ឡូយអីយ៉ាងនេះ ! មុខងារ Twin Cooling Plus ដែលបំពាក់ជាមួយទូទឹកកក Samsung ពេញចិត្តអ្នកប្រើប្រាស់ស្តូក !
សតវត្សទី ២១ គឺជាយុគសម័យមួយពោពេញទៅដោយការប្រកួតប្រជែងខាងផ្នែកបច្ចេកវិទ្យាដូចជា ស្មាតហ្វូន ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកសម្លៀកបំពាក់ និង ឧបករណ៍ប្រើប្រាស់ផ្សេងៗ ។ល។ ដូច្នេះហើយបានជាក្រុមហ៊ុនបច្ចេកវិទ្យានីមួយៗ ខិតខំរិះរកគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ និង ធ្វើយ៉ាងណាឲ្យមានភាពអស្ចារ្យជាងមុន ។
ជាក់ស្តែងដូចជាក្រុមហ៊ុនសាមសុង គឺជាក្រុមហ៊ុនមួយដែលឈានមុខគេខាងផ្នែកបច្ចេកវិទ្យា ហើយនៅតែបន្តរកនូវគំនិតច្នៃប្រឌិតថ្មី និង ធ្វើឲ្យផលិតផលរបស់ខ្លួនពោពេញដោយអនុភាព និង ភាពសន្សំសំចៃខ្ពស់ ។ ម្យ៉ាងវិញទៀត Twin Cooling Plus គឺជាបច្ចេកវិទ្យាថ្មីមួយដែលត្រូវរកបានឃើញដោយក្រុមហ៊ុនសាមសុង មុនដំបូងគេបង្អស់ ហើយវាមានបំពាក់នៅក្នុងទូទឹកកកសាមសុង ស៊េរីថ្មី ដើម្បីធ្វើឲ្យអាហារ បន្លែ ឬផ្លែឈើមានភាពស្រស់ និង រក្សាទុកបានយូរជាងធម្មតា ។
ភាពអស្ចារ្យរបស់ Twin Cooling Plus សម្រាប់ផ្នែកត្រជាក់ គឺរក្សាដំណើមបានរហូតដល់ ៧០% ប្រសើបំផុតសម្រាប់ក្លាសេបន្លែ ។ សម្រាប់ផ្នែកកកទៀតសោតគ្មានក្លិនមិនល្អចូលគ្នាពីផ្នែកត្រជាក់ ល្អបំផុតសម្រាប់ផ្ទុកអាហារកក ដោយសារតែប្រព័ន្ធបញ្ចេញខ្យល់ត្រជាក់ពីរដាច់ដោយឡែកពីគ្នា (2 Evaporators) ។ មិនត្រឹមតែប៉ុណ្ណោះទេ វាមានភាពឆ្លាតវៃក្នុងការបម្លែងភាពត្រជាក់ ដែលអាចឲ្យអ្នកផ្លាស់ប្តូរទីតាំងសម្រាប់ក្លាសេ ដើម្បីទទួលបានការសន្សំសំចៃខ្ពស់ព្រមជាមួយនឹងទំហំកាន់តែទូលាយជាមួយមុខងារ Smart Conversion លោកអ្នកកំណត់ការប្រើប្រាស់ទូរទឹកកករបស់អ្នកបាន ៥ មុខងារផ្សេងៗគ្នាដូចជា៖
- កកខាងលើ ក្លាសេត្រជាក់ផ្នែកខាងក្រោម (Freezer and Fridge Mode)
- បិទខាងលើ ក្លាសេត្រជាក់ខាងក្រោម (Energy Saving Mode)
- បិទខាងក្រោម ក្លាសេកកខាងលើ (Vacation Mode)
- ក្លាសេត្រជាក់ខាងលើ និង ក្រោម (Fridge Max Mode)
- បិទខាងក្រោម ក្លាសេត្រជាក់ខាងលើ (Mini Mode) ។
***វិធីកំណត់ “Smart Conversion”
នៅពេលដែលអ្នកចង់ប្តូរទៅជាមុខងារបម្លែងណាមួយ សូមចុចប៊ូតុង “Freezer Convert” រយៈពេល ៣ វិនាទី បន្ទាប់មកនឹងមានចេញភ្លើង LED នៅលើមុនងារដែលយើងបានជ្រើសរើស ។ ហើយប្រសិនបើអ្នកចង់ប្តូរទៅកាន់មុខងារផ្សេងដោយគ្រាន់តែចុចលើប៊ូតុង “Freezer Convert” ជាការស្រេច ។
* សូមបញ្ជាក់ទូរទឹកកកសាមសុង ដែលមានបំពាក់បច្ចេកវិទ្យា Twin Cooling គឺមានការធានាលើ Compressor រហូតដល់ ១០ ឆ្នាំ និង មានលើម៉ូឌែលដូចខាងក្រោម៖
- RT7000 (RT62K7350BS, RT58K7005SL)
- RT6000 (RT53K6655BS, RT50K6135S8, RT46K6855BS, RT46K6740SL, RT43K6030BS, RT43K6030WW)
- RT5000 (RT38K5981SL, RT38K5034UT, RT35K5034S8, RT35K5034UT, RT32K5554SL, RT29K5011S8)
លោកអ្នកអាចរកជាវបាននៅតាមបណ្តាហាងទំនើបសាមសុង និង ដេប៉ូចែកចាយរបស់សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ៕