ឬ The Road to Barcelona កីឡាករចំនួន ៨នាក់ក្នុងចំណោមកីឡាករ ៥២ នាក់ក្នុងជំរំ MILO Camp ដែលមានអាយុចន្លោះពី ៧-១២ ឆ្នាំ នឹងត្រូវបានជ្រើសរើស ដើម្បីមានឱកាសធ្វើដំណើរទៅកាន់ Barcelona នាខែតុលា ខាងមុខនេះ សម្រាប់វគ្គហ្វឹកហាត់ដែលធ្វើឡើងដោយគ្រូបង្វឹកលំដាប់កំពូលៗរបស់ក្លឹបមួយនេះ ។
មានប្រសាសន៍នៅក្នុងពិធីសម្ពោធ MILO Futsal 2018 Road to Barcelona tournament កាលពីដើមឆ្នាំនេះ លោក Xavier Closas ដែលជាប្រធានគ្រូបង្វឹកក្លិបបាល់ទាត់ Barcelona បានបញ្ជាក់ឲ្យដឹងថា «នៅក្លឹបបាល់ទាត់ Barcelona យើងជឿថា កុមារនឹងអាចទទួលបានអត្ថប្រយោជន៍ជាច្រើនតាមរយៈការរៀនសូត្រពីតម្លៃនៃកីឡា រួមមាន៖ កិច្ចខិតខំប្រឹងប្រែង ការគោរពខ្លួនឯង ការគោរពដល់ដៃគូប្រកួតប្រជែង និងការគោរពវិន័យការងារ ឬការប្រកួត ការចេះធ្វើការងារជាក្រុម ការចេះបន្ទាបខ្លួន និងការជឿជាក់ក្នុងការសម្រេចឲ្យបានបាននូវមហិច្ឆតារបស់ពួកគេ ។
យើងពិតជាសប្បាយរីករាយណាស់ក្នុងការនាំយកគ្រូបង្វឹកដែលមានជំនាញវិជ្ជាជីវៈពីក្លឹប FC Barcelona ដើម្បីផ្តល់នូវបទពិសោធបង្វឹកថ្នាក់ពិភពលោកនៅជំរំ ម៉ៃឡូសម្រាប់កីឡាករវ័យក្មេងទាំង ៥២ នាក់ ហើយបន្ទាប់ទៀតយើងក៏សូមស្វាគមន៍កីឡាករវ័យក្មេងចំនួន ៨នាក់ ដែលនឹងត្រូវជ្រើសរើស ដើម្បីបន្តអភិវឌ្ឍជំនាញបាល់ទាត់របស់ពួកគេរយៈពេល២ថ្ងៃទៀតនៅ Barca Academy រួមជាមួយយុវជនដែលត្រូវបានជ្រើសរើសពីគម្រោង ម៉ៃឡូ នៅតាមបណ្តាប្រទេសដទៃទៀត ។ យើងមានទំនុកចិត្តថា នេះនឹងក្លាយជាពេលវេលាដ៏ល្អបំផុតមួយនៅក្នុងជីវិតរបស់ពួកគេ ហើយនឹងជំរុញពួកគេឱ្យមានការរីកចម្រើនបន្ថែមទៀតជាមួយវិស័យកីឡា» ។
ក្រុមអត្តពលិក និង តំណាងក្រសួង បានចាកចេញពីប្រទេសកម្ពុជានៅថ្ងៃទី ២៩ ខែសីហា ដើម្បីទៅចូលរួមកម្មវិធីបើកជាផ្លូវការនៅខេត្ត Chonburi ចាប់ផ្តើមពីថ្ងៃទី ៣០ ខែសីហា តទៅ ។ ការហ្វឹកហាត់ផ្លូវការនឹងចាប់ផ្តើមនៅថ្ងៃទី ៣១ ខែសីហា ដោយមានគ្រូបង្វឹកមកពីប្រទេសថៃ រួមជាមួយនឹងគ្រូបង្វឹកនាំមុខគេមកពីក្លឹប FC Barcelona ៕
អំពីក្រុមហ៊ុន
ម៉ៃឡូ ៖ ម៉ៃឡូ ជាភេសជ្ជៈដែលមានរសជាតិសូកូឡានាំមុខគេនៅលើពិភពលោក ដែលអាចឆុងពិសាបានជាមួយទឹកដោះគោត្រជាក់ ឬក្តៅ ឬទឹកត្រជាក់ ឬទឹកក្តៅ ។ ត្រូវបានបង្កើតឡើងនៅប្រទេសអូស្ត្រាលីក្នុងដើមទសវត្សរ៍ឆ្នាំ១៩៣០ ម៉ៃឡូ ផ្តល់នូវវីតាមីន និង សារធាតុរ៉ែសំខាន់ៗជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការ អាហារូបត្ថម្ភ និង ថាមពលដល់រាងកាយ និង ប្រាជ្ញាស្មារតីរបស់កុមារ ។ ម៉ៃឡូ តែងតែយកចិត្តទុកដាក់បំផុតចំពោះការអភិវឌ្ឍរបស់កុមារ ហើយត្រូវបានស្គាល់ជាយូរណាស់មកហើយថា ជាភេសជ្ជៈផ្តល់ថាមពលដែលមានទំនាក់ទំនងជាមួយនឹងវិស័យកីឡា និង សុខភាពល្អ ។
