មិនធម្មតា! ទម្រាំថតត្រូវ G-Devith លោត រត់ដាច់ជើងចោល
កប់សារីហ្មង! ទម្រាំបង្កើតបានជា TVC របស់ Sting Metaverse ពិតជាមិនងាយទេ សូម្បីតែលោក G-Devith ក៏និយាយដែរ គឺលោកត្រូវរត់ដាច់ជើងចោល ដើម្បីធ្វើការថតមួយនេះទទួលបានជោគជ័យ ខណៈការថតមានរយៈពេលត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ។
ក្រោយការចាក់ផ្សាយវីដេអូក្រៅឆាកស្ពតពាណិជ្ជកម្ម Sting Metaverse ដែលមានរយៈពេល 3នាទី ដោយក្នុងនោះសូម្បីតែ លោក ជី ដេវីត តារាចម្រៀងរ៉េបដ៏ល្បីល្បាញ និងតារាចម្រៀងស្រី ថៃកូនកាត់អាល្លឺម៉ង់ កញ្ញា Jannine Weigel ក៏បានរៀបរាប់ដោយក្តីរំភើបថា ស្ពតពាណិជ្ជកម្ម Sting Metaverse ពិតជាផ្តល់នូវបទពិសោធន៍ថ្មី ហើយប្លែក ជាមួយនឹងការថតស្ពតពាណិជ្ជកម្មបែបបច្ចេកវិទ្យានៃពិភព Metaverse ។
តាមរយៈវីដេអូក្រោយឆាកនេះ តារាចម្រៀងរ៉េបដ៏មានប្រជាប្រិយភាព លោក G-Devith បាននិយាយថា បទពិសោធន៍លំបាកដែលលោកបានជម្នះពុះពារ ដើម្បីឱ្យការសម្តែងចេញមកបានល្អបំផុត គឺលោកត្រូវរត់ លោតៗច្រើនដង រួមទាំងបង្ហាញនូវកាយវិការដែលស័ក្តិសម និងចំណាយពេលថតយូរក្នុងឈុតនីមួយៗ ប៉ុន្តែយ៉ាងណាក៏លោកនៅតែសប្បាយចិត្ត ហើយប្តេជ្ញាចិត្តធ្វើឱ្យបានល្អបំផុត។
មិនខុសគ្នា ដៃគូរបស់លោក កញ្ញា Jannine Weigel ក៏បានផ្ទុះសំណើចក្នុងពេលដែលនិយាយពីឈុតថតលំបាកៗរបស់នាង គឺធ្វើឱ្យនាងនឹកឃើញដល់ឈុតលោតហើយលោតទៀត ដែលនាងខំប្រឹងថតជាច្រើនដង ថតខុសហើយខុសទៀត ដោយនាងត្រូវលោតឱ្យសម លោតឱ្យបានទំនង ហើយត្រូវលោតជាមួយ G-Devith ដែលជាក់ស្តែងជើងរបស់លោក G-Devith វែងជាងជើងរបស់នាង ហេតុនេះធ្វើឱ្យនាងមានការលំបាកកាន់តែខ្លាំង ព្រោះត្រូវប្រឹងលោតហើយលោតទៀតក្នុងជំហានវែងជាងជើងរបស់នាង ហើយទីបំផុតនាងធ្វើបានយ៉ាងល្អ។
(វីដេអូ)
ទោះជាការចំណាយពេលថតយូរ និងជួបឈុតលំបាកៗច្រើន ក៏តួអង្គឯកទាំងពីរដួងរីករាយសហការគ្នាខំប្រឹងជម្នះធ្វើបានយ៉ាងល្អ ដើម្បីបង្ហាញនូវទស្សនីយភាពល្អប្លែកអារម្មណ៍ ក្នុងការទស្សនាវីដេអូស្ពតពាណិជ្ជកម្មបែបច្ចេកវិទ្យា CGI ដែលអ្នកគ្រប់គ្នាកម្របានឃើញសម្រាប់តំបន់អាស៊ីអាគ្នេយ៍៕