ការមកដល់នៃជំនាន់ទូរស័ព្ទ Full Screen
កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៧ OPPO បានបង្ហាញនូវម៉ូដែល F5 ដែលជាការមកដល់នៃជំនាន់ទូរស័ព្ទ Full Screen នៅក្នុងកម្មវិធីការប្រគំតន្ត្រី OPPO F5 ថតរូបពិតរបស់អ្នក ដែលបានធ្វើឡើងនៅស្ទូឌីយោហង្សមាស ផ្សារ AEON ជាន់ទី ៤ ហើយក៏មានការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ហង្សមាសផងដែរ ដោយមានការចូលរួមពីតារាល្បីៗ ៨ រូបហើយក្នុងនោះក៏មានតារាតំណាងរបស់ក្រុមហ៊ុន OPPO គឺ អ្នកនាង ពេជ្រ សោភា កញ្ញា រ៉េត ស៊ូហ្សណា និង លោក STEPផងដែរ ។
តាមការប្រកាសក្នុងកម្មវិធីការប្រគំតន្ត្រីនោះ ម៉ូដែល OPPO F5 ដែលជាការចាប់ផ្តើមនៃជំនាន់ទូរស័ព្ទFull Screen គឺមានតម្លៃ 299$ នឹងចាប់ផ្តើមអាច Pre order បានចាប់ពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ ដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៧ និង មានលក់ជាផ្លូវការនៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៧ ។ លើសពីនេះទៅទៀតម៉ូដែលពីរផ្សេងទៀតនៃជំនាន់ទូរស័ព្ទ Full Screen នឹងមានលក់នៅលើទីផ្សារពេលក្រោយផងដែរនោះ គឺ F5 6GB និង F5 Youth ដើម្បីផ្តល់ជូនដល់អ្នកគាំទ្រ OPPO នូវជម្រើសបន្ថែមទៀតដើម្បីបំពេញតាមតម្រូវការរបស់ពួកគេ ។
F5 មានអេក្រង់ Full Screen ទំហំ 6.0 inch ដែលមានកម្រិតបង្ហាញ FHD+, 1080×2160 Pixel 18:9 ratio. អេក្រង់ប៉ុននេះយើងអាចនិយាយថា ជាអេក្រង់មួយដែលល្អអាចធ្វើអោយលោកអ្នកកាន់តែរីករាយជាមួយការប្រើប្រាស់ និង ទស្សនាវីឌីអូផ្សេងៗ ។ F5 មានរូបរាងស្ដើង ល្អប្រណីត ងាយស្រួលក្នុងការចាប់កាន់ ដែលពិតជាសាកសមសម្រាប់យុវវ័យទាន់សម័យ និង អ្នកដែលស៊ីវីល័យ ។
F5 បានភ្ជាប់ជាមួយបច្ចេកវិទ្យា A.I. Beauty ដែលបច្ចេកវិទ្យានេះមានការប្រមូលព័ត៌មានសម្ផស្សអំពីមុខមាត់ជាក់លាក់របស់មនុស្សផ្សេងៗពីគ្នាតាមរយៈទិន្នន័យលើផ្ទៃមុខមនុស្សជាច្រើនលាននាក់បូករួមនឹងអ្នកជំនាញវិជ្ជាជីវៈថតរូប និង អ្នកជំនាញផ្នែកតុបតែងមុខត្រូវបានពិគ្រោះយោបល់ក្នុងអំឡុងពេលនៃដំណើរការស្រាវជ្រាវ និង អភិវឌ្ឍន៍បច្ចេកវិទ្យានេះ ។
លើសពីនេះទៀតបច្ចេកវិទ្យា A.I. Beauty អាចចាប់យកចំណុចពិសេសៗនៃផ្ទៃមុខជាង ២០០ចំណុច ដែលអាចដឹងពីផ្ទៃមុខរបស់អ្នកយ៉ាងលំអិត អាចស្គាល់ប្រភេទស្បែក ទម្រង់មុខ អាយុ ភេទ ហើយវានឹងកែលម្អភាពស្រស់ស្អាតសម្រាប់បុគ្គលម្នាក់ៗ ក្នុងការថតរូបដោយឡែកពីគ្នា ដែលធ្វើឱ្យការថតរូបរបស់លោកអ្នកកាន់តែតែមានភាពស្រស់ស្អាត ។
