សក់ជាប់ក្លិនក្រអូបបានយូរជាមួយបច្ចេកវិជ្ជា Fragrance Lock
នារីៗណាក៏ចូលចិត្តនូវអារម្មណ៍ស្រស់ស្រាយបន្ទាប់ពីការកក់សក់ដែរ ប៉ុន្តែមិនមែនសាប៊ូកក់សក់ទាំងអស់សុទ្ធតែអាចផ្តល់នូវក្លិនក្រអូបជាប់បានយូររហូតដល់ 48 ម៉ោងនោះទេ។ ម៉្យាងទៀត ការធ្វើដំណើរក្នុងបរិយាកាសដែលមានធូលីដី និង ផ្សែងយានយន្តអាចបង្កឲ្យសក់មានក្លិនមិនល្អទៀតផង។
ហេតុនេះហើយទើប Dove បានផលិតឡើងនូវឈុតផលិតផលថ្មី Dove Micellar Fresh ដែលជាអាចលាងសម្អាតស្បែកក្បាលបានល្អ និង ផ្តល់នូវក្លិនក្រអូបរលើសពី 48 ម៉ោងក្នុងពេលតែមួយ។
ជាមួយបច្ចេកវិជ្ជា Fragrance Lock របស់ Dove អាចធានាការរក្សាក្លិនក្រអូបដល់ស្បែកក្បាល និង សក់លើសពី 48 ម៉ោងឯណោះ ដូចនេះអ្នកអាចមានអារម្មណ៍ស្រស់ស្រាយបានយ៉ាងយូរបន្ទាប់ពីកក់សក់រួច។ ក្រៅពីនេះ Dove Micellar Fresh ត្រូវបានផ្សំឡើងយ៉ាងពិសេសជាមួយសារធាតុពីរសំខាន់ៗគឺ មីសីលឡា (Micellar) ដែលអាចលាងជម្រះស្បែកក្បាលបានស្អាតល្អ និង ការពារពីអង្គែរ និង អាក្វា ផេបថៃ (Aqua Peptide) ដែលមានមុខងារផ្តល់សំណើមដល់សរសៃសក់ហើយជួយឲ្យមានភាពភ្លឺរលោងជាងមុន។
ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែខ្ពស់ អ្នកគួរប្រើប្រាស់ Dove Micellar Fresh ជាឈុតថ្មីដែលមានជាសាប៊ូកក់សក់ និង ក្រែមបន្ទន់សក់៕