វត្តមានរថយន្ត MG RX5 Reborn ស៊េរីថ្មី បានវិលត្រឡប់មកវិញ ហើយអាចនឹងទទួលបានតំណែងរថយន្តដែលលក់ដាច់ប្រចាំឆ្នាំ២០២៣
រថយន្តប្រភេទ SUV របស់យីហោ MG ដែលជាម៉ាករថយន្តដ៏ល្បីមានដើមកំណើរពីចក្រភពអង់គ្លេសដូចជារថយន្ត MG RX5 និង MG HS ដែលបានទទួលភាពជោគជ័យខ្លាំងក្នុងទីផ្សាររថយន្តថ្មីជាមួយនឹងការរចនាដ៏ទាន់សម័យ និង ដំណើការល្អ អមជាមួយតម្លៃសមរម្យ។ នៅក្នុងប្រទេសកម្ពុជា រថយន្ត MG RX5 បានក្លាយជារថយន្តប្រភេទ SUV ដែលលក់ដាច់ច្រើនបំផុតចាប់តាំងពីឆ្នាំ ២០១៨ រហូតដល់បច្ចុប្បន្នជាមួយនឹងការលក់ចេញជាង 660 គ្រឿង ហើយបានក្លាយជារថយន្ត SUV ដែលមានប្រជាប្រិយភាពជាមួយនឹងការផ្ដល់ឱ្យម្ចាស់រថយន្តនូវផាសុកភាព អត្ថប្រយោជន៍នៃការសន្សំសំចៃ ក៏ដូចជាភាពទាក់ទាញ និង ទំនើបទាន់សម័យស័ក្តិសមសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ និង ការប្រើប្រាស់ផ្ទាល់ខ្លួន។ ទន្ទឹមនឹងភាពជោគជ័យលើម៉ូឌែល MG RX5 នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនលក់រថយន្តផ្លូវការ MG Cambodia បានប្រកាសអំពីការមកដល់ឆាប់ៗនៃរថយន្ត MG RX5 Reborn ជំនាន់ទីពីរស៊េរីឆ្នាំ២០២៣ ដែលមានការកែប្រែថ្មីនៃរូបរាងដ៏គួរឱ្យចាប់អារម្មណ៍ ហើយផ្ដល់ជូននូវទំហំធំទូលាយ និង មុខងារទំនើបៗនៃបច្ចេកវិទ្យាថ្មីជាងមុន។
រថយន្តស៊េរីថ្មីម៉ាក MG RX5 Reborn គឺមានការរចនាសាឡើងវិញគ្រប់ផ្នែកខាងក្រៅ ដោយផ្ដល់នូវរូបរាងបែបស្ព័រជាមួយការបំពាក់នូវសំណាញ់ប៉ាណាមុខបែបទាក់ទាញ និង មានអំណាច អមជាមួយចង្កៀងមុខ LED និង អំពូលភ្លើង Daytime ដែលបង្កើនឱ្យរថយន្ត MG RX5 Reborn មើលទៅកាន់តែកាច និង បង្កើតនូវកម្លាំងខ្លាំងនៅពេលធ្វើដំណើរលើដងផ្លូវ ហើយធ្វើឱ្យរាល់ការបើកបរកាន់តែមានគុណភាព ជាមួយរថយន្តដ៏ល្អប្រណិតនេះ។ រថយន្តប្រភេទ SUV នេះក៏បានបំពាក់នូវដំបូលខាងលើដ៏ធំទូលាយ (Panoramic Sunroof) ដែលជាមុខងារដ៏ឆ្លាតវៃ និង ផ្តល់នូវបទពិសោធបែបថ្មីសម្រាប់គ្រួសាររបស់លោកអ្នក។
