ក្រុមហ៊ុនម៉ូតូ Royal Enfield Cambodia ជាទំនុកចិត្តនៃអ្នកប្រើប្រាស់ម៉ូតូធំយ៉ាងច្រើន
មិនថារយៈពេលយូរយ៉ាងណា Royal Enfield បានសរបញ្ជាក់ឱ្យឃើញពីវត្តមាន និង គោលជំហរយ៉ាងមុតមាំរបស់ខ្លួននៅក្នុងប្រវត្តិសាស្ត្រនៃម៉ូតូធំ។ ជាមួយនឹងម៉ូតូម៉ាកយីហោចំណាស់ជាងគេបំផុតនៅលើពិភពលោក Royal Enfield ត្រូវបានគេស្គាល់អស់រយៈពេល ១២១ ឆ្នាំមកហើយទាក់ទងនឹងគុណភាព ការរចនា និង តម្លៃសមរម្យ។
ដោយផ្តោតលើការនាំយកម៉ូតូដែលមានលក្ខណៈសាមញ្ញ ប៉ុន្តែគួរឱ្យចាប់អារម្មណ៍ និង ដំណើរការបានយ៉ាងល្អ Royal Enfield មានវត្តមាននៅក្នុងប្រទេសឥណ្ឌា និង ជាង ៦០ ប្រទេសជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ ជាមួយនឹងភាពជោគជ័យនៃការគាំទ្រពីសំណាក់អតិថិជន ដែលទទួលបានកាន់តែច្រើនជារៀងរាល់ថ្ងៃ បានធ្វើឱ្យក្រុមហ៊ុន Royal Enfield មានសន្ទុះនៃការលក់ចេញក៏ដូចជាបង្អួតមុខមាត់នៃម៉ូតូរបស់ខ្លួនជារឿយៗនៅលើដងផ្លូវ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះនោះ គឺការរង់ចាំស្តុកមកដល់របស់ម៉ូឌែលនីមួយៗនៃ Royal Enfield ព្រោះអតិថិជនភាគច្រើននៅតែមានការរង់ចាំដើម្បីជាម្ចាស់នៃម៉ាកយីហោមួយនេះ។ តួយ៉ាងដូចជាម៉ូឌែល Meteor 350 នេះចឹងសន្ទុះនៃការកក់ទិញរបស់វាមានមិនដែលដាច់នោះទេសម្រាប់ខែនីមួយៗ។
អ្វីដែលជាចំណុចចាប់អារម្មណ៍មួយទៀតនោះគឺអ្នកដែលជាម្ចាស់របស់ម៉ូតូ Royal Enfield និង មានភាពជាខ្លួនឯងខ្ពស់ជាមួយម៉ាកយីហោដ៏ល្បីល្បាញមួយនេះ។ អ្នកមិនមែនទិញតែផលិតផលនោះទេ ប៉ុន្តែអ្នកនឹងទទួលបាននូវបទពិសោធថ្មីៗជាច្រើនដែលក្រុមហ៊ុន Royal Enfield និង ផ្តល់ជូន។ រីករាយជាមួយដំនើរកម្សាន្តជាក្រុមប្រចាំខែនីមួយៗទៅតាមរមណីយដ្ឋាន ទីរួមខេត្តផ្សេងៗក៏ដូចជាការចូលរួមចំនែកនូវការងារសង្គម និង ការងារមនុស្សធម៌ផ្សេងៗសម្រាប់ដំនើរកម្សាន្តនីមួយៗ។ មួយវិញទៀតសម្រាប់ម៉ូតូ Royal Enfield អ្នកអាចរក្សាវាទុកសម្រាប់ក្រុមគ្រួសារ កូនចៅមិនថារយៈពេលប៉ុន្មានឆ្នាំនោះទេ ព្រោះរូបរាងម៉ូតូបែបក្លាសិកនេះនឹងនៅតែរក្សាបាននូររសនិយម និង ស្ទីលរបស់វាពិតៗ។
ក្រុមម៉ូតូធំបានក្លាយជាទីចាប់អារម្មណ៍ និង មានភាពល្បីរន្ធឺឥតឈប់ឈរនៅក្នុងប្រទេសកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ។ ពួកយើងបានឃើញវត្តមាននៃម៉ាកយីហ៊ោម៉ូតូធំជាច្រើននៅក្នុងប្រទេស ដូចជា Harley Davidson, BMW, Yamaha, Ducati, Kawasaki, GPX, KTM, Honda & Royal Enfield ដែលតែងតែបង្អួតភាពស្រស់សង្ហា និង