Royal Enfield រៀបចំការជិះកម្សាន្តដ៏វែងជាលើកទី ២ ប្រចាំឆ្នាំ ២០២២ ទៅកាន់កោះកុង ជីផាត់ ជាមួយការផ្សងព្រេងដ៏អស្ចារ្យ
ត្រូវបានគេស្គាល់ថាជាម៉ាកយីហោដែលដើរតាមវប្បធម៌បែប Pure motorcycling, Royal Enfield តែងតែមានដំនើរកម្សាន្តឥតឈប់ឈរជារៀងរាល់ខែ។ ម៉ាកយីហោមួយនេះជំរុញទឹកចិត្តអ្នកប្រើប្រាស់ម៉ូតូទាំងអស់ឱ្យប្រើប្រាស់ម៉ូតូរបស់ពួកគេឱ្យកាន់តែមានផលិតភាព និង សកម្មក្នុងសង្គម ដូច្នេះពួកគេអាចផ្សព្វផ្សាយការយល់ដឹងអំពី Royal Enfield នេះទៅកាន់អ្នកដទៃ ជាពិសេសដើម្បីជម្នះរាល់បញ្ហាដែលពួកគេបានជួបប្រទះអំឡុងពេលការជិះកម្សាន្តជាក្រុម។
ចាប់ផ្តើមពីការជិះបែប morning ride រហូតដល់ night ride, weekend ride និង province ride បានទាក់ទាញអតិថិជនកាន់តែច្រើនឱ្យចូលរួម និង ចែករំលែកបទពិសោធរបស់ពួកគេក្នុងចំណោមគ្រួសារ Royal Enfield។ ជាក់ស្តែងកាលពីខែមុន នៅថ្ងៃទី 26-27 ខែវិច្ឆិកា ឆ្នាំ 2022 ក្រុមហ៊ុន Royal Enfield Cambodia មានឱកាសជិះដ៏វែងបំផុតមួយទៀត ដែលមានចម្ងាយសរុប 800 គីឡូម៉ែត្រ ទៅកាន់ខេត្តកោះកុង ជីផាត់ ហើយសម្រាកបោះតង់របស់នៅ Sun Bear Valley-សាន់ប៉ែរ៉ែលី ផ្ទះលម្ហែបែបធម្មជាតិស្រស់បំព្រង អមមកជាមួយនិងទឹកជ្រោះដែលព័ទ្ធជុំវិញ។
ដំនើរកម្សាន្តមួយយប់ពីរថ្ងៃនេះជាការបើកឱកាសមួយដែលអនុញ្ញាតឱ្យអ្នកចូលរួមក៏ដូចជាអតិថិជនផ្ទាល់ បានឃើញពីសមត្ថភាពកម្លាំងម៉ាស៊ីនរបស់ម៉ូតូ Royal Enfield នៅលើដងវិថីប្រទេសកម្ពុជា។ ជាមួយកម្លាំង Torque ដ៏អស្ចារ្យ បានធ្វើឱ្យគ្រប់ម៉ូឌែលនៃយីហោម៉ូតូមួយនេះអាចបត់បែនបានទៅតាមស្ថានភាពផ្លូវក្នុងប្រទេសមិនថាផ្លូវរអិល ឡើងចំនោត ចុះទួល ចូលព្រៃ គ្រហុក គ្រលុក ដីសើមភក់ និង ជោគជាំដោយភ្លៀងយ៉ាងណានោះទេ ក៏ម៉ូតូនេះនៅតែអាចបង្អួតរាងសង្ហាររបស់ខ្លួន និង អ្នកជាម្ចាស់អោយកាន់តែលេចធ្លោថែមមួយកម្រិតទៀត។
អតិថិជនរបស់ Royal Enfield ជាមួយនឹងក្រសែភ្នែកមនុស្សជាច្រើនបានចោលសម្លឹងមកយីហោម៉ូតូនេះហើយ ស្ងប់ស្ងែងជាមួយនឹងវត្តមាន ការរចនារបស់វា នៅក្នុងបរិបទប្រទេសកម្ពុជា។ ដំណើរកម្សាន្តនេះមិនត្រឹមតែធ្វើឱ្យអតិថិជនទទួលបានអ្វីដែលថ្មីប៉ុណោះទេ ប៉ុន្តែវាបានបង្កើតនូវភាពស្អិតរមួតរវាងអតិថិជននិងអតិថិជនឱ្យមានពេលវេលាជជែកពិភាក្សា ផ្លាស់ប្តូរបទពិសោធនៃម៉ូតូរៀងខ្លួន ក៏ដូចជាបណ្តុះនៃសហគមន៍គ្រួសារតែមួយ។ ត្រូវបានទទួលស្គាល់ថាជាវិស័យកង់ពីរបែបម៉ូតូធំដែលកំពុងលេចធ្លោ និង មានសន្ទុះនៃការគាំទ្រពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងទីផ្សារប្រទេសកម្ពុជា ក្រុមហ៊ុនម៉ូតូធំ Royal Enfield បានលក់ចេញម៉ូតូជិត ៤០០ គ្រឿងមកហើយនៅលើដងវិថី! រយៈពេលពីរឆ្នាំកន្លះនៅក្នុងប្រទេសកម្ពុជា បានត្រួសត្រាយផ្លូវឱ្យកំពូលម៉ូឌែលទាំង ៣ នៃ Royal Enfield មានការកក់ទិញច្រើនជាងគេ ដូចជា Royal Enfield Meteor 350cc, Himalayan 411cc ជាពិសេសគឺ Classic 350cc. ម៉ូតូ Royal Enfield មានឫសគល់ និង ប្រភពពីចក្រភពអង់គ្លេសដែលតែងតែនាំមកនូវគុណភាពជាចម្បងហើយនឹងទំនុកចិត្តរហូតមកនៅក្នុងវិស័យម៉ូតូជុំវិញពិភពលោក។ មិនមែនត្រឹមតែកេរ្តិ៍ដំនែលដែលអស្ចារ្យយូរអង្វែងប៉ុន្នោះទេ ប៉ុន្តែការគិតកែច្នៃដ៏ផ្ចិតផ្ចង់បានរុញច្រានឱ្យ Royal Enfield ក្លាយជាទីមួយជានិច្ចសម្រាប់អ្នកជិះម៉ូតូធំគ្រប់គ្នា៕