អ្នករចនារថយន្ត MG RX5 Reborn បានបំផុសនូវគំនិតដ៏ទាន់សម័យបំផុតដោយបានប្រើប្រាស់នូវសមត្ថភាពខ្ពស់ក្នុងការរចនាម៉ូឌែលថ្មីនេះឡើង ដើម្បីផ្តល់ជូនរថយន្តដែលលេចធ្លោ និង កាប៊ីនដ៏មានផាសុកភាពខ្ពស់។ ការរចនាជាមួយនឹងពូកស្បែកទន់ៗដែលធ្វើឱ្យអ្នកបើកបរនិងអ្នករួមដំណើរទទួលបាននូវផាសុខភាព និងរីករាយបំផុត។ មុខងារពិសេសៗដ៏ទំនើបៗជាច្រើនដូចជា អេក្រង់កម្សាន្ត HD ទំហំ 14.1”, តាប់ឡូឌីជីថលទំហំ 12.3” ផ្តល់នូវពត៌មានច្បាស់ល្អ ឧបករណ៍សាកថ្មីទូរស័ព្ទឥតខ្សែ ប្រព័ន្ធ Apple CarPlay និង Android Auto កាំមេរា 360 ដឺក្រេដែលសុវត្ថិភាពសម្រាប់ការចតរថយន្ត ពោងសុវត្ថិភាពខាងមុខ និង ចំហៀង ដែកតួរថយន្តរឹងមាំ និង កៅអីពូកស្បែកអូតូឆ្វេងស្តាំដែលបានបន្ថែមឱ្យរថយន្ត MG RX5 Reborn ស៊េរីថ្មីកាន់តែទាក់ទាញថែមមួយកម្រិតទៀត។
និយាយអំពីដំណើរការម៉ាស៊ីនវិញ រថយន្ត MG RX5 Reborn បានបំពាក់នូវបច្ចេកវិទ្យាថ្មីចុងក្រោយនៃម៉ាស៊ីនសាំង Net Blue ចំណុះ 1.5T ជំនាន់ទី២ រួមជាមួយប្រព័ន្ធប្រអប់លេខអូតូ ៧ វគ្គ ដែលធ្វើឱ្យការបើកបរកាន់តែរលូនហើយផ្តល់ថាមពលខ្លាំង និង ប្រសិទ្ធភាពកាន់តែខ្ពស់ ជាមួយកម្លាំង 171hp និង កម្លាំងរមួល 275Nm។ រថយន្ត MG RX5 Reborn ពិតជាសន្សំសំចៃខ្ពស់ និង ផ្តល់អត្ថប្រយោជន៍ដ៏ល្អសម្រាប់អ្នកប្រើប្រាស់។
សរុបមក ទាំងអស់នេះជាចំណុចពិសេស និង សំខាន់ដែលនឹងបន្តនូវភាពជោគជ័យថ្មីនាពេលខាងមុខនេះសម្រាប់រថយន្ត MG RX5 Reborn ស៊េរីថ្មីឆ្នាំ ២០២៣។ ហើយម៉ូឌែលថ្មីនេះនឹងកាន់តែធ្វើឱ្យយីហោ MG កាន់តែមានសន្ទុះកើនឡើងនិងមានប្រជាប្រិយភាពកាន់តែខ្លាំងនៅក្នុងប្រទេសកម្ពុជា ជាមួយការផ្ដល់ជូនអតិថិជននូវស្ទីលថ្មីទាន់សម័យកាល បច្ចេកវិទ្យាទំនើបៗ និងការធ្វើដំណើរប្រកបដោយផាសុកភាព ជាមួយតម្លៃក្រោម 40,000$ ដែលពិតជាតម្លៃដ៏ប្រកួតប្រជែងយ៉ាងខ្លាំងដែលនឹងធ្វើឱ្យ MG RX5 Reborn ក្លាយជាបេក្ខភាពប្រកួតប្រជែងដ៏សំខាន់សម្រាប់រថយន្ត SUV ដ៏ល្អបំផុតប្រចាំឆ្នាំ ២០២៣ នេះ៕