ជារៀងរាល់ឆ្នាំមានកុមារជាង ២២ លាននាក់ បានចូលរួមក្នុងកម្មវិធី ម៉ៃឡូ ដើម្បីលើកកម្ពស់វិស័យកីឡានៅតាមថ្នាក់មូលដ្ឋាន រួមទាំងកិច្ចសហការជាមួយក្លឹប FC Barcelona ដែលបានផ្តល់ការហ្វឹកហាត់លំដាប់ពិភពលោកដល់កុមាររាប់ពាន់នាក់នៅក្នុងប្រទេសនាៗទូទាំងពិភពលោក និង កម្មវិធី MILO in2CRICKET ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ហើយត្រូវបានគេទទួលស្គាល់ថាជាកម្មវិធីអភិវ ឌ្ឍន៍កីឡាគ្រីឃីតដំបូងគេរបស់អូស្ត្រាលី ដោយផ្តល់ជូនកុមារអាយុពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ នូវឱកាសដើម្បីរៀនជំនាញកីឡា cricket បង្កើតមិត្តភក្តិថ្មីៗ អភិវឌ្ឍជំនាញធ្វើការងារជាក្រុម និង មានភាពសប្បាយរីករាយជាមួយគ្នា ។
NESTLÉ ៖ Nestlé ជាក្រុមហ៊ុនអាហារ និង ភេសជ្ជៈធំបំផុតក្នុងពិភពលោក ។ ក្រុមហ៊ុននេះមានវត្តមាននៅក្នុងប្រទេសចំនួន ១៩១ នៅទូទាំងពិភពលោក ហើយមានបុគ្គលិកចំនួន ៣២៨,០០០ នាក់ បានប្តេជ្ញាចិត្តចំពោះគោលបំណងរបស់ Nestlé ក្នុងការបង្កើនគុណភាពជីវិត និង ចូលរួមចំណែកដល់អនាគតដែលពោរពេញទៅដោយសុខភាពល្អប្រសើរ ។ Nestlé ផ្តល់នូវផលិតផល និង សេវាកម្មដ៏ធំទូលា យសម្រាប់មនុស្ស និង សត្វចិញ្ចឹមរបស់ពួកគេពេញមួយជីវិត ។
ស្លាកយីហោជាង ២,០០០ របស់ក្រុមហ៊ុននេះ មានតាំងពីស្លាកយីហោសកលដូចជា NESCAFÉ ឬ NESPRESSO ក៏ដូចជា ទឹកដោះ គោឆៅណេសត្លេសពញាខ្លាឃ្មុំ BEAR BRAND ឬ MINERÉ ជាដើម ។ ប្រតិបត្តិការរបស់ក្រុមហ៊ុនត្រូវបានជំរុញឡើងតាមរយៈយុទ្ធសាស្ត្រសម្រាប់អាហាររូបត្ថម្ភ សុខភាព និង សេចក្តីសុខសាន្ត ។ ក្រុមហ៊ុន Nestlé មានមូលដ្ឋាននៅទីក្រុង Vevey ប្រទេសស្វ៊ីស ត្រូវបានបង្កើតឡើងតាំងពីជាង ១៥០ ឆ្នាំមុនមកម្ល៉េះ ។
ក្លឹបបាល់ទាត់ BARCELONA ៖ Futbol Club Barcelona ដែលត្រូវបានគេស្គាល់ផងដែរថា ក្លឹប Barcelonaនិង Barca គឺជាក្លឹបបាល់ទាត់អាជីពមួយដែលមានមូលដ្ឋាននៅ Barcelona Catalonia ប្រទេសអេស្ប៉ាញ ។ ក្លឹបនេះ ជាក្លឹបមួយដែលទទួលបានជោគជ័យ មានប្រជាប្រិយភាពខ្លាំងបំផុត និង មានទ្រព្យសម្បត្តិច្រើនជាងគេក្នុងពិភពលោក និង បច្ចុប្បន្នជាម្ចាស់ជើងឯកលីគ Spanish La Liga league champion និង ឈរនៅលំដាប់ទី ៤ នៅក្នុងក្របខ័ណ្ឌ UEFA Champions League ៕