ត្រឡប់ទៅមើលការវិវត្តនៃការរចនាទូរទស្សន៍ ទើបដឹងថាអស្ចារ្យយ៉ាងណា !
បច្ចុប្បន្ន ទូរទស្សន៍ភាគច្រើនត្រូវបានរចនាឡើងដើម្បីកាត់បន្ថយទំហំទីតាំងទុកដាក់វា ។ បើមើលពីខាងក្រៅ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ។ ការរចនាទូរទស្សន៍ហាក់ដូចជា មានការផ្លាស់ប្តូរតិចតួច ប៉ុន្តែបើសិក្សាឲ្យបានច្បាស់វាមានការប្រែប្រួលយ៉ាងខ្លាំងច្រើន ដើម្បីស្របតាមជីវភាពរបស់នៅទាន់សម័យរបស់អ្នកប្រើប្រាស់ ។ ខាងក្រោមនេះ គឺជាដំណើរវិវត្តនៃការរចនាប្រកបដោយភាពច្នៃប្រឌិត ហើយនឹងនៅតែបន្តអភិវឌ្ឍឥតឈប់ឈរ ។
រូបរាងទូរទស្សន៍បង្កើតដំបូងបំផុត
ទូរទស្សន៍ដំបូងគេមានរូបរាងធំតែអេក្រង់តូច ។ វាគឺជារបកគំហើញនៃបច្ចេកវិទ្យាផ្សព្វផ្សាយ ដំបូងដែលគ្មានភាពឡូយឆាយអ្វីទាំងអស់ ដែលត្រូវបានបង្កើតឡើងនៅខ្ទង់ឆ្នាំ ១៩៣០ ។ ខ្ទង់ឆ្នាំ ១៩៥០ នៅតាមគេហដ្ឋានជាងពាក់កណ្តាលនៅអាមេរិក សុទ្ធតែមានបំពាក់នូវទូរទស្សន៍ នៅកណ្តាលបន្ទប់ទទួលភ្ញៀវ ពេលនោះទំហំអេក្រង់ទូរទស្សន៍ក៏ត្រូវបានពង្រីកឲ្យធំជាងមុន តែវាត្រឹមជាទូរទស្សន៍សខ្មៅប៉ុណ្ណោះ ។ រហូតដល់ខ្ទង់ឆ្នាំ ១៩៧០ ទើបទូរទស្សន៍ពណ៌ត្រូវបានពេញនិយមប្រើប្រាស់ ។ ចាប់ពីពេលនោះ ទូរទស្សន៍ក៏មានការបង្កើតនូវបច្ចេកវិទ្យាថ្មីៗ រហូតដល់ការអភិវឌ្ឍផ្នែករចនារូបរាងឲ្យអេក្រង់ធំ គុណភាពរូបភាពកាន់តែច្បាស់ និង មានរាងកាន់តែស្លីមជាដើម ។
រូបរាងទូរទស្សន៍សម្រាប់ទសវត្សទី ២១
អ្នករចនាទូរទស្សន៍ល្បីៗ ដូចជានៅក្រុមហ៊ុនសាមសុង សុទ្ធតែមានក្រុមការងារពហុជំនាញ ដែលស្រាវជ្រាវវិភាគអំពីការរចនា និង គំនិតច្នៃប្រឌិតថ្មី ។ ពួកគេស្រាវជ្រាវដោយផ្អែកលើការរចនាផ្ទៃខាងក្នុង ចំណូលចិត្ត និង ទម្លាប់នៃការទស្សនា ព្រមទាំងការសង្កេតអំពីការផ្លាស់ប្តូរនៃទម្លាប់ទាំងនោះ ។
លោក Lee Kyu Bok ដែលកំពុងបម្រើការនៅក្រុមហ៊ុនសាមសុងប្រទេសកូរ៉េ បានមាន ប្រសាសន៍ថា «ដើម្បីអភិវឌ្ឍចេញជាទូរទស្សន៍ QLED TV យើងបានសិក្សាពីការរចនា គេហដ្ឋាន និង បរិស្ថានរបស់អ្នកប្រើប្រាស់ក្នុងតំបន់ផ្សេងៗគ្នា ។ យើងបានធ្វើការសិក្សាជាមួយក្រុមហ៊ុនសាមសុងនៃប្រទេសដទៃ ដើម្បីបង្កើតបានជាការវិភាគដ៏លម្អិត» ។
ការរចនាទូរទស្សន៍សម្រាប់ថ្ងៃអនាគត
ក្រុមការងារបានបង្កើតនូវទូរទស្សន៍ QLED TV ដែលមានការរចនាស្អាតបែបសាមញ្ញ ជាមួយបច្ចេកវិទ្យាទំនើបឈានមុខគេ ព្រមទាំងផ្តល់នូវភាពបន់បែនសម្រាប់ការរចនា ។ ក្រុមការងារបានរកឃើញវិធីច្រើនយ៉ាងក្នុងការរចនាប្រភេទទូរទស្សន៍ QLED TV ដោយភ្ជាប់វាជាមួយបរិស្ថាន ហើយលាក់បំបាំងផ្នែកមុខងាររបស់វា ។
លោក Lee បានថ្លែងថា «ដំបូងយើងបានជ្រើសរើសវត្ថុធាតុដើមដែលស៊ីគ្នាជាមួយពណ៌ឈើ និង ពណ៌ស ដែលជាពណ៌ពេញនិយមបំផុតសម្រាប់ការរចនាផ្ទៃខាងក្នុង។ យើងក៏បានរចនា អេក្រង់រាបស្មើរហូតដល់គែម ហើយជើងទម្រទូរទស្សន៍ក៏ត្រូវបានបង្កប់ក្នុងទូរទស្សន៍ ដូច្នេះ វាមើលទៅហាក់ដូចជាគំនូរនៅលើជញ្ជាំងអ៊ីចឹង» ។
ប្រភេទទូរទស្សន៍ QLED TV មានម៉ូដែល Q7, Q8 និង Q9 ។ ចំណែកការរចនាឈុតទូរទស្សន៍ ជំនាន់ថ្មីនេះ មាន 24 ម៉ូដ សម្រាប់ទំហំ និង ជើងទម្រផ្សេងៗគ្នា ។ ទូរទស្សន៍ប្រភេទនេះ មានប្រអប់ One Connect Box ជាមួយនឹងខ្សែថ្លាទំហំ 1.8 មីលីម៉ែត្រ និងប្រវែង ១៦ ហ្វីត ដូច្នេះ មានន័យថា អ្នកមិនចាំបាច់ភ្ជាប់ខ្សែរញ៉េរញ៉ៃនៅខាងក្រោមទូរទស្សន៍ទេ ព្រោះអ្នកអាចភ្ជាប់ ឧបករណ៌ផ្សេងៗតាមរយៈ One Connect Box ៕