ម៉ាក្រូសាខាទី៣ នឹងលេចចេញជារូបរាងជាផ្សារទំនើបនៅរាជធានីភ្នំពេញឆាប់ៗនេះ!
ម៉ាក្រូ សាខាទី៣ ត្រៀមបើកសម្ពោធជាផ្លូវការដើម្បីបំពេញតាមតម្រូវការដែលកំពុងតែមានការកើនឡើងយ៉ាងខ្លាំងរបស់ប្រជាជនកម្ពុជា និង ការរីកចម្រើនផ្នែកសេដ្ឋកិច្ចយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់របស់ប្រទេសកម្ពុជាផងដែរ។
(រាជធានីភ្នំពេញ)៖ ផ្សារម៉ាក្រូដែលជាមជ្ឈមណ្ឌលលក់ដុំទំនិញដ៏ធំ ដែលមានសមាជិកមកពីប្រទេសថៃបានធ្វើការប្រកាសថា ខ្លួននឹងបើកសាខាទី៣ នៅរាជធានីភ្នំពេញ។ ផ្សារម៉ាក្រូ សាខាទី៣ ថ្មីនេះនឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ។
ក្នុងឱកាសនៃការបើកសម្ពោធជាផ្លូវការនេះអតិថិជនទាំងអស់អាចរីករាយនឹងការទិញទំនិញគ្រប់ប្រភេទ ជាមួយនឹងការផ្តល់ជូនកម្មវិធីប្រូម៉ូសិនពិសេសៗសរុបជាទឹកប្រាក់រហូតដល់ ៣៥,០០០ ដុល្លារ។ សូមបញ្ជាក់ថា ផ្សាម៉ាក្រូ សាខាទី៣ ជ្រោយចង្វារនេះមានទីតាំងនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបើកបម្រើជូនអតិថិជនទាំងអស់ចាប់ពីម៉ោង ០៦:០០ ព្រឹក រហូតដល់ម៉ោង ១០:០០ យប់។
អំពីផ្សារម៉ាក្រូ
ម៉ាក្រូ (Makro) គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Siam Makro Public Company Limited និងដៃគូអាជីវកម្មកម្ពុជា។ ក្រុមហ៊ុននេះ ជាសមាជិកនៃមជ្ឈមណ្ឌលលក់ទំនិញបោះដុំដ៏ធំដែលត្រូវបានចុះបញ្ជីដើម្បីផ្តល់នូវផលិតផលជាច្រើនប្រភេទដល់សមាជិកវិជ្ជាជីវៈ និង ប្រតិបត្តិករអាជីវកម្ម រួមទាំងអ្នកលក់រាយ ផ្នែកសណ្ឋាគារ ភោជនីយដ្ឋាន អាជីវកម្មម្ហូបអាហារ ប្រតិបត្តិករអាជីវកម្មសេវាកម្ម ភ្នាក់ងាររដ្ឋាភិបាល ស្ថាប័នអប់រំ និង ប្រតិបត្តិករអាជីវកម្មផ្សេងទៀតផងដែរ។
ទីស្នាក់ការកណ្តាលដំបូងគេរបស់ម៉ាក្រូ (Makro) ក្នុងប្រទេសកម្ពុជាគឺស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ និង ទី២ នៅ ខេត្តសៀមរាប ហើយសាខា ម៉ាក្រូ (Makro) ជ្រោយចង្វារថ្មីនេះគឺត្រូវបានស្គាល់ថាជាផ្សាម៉ាក្រូសាខាទី ៣ របស់ខ្លួន។
គុណភាពផលិតផលរបស់ផ្សារម៉ាក្រូ (Makro) ទាំងអស់គឺធានាបាននូវសុវត្ថិភាពដោយប្រទេសថៃ និង បទដ្ឋានស្តង់ដារអន្តរជាតិក្នុងតម្លៃមួយដែលអតិថិជនអាចយកទៅលក់បន្តបាន ដើម្បីទទួលបានប្រាក់ចំណេញ និងអនុញ្ញាតឱ្យអតិថិជនទាំងអស់អាចធ្វើការគ្រប់គ្រងនូវលំហូរសាច់ប្រាក់ប្រកបដោយប្រសិទ្ធភាព និងការរីកចម្រើនប្រកបដោយនិរន្តរភាពផងដែរ។
គ្រប់ផលិតផលទាំងអស់គឺត្រូវបានរៀបចំតាមប្រភេទ និងដាក់តាមផ្នែកៗ លើធ្នើរផ្សេងៗពីគ្នាដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនទាំងអស់អាចរកមើល និងទិញបានយ៉ាងងាយស្រួល និងឆាប់រហ័ស។ អ្វីដែលសំខាន់បំផុត ម៉ាក្រូ ក៏បានផ្តល់នូវតម្លៃលក់ដុំសម្រាប់ជាប្រយោជន៍ដល់អតិថិជនលក់រាយបន្តផងដែរ។ ក្រៅពីនេះ ម៉ាក្រូក៏មានផ្តល់នូវសេវាកម្មដឹកជញ្ជូន «makrocambodiaclick» ដើម្បីធ្វើឱ្យអតិថិជនកាន់តែមានភាពងាយស្រួលក្នុងការទិញទំនិញ និងប្រកបអាជីវកម្ម។
ផ្សារម៉ាក្រូ ប្ដេជ្ញាធ្វើប្រតិបត្តិការអាជីវកម្មដោយមានទំនួលខុសត្រូវសង្គម ក្រោមការគ្រប់គ្រងសាជីវកម្មល្អ។ ក្រុមហ៊ុនក៏បានបង្កើតឱកាសការងារថ្មីសម្រាប់ការងារក្នុងស្រុក និងផ្តល់ការបណ្តុះបណ្តាលពេញលេញ និង ផ្តល់ចំណេះដឹងផ្នែកលក់រាយដល់អ្នកលក់រាយក្នុងស្រុក ព្រមទាំងសហការជាមួយកសិករក្នុងស្រុក ដើម្បីអភិវឌ្ឍផលិតផលដែលមានគុណភាពខ្ពស់ មានសុវត្ថិភាព និង មានអនាម័យខ្ពស់សម្រាប់អតិថិជនទាំងអស់។ ទាំងអស់នេះគឺជាផ្នែកមួយដ៏សំខាន់បំផុតនៃការប្តេជ្ញាចិត្តរបស់ម៉ាក្រូក្នុងការក្លាយជា «ដៃគូដែលគួរឱ្យទុកចិត្តបំផុតរបស់អ្នក»។
ព័ត៌មានបន្ថែមពីផ្សារម៉ាក្រូសាខាទី៣ ថ្មីនេះសូមទំនាក់ទំនង៖
១. បញ្ជរសេវាអតិថិជន៖ សាខាជ្រោយចង្វារ
២. លេខទូរស័ព្ទ៖ ០២៣ ៩០២៣៤៩
៣. គេហទំព័រ៖ www.makrocambodiaclick.com
៤. ទំព័រហ្វេសប៊ុកផេកផ្លូវការ៖ www.facebook.com/makrocambodia