បទពិសោធនៃព្រឹត្តិការណ៍ k’dance និង EDM Party ថ្មីប្លែកដែលមិនធ្លាប់មានពីមុន នាំមកជូនដោយ realme
ពិតជាកក្រើកមែន នៅក្នុងព្រឹត្តិការណ៍ k’dance និង EDM Party បទពិសោធនៃថ្មីប្លែកដែលមិនធ្លាប់មានពីមុន ដែលនាំមកជូនដោយ realme កាលពីថ្ងៃទី ២៤ កក្កដា កន្លងទៅ នៅឯ CKCC។ ការចូលរួមពីយុវវ័យជាច្រើនក្នុងការបញ្ចេញសមត្ថភាព ក្នុងការប្រកួតរាំ និង ការបង្ហាញម៉ូដ ក្នុងកម្មវិធីនេះផងដែរ ក៏មានតារាកិត្តិយសចូលរួមដូចជា Mina ដែលបានសម្តែងក្បាច់រាំយ៉ាងរស់រវើក និង ក្បាច់រាំច្នៃប្រឌិតថ្មីៗពីបេក្ខជនដែលចូលរួម ពិតជាអស្ចារ្យមិនសរសើរមិនបាន អមជាមួយការហ៊ោកញ្ជ្រៀវតែម្តង (មានវីដេអូនខាងក្រោម) ។ ពួកគាត់ទទួលបានឱកាសដ៏វិសេសវិសាលនេះ ជាមួយការដាក់លក់ជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី realme C30 ដែលជាស៊េរីស្មាតហ្វូនលំដាប់ថវិកាដ៏ពេញនិយមជាងគេរបស់ realme តម្លៃតត្រឹមតែ ១១៩ ដុល្លារ ហើយលោកអ្នកអាចរកជាវបាន តាមបណ្តាហាងទូរសព្ទដៃទូទាំងប្រទេស ចាប់ពីថ្ងៃនេះតទៅ។
Realme គឺជាប្រេនមិនត្រឹមតែជាបច្ចេកវិទ្យា តែជាប្រេនដែលទាន់សម័យវ័យក្មេង ហើយចូលចិត្តក្នុងការអភិវឌ្ឍផ្នត់គំនិតវ័យក្មេង ជាមួយយុវវ័យ ធ្វើឲ្យសុបិនរបស់ពួកគេកាន់តែធំ។ ដូចនេះហើយ realme ក្លាយជាម៉ាកយីហោដែលយុវវ័យពេញចិត្តជាមួយនឹងវប្បធម៌សម័យថ្មីពេញនិយម និង ស្មារតីដូចគ្នា ហ៊ានឆ្ពោះទៅមុខ សាកល្បកអ្វីដែលថ្មី និង ដេញតាមក្តីស្រមៃរបស់ខ្លួន វាជា DNA របស់ realme ” Young, Stylish, Real, Outstanding” ។
ចំណុចពិសេសដែលត្រូវដឹងអំពីស្មាតហ្វូនលំដាប់ថវិកាដ៏ពេញនិយមនេះ realme C30
realme C30 មានការរចនាបន្ទាត់ខ្សែឆ្នូតទាន់សម័យ ឬ អាចមើលទៅដូចជាវ៉ាលិស គែមសងខាងជ្រុងស្មើ ពិតជាប្លែកភ្នែកម៉្យាងដែរ ហើយបំផុសឡើងកាមេរ៉ា ១ គ្រាប់យ៉ាងធំ។ ចំណែកឯពណ៌របស់ realme C30 គឺកាន់តែស្រស់ស្អារ ដែលមាន ៣ ជម្រើសពណ៌គឺ ខ្មៅ, ខៀវ និង បៃតង។
បើនិយាយពីថាមពលថ្មវិញ realme C30 បំពាក់ថាមពលថ្មធំ 5000mAh ដែលអាចកាន់ថ្មបានយូរ។ ទោះបីជានៅសល់ថ្មត្រឹមតែ 5% តែអ្នក លេងឆាតបាន ១.៥ ម៉ោង ស្តាប់ចម្រៀង ៤.៥ ម៉ោង និយាយទូរសព្ទបាន ២.៣ ម៉ោង និង អាច Standby បាន ៤៥.៣ មោ៉ង ដោយប្រើមុខងារ Ultra Saving Mode។ លើសពីនេះ realme C30 មានអេក្រង់ធំ 6.5 អ៊ីញ កម្រិតបង្ហាញ HD+ ធំលាតសន្ធឹងរហូតដល់ 88.7% ដែល ផ្តល់នូវបទពិសោធដ៏ច្បាស់ត្រជាក់ភ្នែក ។ realme C30 បំពាក់កាមេរ៉ា 8MP ដែលអាចចាប់យករូបភាពច្បាស់ HDR Mode និង មានកាមេរ៉ាមុខ 5MP IA ជំនួយសម្រស់។
realme C30 បំពាក់ដោយបន្ទះឈីបដ៏ខ្លាំង Unisoc T612 ដែលទទួលបានពិន្ទុ 176,932 នៅលើ AnTuTu benchmarks ដែលបន្ទះឈីបនេះជាប្រភេទ Octa-core ផ្តល់នូវបទពិសោធលេងហ្គេមរលូន (MLBB & Free Fire)។ លើសពីនេះទៅទៀត realme C30 មានអង្គផ្ទុក 2GB + 32GB ដែលជាប្រភេទអង្គផ្ទុកទិន្ន័យប្រភេទ UFS 2.2 ដែលមានដំណើរការផ្ទេរ និង ទទួលទិន្ន័យលឿនដូចស្មាតហ្វូនលំដាប់បង្គួរដែរ។ វាជាស្មាតហ្វូនលំដាប់ថវិកា បំពាក់អង្គផ្ទុកទិន្ន័យប្រភេទ UFS 2.2 ដំបូងគេ និង ផ្តល់បទពិសោធកាន់តែរលូនជាងស្មាតហ្វូនជំនាន់មុន។ អង្គផ្ទុកទិន្ន័យប្រភេទ UFS 2.2 ផងដែរគឺ លឿនជាង 300% ធៀបនឹងគូប្រជែងសម្រាប់ការទាញយក និង ធ្វើឱ្យកម្មវិធីដំណើរការ បើធៀបនឹងស្មាតហ្វូនដែលស្ថិតក្នុងកម្រិតតម្លៃដូចគ្នា។ realme C30 ដំណើរការដោយ realme UI Go Edition នៅលើ Android 11 ដែលមានភាពរលូន។
realme តែងតែនាំយកនូវអ្វីដែលថ្មីជានិច្ច។ ស្មារតីនេះក៏ជាអ្វីដែល realme តែងតែអនុវត្ត “Dare to Leap” ។ realme មិនត្រឹមតែភ្ជាប់ជាមួយយុវជននោះទេ ប៉ុន្តែ realme នឹងនៅតែពង្រីកទីផ្សាររបស់ខ្លួនបន្ថែមទៀត៕