ភាពស៊ីវិល័យរបស់ខ្លួននៅលើដងវិថីឥតស្រាកស្រាន្ត។ ជាការពិតណាស់ក្នុងចំណោមម៉ាកយីហោទាំងអស់នេះយើងសង្កេតឃើញថាមានម៉ាកយីហោខ្លះបានបិទទ្វារ និង ក្ស័យធននៅក្នុងខណៈពេលដែល Royal Enfield នៅតែរក្សាគោលជំហររបស់ខ្លួនយ៉ាងរឹងមាំដោយឥតងាករេតាំងពីឆ្នាំ ២០២០ មកម្ល៉េះជាមួយនឹងចំនួនអតិថិជនជិត ៤០០ នាក់ហើយ។ Royal Enfield ជាម៉ាកយីហោដែលរីកដុះដាលលឿនបំផុតជាមួយនឹងពានរង្វាន់អន្តរជាតិជាច្រើនសម្រាប់ភាពល្បីរន្ទឺរបស់គេ។
នៅក្នុងកំលុងឆ្នាំ ២០២២ នេះ, Royal Enfield នៅតែអាចបន្តរការលក់ និង បញ្ចេញម៉ូតូរបស់ខ្លួនយ៉ាងច្រើនគ្រឿង ជាមួយនឹងចំនួនតួលេខគុណនឹងពីរប្រសិនបើប្រៀបធៀបទៅនិងឆ្នាំចាស់។ វត្តមាននៃម៉ូឌែលពហុជំនាញ Scram 411cc និង ម៉ូឌែលដែលមានភាពពេញនិយមគ្រប់សម័យកាលនៃ Classic 350cc បានទាញយកចំណាប់អារម្មណ៍អតិថិជនជាច្រើនសម្រាប់ចុងឆ្នាំ ២០២២ នេះផងដែរ។
កាន់តែពិសេសមិនអាចខកខានបាននោះគឺម៉ូឌែល Cruiser Meteor 350 ដែលជាទីចាប់អារម្មណ៍ និង ជាទីនិយមរបស់អតិថិជនដែលប្រើប្រាស់ម៉ូតូជាមធ្យោបាយធ្វើដំនើររាល់ថ្ងៃសម្រាប់ការប្រកបការងារ និង អាជីរកម្មផ្សេងៗ។ ម៉ូឌែល Meteor នេះផងដែរមាន ៣ ប្រភេទ (Fireball, Stella, Supernova) សម្រាប់ជម្រើសរើស ជាមួយនឹងពណ៍ខុសៗគ្នាចំនួន ៧។ ម៉ូតូ Royal Enfield ទទួលបានកម្លាំងជំរុញចិត្តពីម៉ូតូបុរាណមួយនៅក្នុងប្រវត្តិសាស្រ្តនៃការជិះម៉ូតូ ទាំងទម្រង់ និង ក្នុងភាពសាមញ្ញ។ ហើយពួកគេចាប់យកអារម្មណ៍នៃសេរីភាព ភាពសប្បាយរីករាយ និង ការឆ្លើយតបដែលអ្នកជិះម៉ូតូកំពុងព្យាយាមសម្រេចបាននៅពេលនោះ ហើយនាំវាចូលទៅក្នុងបរិបទទំនើប។ លើសពីនេះ Royal Enfield តែងតែភ្ជាប់មកជាមួយសេវាកម្មរោងជាង (Service Center) ដែលពិតជាបង្កើតទំនុកចិត្ត និង ការប្រាស្រ័យទាក់ទងយ៉ាងល្អ ជាមួយនឹងអតិថិជន។
អតិថិជនរបស់ Royal Enfield តែងតែទទួលបាននៅអារម្មណ៍ល្អជាមួយនឹងសេវាកម្មរបស់ Royal Enfield ដែលគេហៅថា One-stop-service ព្រោះវាជាហាងដែលពួកគេអាចទិញម៉ូតូ សម្លៀកបំពាក់ គ្រឿងបន្លាស់ គ្រឿងលេងម៉ូតូ និង វត្ថុអនុស្សារវីយ៍ជាច្រើនទៀតរបស់ម៉ាកយីហោមួយនេះ។ ដោយចាប់ផ្តើមពី 3990 ដុល្លារ សម្រាប់ម៉ូតូធំមួយនេះ ជាមួយនិងសេវាកម្មបង់រម្លស់ឆាប់រហ័សពីធនាគារដៃគូជាច្រើន និង អគារតាំងបង្ហាញដ៏ប្រណីតជាមួយនឹងទីធ្លាធំទូលាយសម្រាប់ការបើកតេស្តសាកល្បង, Royal Enfield សមជាជម្រើសដំបូងគេក្នុងចំណោមម៉ូតូផ្សេងទៀត ប្រសិនបើអ្នកកំពុងមានបំនងទិញម៉ូតូថ្មីក៏ដូចជាសាកល្បងជិះម៉ូតូធំជាលើកដំបូង៕