F5 មានកាមេរ៉ាមុខទំហំ 20MP ជាមួយកាំពន្លឺ 2.0 អាចថតរូបច្បាស់មុខព្រាលក្រោយ (Bokeh Mode) និង កាមេរ៉ាខាងក្រោយទំហំ 16MP ជាមួយកាំពន្លឺ 1.8 និង មុខងារ Face priority exposure ដែលអាចធ្វើឱ្យគុណភាពរូបថតល្អជាងមុន ទោះបីជាកុងជាមួយពន្លឺក៏ដោយ ។
F5 មានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា Facial Unlock ដែលជាបច្ចេកវិទ្យាសម្គាល់មុខថ្មីដែលធ្វើការស្កេនមុខដើម្បីដោះសោរ ។ យ៉ាងណាមិញប្រសិនបើយើងចង់ដោះសោរដោយប្រើក្រយៅដៃនោះក៏បាន ព្រោះ F5 បានបំពាក់ការដោះសោរដោយប្រើក្រយៅដៃនៅផ្ទៃខាងក្រោយផងដែរ ដូចនេះយើងឃើញថាបច្ចេកវិទ្យារបស់ F5 ពិតជាមានចំណុចគួរឱ្យចាប់អារម្មណ៍ច្រើនមែនទែន ។
ដោយឡែក F5 មាន Ram4GB និង Rom 32GB ដំណើរការដោយ Android 7.1(Nougat) បូករួមនឹង Color OS 3.2 របស់ OPPO ដែលអាចធ្វើឱ្យការដំណើរការនៃកម្មវិធីផ្សេងៗមានភាពងាយស្រួលក្នុងការប្រើប្រាស់ ។ ជាពិសេសទៅទៀតបច្ចេកវិទ្យាចែករំលែកឯកសារ O-share របស់ OPPO ពិតជាពិសេសព្រោះវាមានដំណើរការលឿនជាងការប្រើប្រាស់ Bluetooth រហូតដល់១០០ ដង ។ ជាងនេះទៅទៀត F5 បានបំពាក់មកជាមួយនឹង CPU ប្រភេទ Octa-core ,2.5GHz ដែលជួយបង្កើនល្បឿនដំណើរការឲ្យកាន់តែលឿន និង សន្សំសំចៃថាមពលថ្មថែមទៀតផង ។
F5 មានកម្លាំងថ្ម 3200 mAh ដែលអាចឱ្យអ្នកប្រើប្រាស់បាន ១២ ម៉ោងជាប្រចាំ (នៅក្នុងការធ្វើតេស្តសាកល្បង) កម្លាំងថ្មប៉ុននេះអាចទ្រទ្រង់សម្រាប់ការប្រើប្រាស់ធម្មតាបានមួយថ្ងៃពេញផងដែរ ។ មុខងារកាន់តែពិសេសមួយទៀតនោះ គឺមុខងារមិនរំខានដល់ការលេងហ្គេមរបស់អ្នក វាមិនធ្វើឱ្យការលេងហ្គេមរបស់អ្នកបានកាត់ផ្តាច់នោះទេ មិនតែប៉ុណ្ណោះវានឹងបង្ហាញការហៅចូលក្នុងទំរង់ជាផ្ទាំងបដា ដូចនេះអ្នកនៅតែអាចលេងហ្គេម និង អាចលើកទូរស័ព្ទក្នុងពេលតែមួយបានថែមទៀតផង ។
OPPO F5 ដែលជាម៉ូដែលថ្មីរបស់ OPPO នេះ យើងឃើញថា វាពិតជាល្អសម្រាប់អ្នកដែលនិយមចូលចិត្តភាពទាន់សម័យ ជាពិសេសយុវវ័យតែម្តង ពីព្រោះតែតម្លៃសមរម្យ និង ភាពទាន់សម័យនៃបច្ចេកវិទ្យារបស់វា ។ បើយើងប្រៀបធៀប OPPO F5 នឹង Iphone X, Samsung Note8 ដែលមានអេក្រង់Full Screen និង មានបច្ចេកវិទ្យា Facial Unlockនោះ យើងឃើញថា OPPO F5 មានតម្លៃសមរម្យជាង និង មានបច្ចេកវិទ្យាទំនើបដូចគ្នាផងដែរ ។
ដោយឃើញថាគ្រប់ Brand ទូរស័ព្ទទាំងអស់សុទ្ធតែប្រកាសចេញនូវម៉ូដែលទូរស័ព្ទដែលមានអេក្រង់Full Screen ដូចនេះវាពិតជាអាចបញ្ជាក់បានឲ្យកាន់តែច្បាស់ថា ជំនាន់នៃទូរស័ព្ទ Full Screen គឺបានមកដល់ហើយ ដូច្នេះនៅឆ្នាំ ២០១៨ ខាងមុខនេះប្រាកដជានឹងមានទូរស័ព្ទដែលបំពាក់នូវអេក្រង់Full Screen កាន់តែច្រើនចេញលក់នៅលើទីផ្សារ ៕