នៅក្នុងភោជនីយដ្ឋាន EL TAPAS ៖ ជួបជាមួយមេចុងភៅនៅ សណ្ឋាគារ Hȏtel KVL ដែលជាភោជនីយដ្ឋានថ្មីនៅប្រទេសកម្ពុជា
«ខ្ញុំចង់បង្កើតភោជនីយដ្ឋានដែលល្អជាងគេនៅក្នុងទីក្រុង ហើយប្រសិនជាអាចនោះគឺល្អជាងគេនៅក្នុងប្រទេសកម្ពុជា និង ជាប់នៅក្នុងបញ្ជីភោជនីយដ្ឋានដែលល្អជាងគេទាំង 50 នៅតំបន់អាស៊ី ក្នុងរយៈពេលមួយទៅពីរឆ្នាំ»។
អ្វីដែលបានលើកឡើងនេះគឺជាគោលដៅធំបំផុតរបស់លោក Mario Yufera ដែលជាមេចុងភៅនៅភោជនីយដ្ឋាន El Tapas ដែលជាភោជនីយដ្ឋានប្រចាំសណ្ឋាគារ Hôtel KVL ដែលជាការវិនិយោគថ្មីទៅលើផ្នែកបដិសណ្ឋារកិច្ចរបស់ Vattanac Group។
ភោជនីយដ្ឋាន El Tapas មានការតុបតែងយ៉ាងរស់រវើកដោយប្រើឥដ្ឋការ៉ូអេស្ប៉ាញ និង ក្រូម៉េផ្នែកខាងក្រៅយ៉ាងរលើបរលោង ហើយអាចទទួលភ្ញៀវបានរហូតទៅដល់ ៧៦ នាក់ ដោយជួរខាងមុខមានចំនួន ១២ កៅអី នៅក្នុងផ្ទះបាយដែលស្ថិតនៅផ្នែកខាងក្រៅ ព្រមទាំងបំពាក់ដោយចង្រ្កានអាំងសាច់ Josper។ ភោជនីយដ្ឋាននេះត្រូវបានរចនាឡើងប្រកបដោយភាពទាក់ទាញ ទំនើប និង ផ្ដល់នូវបរិយាកាសសប្បាយរីករាយ គួបផ្សំនឹងមុខម្ហូបយ៉ាងឆ្ងាញ់ពិសារផងដែរ។ មុខម្ហូបល្បីៗដូចជា paella គ្រឿងសមុទ្រដោយប្រើវិធីចម្អិនដែលមានប្រវត្តិជាយូរយាណាស់មកហើយ គឺ ម្ទេស padron ផ្សំជាមួយ ឈីសទឹកដោះពពែ ទឹកឃ្មុំ និង នំស្រួយផ្សំពីឈីស manchego ឬ សាច់មឹកស្រស់ ដោយទទួលទានជាមួយទឹកជ្រលក់ផ្សំពីក្រូច yuzu និង ទឹកខ្មេះ ផ្លែស្វាយ និង ជីអង្កាម។
ភោជនីយដ្ឋាន El Tapas ប្រើប្រាស់គ្រឿងផ្សំដែលមានប្រភពដើមមកពីប្រទេសអេស្ប៉ាញ ដូចជា សាច់ជ្រូក Iberico ប្រឡាក់ទុករយៈពេល ៤៨ ខែ ដែលចិញ្ចឹមដោយប្រើចំណីផ្លែ acorn។ មុខម្ហូបអមដោយស្រាពិសេសមកពីប្រទេសអេស្ប៉ាញ និង នៅជុំវិញពិភពលោក និង ស្រាក្រឡុករសជាតិបែបប្រទេសអេស្ប៉ាញ និង មានប្រវត្តិជាយូរណាស់មកហើយ។
កាលពីកុមារភាព មេចុងភៅ Mario រស់នៅក្នុងក្រុង Alicante ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសអេស្ប៉ាញ ដែលជាតំបន់មានភាពល្បីល្បាញផ្នែកដំណាំស្រូវ ត្រី និង គ្រឿងសមុទ្រ។ ទោះបីមុខម្ហូបនៅភោជនីយដ្ឋាន El Tapas ត្រូវបានចម្អិនដោយប្រើវិធីដែលគាត់បានចេះតាំងពីកុមារភាពក្ដី ប៉ុន្តែបច្ចេកទេសចម្អិន និង សោភ័ណភាពគឺយកលំនាំតាមសម័យទំនើប។ លោក Mario ចាប់ផ្ដើមអាជីពផ្នែកចម្អិនអាហារជាលើកដំបូងនៅទីក្រុងអាំស្ទ៊ែរដាំដែលពីដំបូងគាត់ត្រឹមតែជាអ្នកលាងចាននៅតាមភោជនីយដ្ឋានមួយចំនួនរហូតដល់ក្លាយជាអ្នកចម្អិនអាហារនៅសណ្ឋាគារ Conservatorium Hotel ហើយបន្ទាប់មកនៅភោជនីយដ្ឋាន Restaurant Breda ដែលជាប់ចំណាត់ថ្នាក់ជាសណ្ឋាគារ និង ភោជនីយដ្ឋានល្អជាងគេទាំង ២០ នៅក្នុងតំបន់អឺរ៉ុប។
គាត់បានរៀបរាប់ឱ្យដឹងថា «ចំពោះខ្ញុំ ប្រសិនបើលោកលោកស្រីអញ្ជើញមកទទួលទានអាហារនៅភោជនីយដ្ឋាន លោកលោកស្រីគួរតែទទួលបាននូវរសជាតិ និង បរិយាកាសដែលខុសប្លែកពីនៅផ្ទះខ្លួនឯង។ (នៅភោជនីយដ្ឋាន El Tapas) យើងប្រើប្រាស់បច្ចេកចម្អិនប្រើប្រាស់ពពុះដែលភាគច្រើនត្រូវបានចម្អិនដោយប្រើវិធី sous-vide។ យើងកំពុងប្រើបច្ចេកទេសចម្អិនថ្មីដូចជា ការចាក់ជាចាហ៊ួយ (spherification) និង ត្រងឱ្យថ្លា។ យើងបានកែច្នៃមុខម្ហូបបែបក្លាស៊ិកដូចជា croquetas រហូតអាចទៅដល់ចំណុចមួយខ្ញុំគិតថា មុខម្ហូបដែលចម្អិនដោយចុងភៅយើងមានរសជាតិពិសេសឆ្ងាញ់ជាងគេ និង មិនធ្លាប់មានពីមុនមក!»។
ភោជនីយដ្ឋាន El Tapas បើកបម្រើអតិថិជនជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៥ ល្ងាច ដល់ម៉ោង ១១ យប់ នៅសណ្ឋាគារ Hôtel KVL នៅតាមបណ្ដោយមហាវិថីព្រះស៊ីសុវត្ថិ។ មុខម្ហូបទាំងអស់មានបង្ហាញជូននៅលើវេបសាយត៍របស់សណ្ឋាគារ ហើយនឹងមានបង្ហាញមុខម្ហូបពិសេសដែលធ្វើពីគ្រឿងផ្សំតាមរដូវកាល ដោយប្រើបច្ចេកទេសបែបច្នៃប្រឌិត។ យើងខ្ញុំទទួលការកក់តាមប្រព័ន្ធអនឡាញ ឬតាមរយៈទូរសព្ទលេខ +855 (0) 88 893 66 62៕