«សាប៊ូទឹកវីសូពិសេស ទឹកអប់សាគូរ៉ា» កំពុងទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជនជាច្រើន ក្នុងកម្មវិធីតាំងលក់តាមស្តង់ក្នុងទីផ្សារធំៗនៅរាជធានីភ្នំពេញ
ដើម្បីជួយឲ្យអតិថិជនស្គាល់កាន់តែច្បាស់ពីផលិតសាប៊ូទឹកវីសូពិសេស ជាពិសេសគឺការនាំមកជូននៅផលិតផលដ៏ថ្មីមួយ ដែលមានឈ្មោះថា «វីសូពិសេស ទឹកអប់សាគូរ៉ា» ក្រុមហ៊ុន យូនីលឹវើ កម្ពុជាដែលជាក្រុមហ៊ុននាំចូលផលិតផលសាប៊ូវិសូពិសេសផ្ដាច់មុខក្នុងប្រទេសកម្ពុជា បាន និង កំពុងរៀបចំកម្មវិធីបង្ហាញផលិតផលរបស់ខ្លួន ដោយដាក់តាំងបង្ហាញ និង ដាក់លក់តាមស្ដង់នៅតំបន់ក្បែរផ្សារ កន្លែងលក់ទំនិញបោះដុំ និង រាយ នៅតាមតំបន់ប្រជុំជននានាជាពិសេសផ្សារទំនើបធំៗ ដូចជាផ្សារទំនើបម៉ាក្រូ ផ្សារទំនើបអ៑ីអន ១ ផ្សារទំនើបអ៊ីអន ២ ផ្សារទំនើបឡាក់គី សរុបជាង ២០០ ទីតាំងក្នុងរាជធានីភ្នំពេញ។ ហើយឥឡូវនេះ យើងក៏មានការបើកបង្ហាញផលិតផល នៅផ្សារទំនើបម៉ាក្រូ ៣ ចាប់ពីថ្ងៃទី ២៥ ខែវិច្ឆិកា រហូតដល់ ថ្ងៃទី ១៤ ខែធ្នូ។
ក្រុមការងារផលិតផលសាប៊ូទឹកវីសូពិសេស ក៏បាននឹងផ្ដល់ជូននូវប្រូម៉ូសិនពិសេសៗជាច្រើន ជូនដល់អតិថិជនដែលទៅទស្សនា សាកល្បងប្រើប្រាស់ និង ជាវផលិតផលសាប៊ូវីសូទឹកពិសេស។ លោកអ្នកក៏អាចសាកល្បងតេស្ដនូវក្លិនទឹកអប់ផ្កាសាគូរ៉ា ដែលត្រូវបានប្រើប្រាស់នៅក្នុងផលិតផលសាប៊ូទឹកវីសូពិសេសផងដែរ។ តាំងពីការចាប់ផ្ដើមដាក់ស្ដង់ យើងឃើញថាមានការចាប់អារម្មណ៍ជាច្រើនពីសំណាក់អតិថិជនចំពោះផលិតផលដ៏ថ្មីសន្លាងនេះ។
គួរបញ្ជាក់ផងដែរថា សាប៊ូទឹកវីសូពិសេស ជាសាប៊ូបោកសម្លៀកបំពាក់ប្រភេទទឹក ដែលជាផលិតមកពីប្រទេសថៃ មានតួនាទីសម្អាតសម្លៀកបំពាក់របស់អ្នកឲ្យសស្អាតភ្លឺចែងចាំងដូចថ្មី ឆាប់រលាយក្នុងទឹក គ្មានកំណកសាប៊ូ មានក្លិនក្រអូបជាប់ កម្ចាត់ស្នាមប្រឡាក់បានល្អ ហើយអាចប្រើបានទាំងដៃ និង ម៉ាស៊ីន ដោយគ្រាន់តែប្រើតែ ៣៥ ទៅ ៤៥ មីលីលីត្រ អាចបោកបានសម្លៀកបំពាក់ចំនួន ១៥ ទៅ ២០ ដែលអាចសម្រួលការងារបោកគក់បានយ៉ាងល្អ និង រក្សាសម្លៀកបំពាក់ជាទីស្រឡាញ់របស់អ្នកឲ្យកាន់តែសស្អាតភ្លឺដូចថ្មី ដែលជាជម្រើសដ៏ល្អបំផុតសម្រាប់ស្រ្ដីមេផ្ទះ។ បច្ចុប្បន្ននេះសាប៊ូទឹកវីសូពិសេស មានក្លិន ២ មុខដូចជា៖
– SAKURA PERFUME ក្លិនក្រអូបផ្កាសាគូរ៉ានៃប្រទេសជប៉ុន។
– រីឯមួយទៀតគឺ PARIS PERFUME ក្លិនទឹកអប់ប្រទេសបាំរាំង ក្លិនទឹកអប់ក្រអូបជាប់បានយូរ។
សាប៊ូវីសូពិសេសបានបម្រើប្រជាជនកម្ពុជាអស់យៈពេលច្រើនជាង ២០ ឆ្នាំមកហើយ ដោយបានផ្ដល់នូវផលិតផលដែលមានគុណភាពខ្ពស់ក្នុងការបោកសម្អាតសម្លៀកបំពាក់ឲ្យបានសស្អាត និង មានក្លិនក្រអូបជាប់បានយូរ ហើយផ្ដល់ទំនុកចិត្ត និង ភាពជឿជាក់លើអ្នកប្រើប្រាស់កន្លងមក។ ដូច្នេះហើយ សូមកុំភ្លេចមកទស្សនា សាកល្បង និង ជាវផលិតផលពីស្ដង់ ដើម្បីទទួលបានរង្វាន់ពីក្រុមការងារផលិផលវីសូពិសេសនៅតាមផ្សារធំៗ និង ផ្សារទំនើបដែលបានរៀបរាប់ខាងលើ។
ដើម្បីថែរក្សាសម្លៀកបំពាក់ឱ្យកាន់តែក្រអូបជាប់បានយូរ សូមណែនាំឲ្យប្រើបន្ថែមនូវទឹកក្រអូប Comfort ដើម្បីជួយឲ្យសម្លៀកបំពាក់មានក្លិនក្រអូបជាប់បានកាន់តែយូរទោះជាបត់ទុកក្នុងទូរយូរក៏ដោយ ថែរក្សាសាច់ក្រណាត់ទន់ជាងមុន និង រក្សាសាច់ក្រណាត់មិនឱ្យឆាប់ខូច។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ ផេកផ្លូវការរបស់វីសូពិសេស Viso Pises Cambodia៕